ភាគ21 : ខ្ញុំត្រូវបាត់បង់មែនទេ?

76 9 0
                                    

*At 3am..in the hospital*

( Meen បានភ្ញាក់ដឹងខ្លួនដោយភាពឈឺសព្វរាងកាយ ហើយសម្លឹងមើលលើក្រោមដោយមិនស្គាល់ពីកន្លែងដែរខ្លួនឯងកំពុងនៅ ហើយក៌ឃើញថាKinនៅឈរក្បែរគេដោយក្ដីបារម្ភ ..) *បាញ់ប៉ុណ្ណឹងហើយអត់ងាប់ទៀត...🙂👏🏻*

Kin : ឯងភ្ញាក់ហើយ មិនអីទេមែនទេ?? ងើបរួចអត់?? ( គេខំប្រឹងជួយអោយmeenងើប )

Meen : នេះនៅឯណា? មិចក៌យើងនៅទីនេះ ? ហើយឯងមកបានយ៉ាងមិចនឹង!

Kin : គឺ បន្ទាប់ពីចេញពីផ្ទះឯងទៅនឹងគឺយើងបានទៅដល់ផ្ទះយើងហើយ តែយើងទើបចាប់អារម្មណ៍ថាបាត់ទូរស័ព្ទក៌នឹកឃើញថាប្រហែលភ្លេចនៅផ្ទះឯងក៌បកមកវិញហើយ ក៌ ឃើញឯងនឹងpingសន្លប់រងរបួសបែបនេះ ក៌ស្លន់ស្លោរជួយពួកឯងមកពេទ្យនឹង !!!

Meen : សំណាងណាស់ឯងចេះមកទាន់ កុំអីយើងមិនដឹងថាយើងទៅជាយ៉ាងណាទេ ! ហើយចុះPingនៅឯណា ?

Kin : pingកំពុងសម្រាកបន្ទប់មួយទៀត យើងយកទូរស័ព្ទគេCallទៅមិត្តគេអោយមកមើលគេហើយ កុំបារម្ភអីរបួសគេវាមិនធ្ងន់ដូចឯងទេ !! ហើយមានរឿងនៅពេលនោះ ឬ មាននរណាធ្វើបាបពួកឯង ?

Meen. : ឯងដឹងទេ ពេលពួកយើងនិយាយគ្នានោះប្រហែលpingលឺ ពេលឯងទៅបាត់យើងត្រឡប់មកបន្ទប់វិញpingក៌ ឆ្លិចសួរយើងអំពីបងប្រុសគេ យើងមិនអាចទ្រាំកុហកបានក៌សម្រេចចិត្តប្រាបើតាមត្រង់ យើងនេះហើយវាលិទ្ធផលនៃការសារភាពរបស់យើង !

Kin : ថាមិច?? ៉រងរបួសខ្លាំងយ៉ាងនេះព្រោះpingគេដឹងថាពិតហើយធ្វើបែបនេះដាក់ឯងវិញមែនទេ ? អត់ស្ដាប់ហេតុផលឯងបន្តិចទេឬ? ( គេនិយាយដោយភាពតក់ស្លុត )

Meen : មែនហើយ!! តែយើង...យើងមិនខឹងទេ យើងសមនឹងបែបនេះ ការបញ្ចេញកំហឹងរបស់pingលើយើងវាសមនឹងទង្វើថោកទាបយើង ដូច្នេះហើយ យើងមិនខឹងទេ !!!

Kin : អឹម!!! ចុះគេ...គេយ៉ាងមិចទៀត? គេមានយល់ពីបំណងឯងបន្តិចឬអត់ ឯងគិតចង់បកស្រាយបន្តទេ ?!!

Meen : យើងចង់ណាស់ ចង់ប្រាប់បន្ថែមទៀត តែយើងគិតថាប្រហែលជាpingមិនចង់ជួបយើង ប្រហែលជាកំពុងស្អប់យើងខ្លាំងហើយ ពេលនោះកំហឹងរបស់pingគឺខ្លាំងណាស់ យើងគ្មានសង្ឃឹមទេ !!! យើង...យើងមិនចង់បាត់បង់គេទេ !!

រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល!😈✊🏻Where stories live. Discover now