Part3

368 21 0
                                    

ព្រឹកនេះអ្នកបើកឡានអោយថេហ្យុងបានសុំឈប់សម្រាកប៉ុន្មានថ្ងៃព្រោះប្រពន្ធរបស់គេត្រូវសម្រាលកូនហេតុនេះហើយទើបធ្វើអោយថេហ្យុងត្រូវដើរទៅរៀនដោយខ្លួនឯង ប៉ុន្តែនៅតាមផ្លូវគេក៏បានជួបនឹងឡានរបស់ជុងគុកហើយជុងគុក៏អោយតែកុងឡានគេឈប់ជុងគុកចុចកញ្ចក់ឡានហើយក៏ស្រែកសួរថេហ្យុង
Jk:ហេ៎អាល្អិតឯងប្រុងដើរទៅសាលាមែនទេ?
Tae:អឺហើយឯងខ្វាក់ទេហេសបានជាសួរបែបនេះ
Jk:ទម្រាំដើរទៅដល់ប្រហែលកន្លះម៉ោងទៀតឯនោះឡើងឡានមក
Tae:អត់ទេវរវរឯងគំនិតអាក្រក់យកយើងទៅលក់ទៅមិចទៅយើងមិនទៅទេ ថេហ្យុងនៅតែប្រកែកមិនទៅទើបជុងគុកធ្វើដូចជាដាច់ចិត្តប្រាប់តែកុងគេអោយជិះទៅបន្តទៅប៉ុន្តែគេបានដូរចិត្តវិញ
Jk:ឈប់សិន ឡានរបស់គេក៏ចូលអែបគៀនសិនរួចជុងគុកក៏ដើរទៅឆក់កាតាបថេហ្យុងពីដៃរបស់ថេហ្យុងព្រោះកាតាបធ្ងន់ពេកថេហ្យុងក៏មិនបានស្ពាយឡើយជុងគុករត់យកកាតាមថេហ្យុងចូលមកក្នុងឡានហើយថេហ្យុងវិញក៏រត់មកគោះទ្វាកញ្ចក់របស់ជុងគុក
Tae:នែ៎អាឆ្កួតអោយកាតាបយើងមកវិញភ្លាម
Jk:អត់ចង់
Tae:ឯងអោយឬមិនអោយហា៎ស
Jk:អោយបានតើតែមានលក្ខខណ្ឌ
Tae:លក្ខខណ្ឌឆ្កួតឡប់ស្អីលោក
Jk:បើឯងព្រមឡើងឡានទៅជាមួយយើងឯងបានកាតាបនេះវិញយ៉ាងស្រួលតែបើឯងមិនព្រមកាតាបនេះនឹងធ្លាក់ចូលក្នុងលូកំពុងខូចនោះរើសមួយទៅ(ធ្វើបាបកូនអញ)
ថេហ្យុងដោយអស់ជម្រើសគេក៏សម្រេចចិត្តបើទ្វាឡានចូលទៅអង្គុយជាមួយជុងគុកដែរ
Tae:យ៉ាងមិចសមចិត្តឬនៅ
Jk:បើកទៅ តែកុងឡានក៏ចេញដំណើទៅសាលារបស់ពួកគេពេលទៅដល់សាលាភ្លាមមានស្រីៗជាច្រើនចោមរោមស្រែកហូអោយជុងគុកព្រោះគេសង្ហាខ្លាំងតែអ្វីដែលធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺថេហ្យុងក៏ចេញពីឡានមកដូចគ្នាអ្នកគ្រប់គ្នាឆ្ងល់ថាហេតុអីបានជាថេហ្យុងមកជាមួយជុងគុកជីនគេក៏បានឃើញដែរគេក៏ដើរទៅជិតថេហ្យុងហើយសួរថា
Jin:មិចក៏ឯងមកជាមួយគេបែបនេះ?
Tae:គឺគេអ្នកហៅយើងអោយចូលឡានគេខ្លួនឯងទេ
Jin:ហេតុអីក៏ឯងមិនប្រាប់យើងអោយទៅយកហា៎ស
Tae:ទម្លាប់ឯងមកមុនយើងរហូតនឹងចឹងយើងមិចនឹងអាចប្រាប់បាន
Jin:ចុះជីមីន?
Tae:ជីមីនក៏ដូចគ្នាពយកឯងនេះមកចោលយើងតែរហូតនឹង
Jin:ខ្ជិលស្ដីអោយឯងច្រើនណាស់អោយលឿនមកប្រញាប់ចូលរៀន ពួកគេក៏ប្រញាប់គេចពីហ្វូងស្រីៗដែលចោមរោមជុងគុកនោះហើយក៏ស្រូតមកថ្នាក់ផងដែរថ្ងៃនេះថ្នាក់ពួកគេមានម៉ោងហែលទឹកបន្ទាប់ពីម៉ោងភាសាកុំទាន់មើលម៉ោងគេហែលទឹកមកមើលម៉ោងភាសានេះវិញលោកគ្រូបានហៅសិស្សអោយឡើងដើម្បីសម្ដែងរឿង(ធម្មតាម៉ោងភាសានឹងដូចម៉ោងភាសាខ្មែយើងចឹងជួនកាលគ្រូហៅសម្ដែងរឿងជូនកាលគ្រូហៅឡើងអានមេរៀន)
គ្រូ:លោកគ្រូចង់អោយបហរធានថ្នាកឡើងសំដែងជាមួយមនុស្សម្នាក់តើអ្នកទាំងអស់គ្នាគិតថានឹងជ្រើសយកម្នាក់ណា សិស្សគ្រប់គ្នាក៏ងាកមកមើលជុងគុកឯជុងគុកឯនេះវិញឃើញគេមើលច្រើនពេកចឹងក៏សួរ
Jk:មើលអីនឹងមិនដែលឃើញកំលោះសង្ហាមែនទេ
SG:លោកគ្រូបើវាឡើងសម្ដែងលោកគ្រូអោយវាធ្វើតួអី?
គ្រូ:សម្រាប់គ្រូគ្រូចង់អោយជុងគុកធ្វើជាតួប្ដីខ្លាចប្រពន្ធឯថេហ្យុងវិញមុខគេសមនឹងតួប្រពន្ធដែរអាចកាច់ធ្មុងជុងគុកបាន
Joon:មានតែសាកទេលោកគ្រូ
គ្រូ:គ្រូមានប៉ារូលស្រាបតើគ្រូចង់មើលពួកឯងទាំងពីសម្ដែងផ្ទាល់តោះទៅឆាកតែម្ដងទៅ សិស្សៗឮបែបនេះក៏សប្បាយចិត្តខ្លាំងណាស់ព្រោះការសំដែងដែលលោកគ្រូចង់មើលគឺវាផ្លែកខ្លាំងពួកគេក៏ដើរជាជួរទៅតាមលោកគ្រូពេលទៅដល់សាលឆាកសម្ដែងពួកគេក៏រកកន្លែងអង្គុយរាងៗខ្លួនដោយសារតែម៉ោងភាសាមាន2ម៉ោងទើបតួៗអាចមានពេលទន្ទេញប៉ារូលបានប្រហែលជាកន្លះម៉ោងពួកគេក៏បានចេញមកធ្វើការសម្ដែងអោយមិត្តរួមថ្នាក់ថែមទាំងលោកគ្រូរបស់ពួកគេមើល
Tae:ទើបលេចក្បាលមកពីណា
Jk:មកពីលេងស្រី
Tae:សប្បាយខ្លាំងណាស់មែនអត់?
Jk:សប្បាយខ្លាំងសប្បាយជាងពេលលេងអូនទៀតហ៎
Tae:ហេតុអីក៏រឹងក្បាលម្លេះនិយាយមិនស្ដាប់សោះចឹង
Jk:ខ្ជិលស្ដាប់ណាស់សម្ដីអត់ប្រយោជន៍
Tae:និយាយមិនទាន់ចប់ទេចង់ទៅណា
Jk:ទៅដេក
Tae:តែឈានជើងទៅមុខមួយជំហ៊ានទៀតខ្ញុំដាក់លោកផុងខួរហើយ
Jk:អត់ខ្វល់ Blehh ជុងគុកងាកមកលានអណ្ដាតដាក់ថេហ្យុងនៅក្នុងសាច់រឿងនោះតម្រូវអោយយកដំបងមកគប់ប៉ុន្តែថេហ្យុងគេបានថាសមួយមកពីណាមិនដឹងគប់ចំក្បាលជុងគុកឮសូតែផាំងអ្នកនៅក្នុងសាលនោះមានការអស់សំណើចនឹងឆុតឆាកមួយនេះជាខ្លាំងបន្ទាប់មកថេហ្យុងក៏និយាយទៀតថា
Tae:ទាល់តែសុីមួយថាសចឹងមែនទេបានព្រមឈប់
Jk:មួយថាសនឹងមានអីអស្ចារ្យត្រូវ10ថាសក៏មិនអីផង មានឯណាថេហ្យុងទៅយកថាសមួយទៀតផងមកទអក្បាលជុងគុកឮសូផាំងៗឯជុងគុកវិញគេយកដៃខ្ទប់ក្បាលលើកដៃជាសញ្ញាប្រាប់លោកគ្រូថាគេឈប់សម្ដែងហើយ
Jk:លោកគ្រូខ្ញុំឈប់សម្ដែងហើយ
គ្រូ:ហាហាហា បានហើយឈប់ក៏ឈប់ នៅក្រៅឆាកឯនេះវិញជុងគុកយកដៃទុបក្បាលបណ្ដើនិយាយបណ្ដើថា
Jk:អនាគតទៅបើអ្នកណាបានឯងធ្វើគូអនាគតដឹងតែឆ្កួតហើយ
Tae:ដឹងតែមិនមែនលោកទៅបានហើយនិយាយហើយថេហ្យុងក៏ដើរចេញពីសាលនោះបាត់ទៅដោយទុកអោយជុងគុកនៅម្នាក់ឯង មកមើលនៅថ្នាក់ឯនេះវិញសិស្សៗបង្អាប់ជុងគុកព្រាតរឿងគេសុីក្បាលមួយថាសនោះ ជុងគុកវិញខ្មាស់គេមិនស្ទើទេ កាត់មកម៉ោងហែលទឹកឯនេះវិញ(ខ្ញុំសុំហើយក្រុមជុងគុកជាក្រុមសិស្សពូកាច់ហើយក្រុមថេហ្យុងជាក្រុមសិស្សពូកែហើយ)ក្រុមសិស្សពូកាច់បានសម្លឹងមើលទៅស្រីៗដែលនៅលេងទឹកមុខពួកគេនោះ
Joon:ស្អាតៗដល់ហើយវី
SG:មែននឹងហា៎បើបានមួយអីដឹងល្អមិចទេ បន្តិចក្រោយមកជុងគុកក៏បានក្រលាសភ្នែកទៅឃើញក្រុមសិស្សពូកែដើរមកពួកគេដើរមកធ្វើអោយជុងគុកចាប់អារម្មណ៍ថាម្ដងព្រោះរាងកាយវាខុសគ្នាពេកជុងគុកក៏កេះយុនគីហើយនឹងណាមជូនអោយមើលទៅកាន់ពួកគេ
Jk:ហេ៌ឈប់មើលស្រីសិនមកមើលប្រុសម្ដង
SG:ឆុយម៉ាយហើយហា៎ស្អាតជាងស្រីទៀត
Joon:សាច់សរៗល្អណាស់វឺយ
Jk:យើងយកមេប្រធានហើយហិហិ
SG:យកយកទៅកុំអោយតែដណ្ដើមកាតឿរយើងទៅបានហើយ
Jk:ចុះជូនហ៎មិនយកអ្នកណាទេមែនទេ?
Joon:ពួកឯងរើសអស់ហើយសល់មួយនឹងគឺទុកយើងនឹងហើយគ្រាន់តែយើងគ្មានឈ្មោះក្រៅដាក់អោយ ស្រាប់តែពេលនោះក៏មានសម្លេងដូចជាអ្នកណាលោទទឹកចឹងធ្វើអោយសិស្សគ្រប់គ្នាផ្អើលមើលលាន់ប៉ុន្តែតាមការពិតមានអ្នកច្រានជីនទម្លាក់ទឹកជីនគេមិនចេះហែលទឹកទេជីនធ្លាក់ទៅក្បាលរបស់គេបានត្រគិចនឹងជណ្ដើរចុះទៅអាងហែលទឹកនោះគេបិះនឹងលង់ទៅហើយក៏បានណាមជូនលោតទៅស្រង់គេត្រឡប់មកវិញដោយដាស់ជីនហើយគេមិនដឹងខ្លួនបែបនេះណាមជូនក៏សម្រេចចិត្តធ្វើការសង្រ្គោះបឋមទៅអោយជីនតែម្ដងទៅដោយយកមាត់ប៉ះមាត់(ស្នាមថើបមួយនោះដិតក្នុងបេះដូង)បន្តិចក្រោយមកជីនក៏ដឹងខ្លួនមកវិញថេហ្យុងនឹងជីមីនមានការព្រួយបារម្ភចំពោះជីនខ្លាំងណាស់
Jm:ជីនឯងដឹងខ្លួនហើយឯងយ៉ាងមិចហើយនឹង
Tae:ជីនឯងមិនអីទេមែនទេ
Jin:ខ្ញុំមានអារម្មណ៍ខ្ញុំឈឺក្បាលខ្លាំងណាស់
Tae:ណាមជូនខ្ញុំពឹងអោយលោកជួយយកគាត់ទៅបន្ទប់ពេទ្យបន្តិចបានទេ
Joon:បាទ ណាមជូនក៏លើកបីជីនទៅបន្ទប់ពេទ្យបាត់ឯថេហ្យុងឯនេះវិញគេក៏បានសួររកអ្នកដែលបានច្រានជីនចូលទៅក្នុងទឹក
Tae:អ្នកណាគេជាអ្នកច្រានជីនចូលក្នុងអាង?
មានសិស្សស្រីម្នាក់បានលើកដៃហើយនិយាយថា
Kelly:ប្រធានថ្នាក់ខ្ញុំបានឃើញEunbiរុញបងជីនទម្លាក់ទឹក អ្នកគ្រប់គ្នាក៏ងាកទៅមើលEunbiគ្រប់គ្នា យុនគីគេក៏ឃើញដែរថាអុនប៊ីអ្នកធ្វើប៉ុន្តែគេមិនទាន់មាត់អ្វីឡើយ ឯថេហ្យុងវិញក៏ដើរទៅជិតអុនប៊ី
Tae:ឯងជាអ្នកធ្វើមែនទេ?ហេតុអីក៏ឯងធ្វើបែបនឹង
Eunbi:ក៏ព្រោះតែរឿងម្សិលមិញនោះវាឈ្លើយដាក់យើង ថេហ្យុងក៏ទះអុនប៊ីមួយដៃឡើងអុនប៊ីទុនជើងដួលទៅនឹងដី
Tae:បើឯងចង់សងសឹកណាស់ឯងគួតែមកសងសឹកនឹងយើងមិនមែនមនុស្សដែលយើងគោរពស្រឡាញ់ទេ ថេហ្យុងស្រែកអោយអុនប៊ីទាំងទឹកភ្នែកព្រោះគេទុកជីនដូចជាបងប្អូនរបស់គេចឹងព្រោះជីននឹងជីមីនគឺជាមនុស្សដែលផ្ដល់ក្ដីស្រឡាញ់ពិតប្រាកដនឹងសេចក្ដីសុខអោយគេបន្ទាប់ពីគ្រួសាររបស់គេ
JM:បានហើយថេហ្យុងពេលនេះបងជីនក៏គាត់ដឹងខ្លួនមកវិញដែរ
Eunbi:ហុឹសឯងចេះអាកាត់ស្អីឯងគ្រាន់តែជាឆ្កែបម្រើវាតែប៉ុន្នោះ
JM:នាងស្ងាត់មាត់ ជីមីនស្រែកមួយទំហឹងទៅអុនប៊ី
JM:បានយើងជួយសម្រួលអោយនាងសត្វកញ្ជ្រោងឯងនេះវាគ្រាន់បើជាងយើងព្រួតក្បាលនាងដែហី ហៅយើងថាជាឆ្កែបម្រើរបស់គេនាងឯងនឹងក៏ដឹងសម្បើមម្លេះកុំមកសម្ដីខ្លាំងជាមួយយើងណា៎ថ្ងៃមុនយើងឈ្នះឯងម្ដងហើយថ្ងៃនេះយើងនឹងមិនលើកលែងអោយទេអត់សូម្បីតែចង់ចាញ់ ជីមីនងាកមកបម្រុងនឹងដើរចេញទៅហើយតែជុងគុកនឹងយុនគីបានឈរពាំងផ្លូវរបស់គេជីមីនក៏សម្លុតយុនគី
JM:ចេញ! យុនគីក៏ងាកចេញពីផ្លូវជីមីន(ខ្លាចត្រូវមាត់ដែរហ៎) ថេហ្យុងក៏បានប្រាប់អ្នកគ្រប់គ្នា
Tae:មួយម៉ោងនេះមិនរំសាយទេអ្នកណាត្រូវលេងទឹកហែលទឹកអីក៏ហែលធម្នតាទៅមានរឿងអីក៏មកប្រាប់ខ្ញុំខ្ញុំទៅបន្ទប់ពេទ្យ
សិស្ស:បាទ/ចា៎ ថេហ្យុងងក់ក្បាលហើយក៏ដើរចេញទៅបាត់ ងាកមកមើលមុននឹងបន្តិចណាមជូនបីជីនទៅបន្ទប់ពេទ្យក្នុងសាលាហើយជីនក៏បានសួរ
Jin:ខ្ញុំចេះដើរខ្លួនឯងបានហើយមិនបាច់លោកមកបីខ្ញុំបែបនេះទេណាមួយខ្ញុំក៏ធ្ងន់ដែរ
Joon:គ្មានឃើញធ្ងន់ត្រងណាផង
Jin:ដាក់ខ្ញុំចុះទៅតិចសង្សារលោកមកតោងទៀមខ្ញុំទៀត
Joon:ពួកយើងបែកគ្នាតាំងពីម្សិលមិញមកម្លេះ
Jin:អរចឹងសោះ ណាមជូនក៏បីជីនមកដល់បន្ទប់ពេទ្យល្មមហើយណាមជូនក៏ដាក់ជីនលើគ្រែថ្នមៗគ្រូពេទ្យក៏បានមកពិនិត្យនឹងអោយថ្នាំខ្លះៗទៅកាន់ជីនលេបបន្ដោះអាសន្យសិន
គ្រូ:កូនញាំថ្នាំនេះសិនទៅបើតាមអ្នកគ្រូដឹងកូនមិនបានញាំអីនោះទេវាធ្វើអោយខូចក្រពះណា
Jin:មកពីព្រឹកមិញនេះខ្ញុំមកលឿនពេកអ្នកគ្រូទើបមិនបានញាំបាយ
Joon:មិនអីទេចាំខ្ញុំទៅទិញអីយកមកអោយ ណាមជូនក៏រត់ចេញពីបន្ទប់ពេទ្យយ៉ាងលឿនគេទៅដូរខោអាវចេញសិនទើបទៅទិញអីមកអោយជីនញាំ(មិនព្រមទៅទាំងពាក់កណ្ដាលនឹងម៉ងទៅអត់) ពេលដែលណាមជូនចេញទៅបាត់ថេហ្យុងនឹងជីមីនក៏បានចូលមកដល់ល្មម
Tae:ឯងយ៉ាងមិចហើយមានធូខ្លះដែរទេ?
Jin:យើងធូខ្លះហើយ
Jm:ចុះបងជូនគាត់ទៅណាបាត់ហើយ
Jin:គេទៅទិញអីបាត់ហើយ
JM:ចំមែនអោយមកជួយមើលជីនបែជាទៅទិញអីវិញ
Jin:កុំទាន់គិតគេអាក្រក់មើលគេទៅទិញអីអោយបងញាំតើ
Tae:ជីនឯងគិតដូចខ្ញុំអត់ថាណាមជូនគេស្រឡាញ់ជីនណា
Jin:គិតឆ្កួតស្អីនឹង
Jm:ថេហ្យុងគិតមិនខុសទេខ្ញុំក៏គិតចឹងដែរព្រោះបងជូនមិនងាយជួយអ្នកណាទេតែនេះហ៊ានទាំង...ជីមីននិយាយត្រឹមប៉ុននេះក៏ធ្វើឬកបែបអៀនតែម្ដង
Jin:ស្អីឯងនឹងជីមីនរមិចរមួលនឹង
Tae:ហុឺយជីមីនគេអៀននឹងណា៎ពេលនោះក៏ខ្ញុំអៀនដែរ គឺណាមជូនគេសង្រ្គោះបឋមបងណា
Jin:ពួកឯងបែបជាអៀនជ្រុលហើយគ្រាន់តែសង្រ្គោះបឋមសោះ
Jm:មាត់ទស់នឹងមាត់ណា
Jin:ហា៎ស ស្អីគេនែ៎និយាយមែនក៏និយាយលេងនឹងហុឺយចប់ហើយតាំងពីចាប់កំណើតមកមិនដែលមានអ្នកណាថើបមាត់យើងដូចម៉ាក់យើងទេ
Tae:បែបនេះគេហៅថាថើបទាំងប្រយោលណា៎ហិហិអួយអៀន កំពុងតែអៀនខ្វាច់សុខៗណាមជូនក៏ចូលមកដល់ដោយមានកាន់ម្ហូបជាប់ដៃមួយថង់
Joon:នេះញាំទៅនឹងអាងបានញាំថ្នាំ
Tae:ចង់មានអ្នកបារម្ភចឹងដែ ថេហ្យុងនិយាយបែបថាច្រណែននឹងជីនតែម្ដង
Jm:ចាំមើលពេលបងជីនឈឺគាត់ឈប់មករកយើងហើយន៎ជីមីននឹងថេហ្យុងក៏ធ្វើយំអោបគ្នាធ្វើអោយជីនយកខ្នើយវៃក្បាលពួកគេម្នាក់មួយ
Tae:អួយឈឺណា៎
Jin:ល្មមឈប់សម្ដែងហើយពួកឯងនេះ អូនិយាយចឹងខ្ញុំអរគុណហើយដែរទិញអោយខ្ញុំចាំខ្ញុំចេញលុយអោយលោកវិញ
Joon:មិនបាច់ទេទុកម្ហូបនេះខ្ញុំអោយឯងចុះប្រញាប់ញាំទៅហើយញាំថ្នាំផងខ្ញុំទៅសិនហើយ និយាយហើយណាមជូនក៏ញរញឹមដើរចេញពីបន្ទប់ពេទ្យបាត់ជីនវិញខំហៅណាមជូនដែរតែគេចេញផុតបាត់ទៅហើយ
Jin: អេ៎ អេមកវិញសិន ណាមជូន ហេ៎អាមាន់ហុឺយទៅបាត់
Jm:យ៉ាងមិចនឹងទាល់តែមានគាត់បានបងញាំឆ្ងាញ់មែនទេ
Jin:មិនមែនទេគឺយើងចង់អោយលុយគេនឹងណា៎
Tae:មិនជឿទេ
សង្ស័យតែស្រឡាញ់គេហើយដឹងជីនជីន
ភាគទី3ត្រូវបានបញ្ចប់ចាំមើលភាគទី4ទៀតណា៎សុណទោសចំពោះពាក្យសម្ដីមិនសមរម្យប៉ុន្តែរឿងនេះគឺតម្រូវអោយមានបែបនេះឯង🎀

ចំណងស្នេហ៍មិត្តរួមថ្នាក់{ចប់}Where stories live. Discover now