-Seoul, South Korea-
"ចុម! នៅណានឹង? មនុស្សច្រេីនម៉េស?" ព្រលឹងរបស់ Haewon បានហោះរកម្ចាស់ខ្សែ ក តាំងពីអាមេរិច មកដល់ កូរ៉េ (ហោះបានឆ្ងាយរបស់គេ xD)
*Haewon នឹង Haewang ដែលជាបងប្អូនភ្លោះស្រីនេះ ដេីមទ្បេីយគឺនៅប្រទេស កូរ៉េ ហេីយក៏ជាជនជាតិកូរ៉េដែល តែត្រូវទៅរស់នៅអាមេរិចតាមឪពុកម្តាយ...*
នាងបានខំដេីររកខ្សែ ក ក្នុងក្រុមមនុស្សជាច្រេីន តាមដែលយាយធ្មប់ប្រាប់~
នាងបានដេីរយូរល្មមដែរ...ហេីយក៏សម្រេចចិត្តអង្គុយចុះ លេីកៅអីសាធារណៈ ដែលនៅខាងមុខកន្លែងលក់សៀវភៅមួយ~
"អាទ្បូបងស្រីសំណប់ចិត្ត ទិញបានហេីយ..." សម្លេងរបស់មនុស្សម្នាក់ ដែលមានរាងខ្ពស់ស្រទ្បះ មុខដូចតារាកូរ៉េ ដេីរចេញពីហាងសៀវភៅនោះ...
Haewon បានក្រទ្បេកទៅមេីលម្ចាស់សម្លេង ហេីយនាងក៏ចាប់អារម្មណ៍នឹងខ្សែ ក មួយខ្សែ ដែលប្រុសម្នាក់នោះពាក់ វាមានពន្លឺចែងចាំង ខុសពីខ្សែ ក ដទៃ...នាងនឹកឃេីញដល់សម្តីយាយធ្មប់ប្រាប់...បេីវាមានពន្លឺ មានន័យថាវាជាខ្សែ ក ពិសេស។
ដូច្នេះនាងក៏សម្រេចចិត្តលបដេីរតាមគេពីចម្ងាយ...តែនាងទេីបតែនឹកឃេីញថាមនុស្សមិនអាចមេីលឃេីញខ្មោចបានទេ ចឹងហេីយនាងក៏ដេីរទៅកាន់តែជិត...តែនាងមិនដឹងថាគេអាចមេីលឃេីញនាងទេ...
នាងបានដេីរតាមមនុស្សប្រុសម្នាក់នោះដល់ហាងកាហ្វេមួយ មនុស្សដែលប្រុសម្នាក់នោះបានណាត់ជាមួយដូចប្រធានក្រុមហ៊ុនអ្វីមួយ តែនាងមិនច្បាស់ទេ~
គេក៏ដេីរចូលក្នុងតាមបុរសម្នាក់នោះ...
"សួស្តី លោក..."
"បាទ សួស្តី! ហៅខ្ញុំថាលោក Yong ក៏បាន"
"បាទលោក Yong"
"កំលោះឯងឈ្មោះអ្វីដែរ?"
"បាទ? អ៊ូ ខ្ញុំឈ្មោះ Kim Taehyung ហៅថា V ក៏បាន" គេនិយាយហេីយក៏បញ្ចេញស្នាមញញឹម ដែលឃេីញហេីយចង់រលាយទៅជាទឹក xD
"Taehyung?... ឮថាឯងនិពន្ធសៀវភៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងច្រេីន តេីមែនទេ?"
"បាទ..."
"គឺថា ក្រុមហ៊ុនយេីងចង់ទិញរឿងដែលឯងបានសរសេរ មកបោះពុម្ពលក់...ឯងគិតយ៉ាងម៉េចដែរ?"
YOU ARE READING
•Soulmate• |Kim Taehyung| FF
FanfictionOnce she met him, she's connected. Once he thinks about her, she appeared. When she want to run away, she can't cuz her spirit is with him... Hello again 👋🏻 this is my second novel, and it will be written in KHMER. Hope you like it💋 thank you for...