-CA, America-
គ្រូសារមួយដែលបាត់បង់ឪពុកម្ដាយសល់តែបងប្អូនស្រីបងប្អូននេះ...អ្នកគិតមើលទៅ...ថាជីវិតរបស់ពួកគេបានរស់សុខស្រួលម្ដងណាទេ? ធ្លាប់, ជីវភាពពួកនាងរាល់ថ្ងៃនេះស្មើនឹងជីវិតអ្នកធូរធារអាច រស់នៅបានស្រួល តែបងស្រីភ្លោះម្នាក់នេះ ដាច់ចិត្តឃើញប្អូននាងលំបាកនៅពេលដែលលុយ ដែលទុកសម្រាប់ប្រើប្រាស់នេះត្រូវបានចាយអស់ទេ?
ប្រាកដណាស់ នាងមិនដាច់ចិត្តទេដូច្នេះហើយ ទើបនាងត្រូវទៅធ្វើការយល់បន្ទាប់ពីចេញពីរៀន...ចេញព្រឹក ចូលយប់...ទុកឲ្យប្អូនស្រីភ្លោះទៅចាំមើលផ្ទះ ដូច្នេះនាងមិនស្គាល់អ្វីដែលហៅថារស់នៅបានសុខស្រួល..ហើយអ្នកណាទៅដឹង? ថាប្អូននាងលួចជក់គ្រឿងញៀនបំផ្លាញលុយដែលនាងខំរកដោយនាងគ្មានដឹងអ្វីសោះ...
តែត្រូវចាំថាក្រដាសខ្ចប់ភ្លើងមិនជិតនោះទេ...
-យប់-
"យី? លុយដែលបើកពីម្សិលទៅណាអស់ហើយ? ឬក៏យកបង់ថ្លៃស្អីហើយភ្លេច?" នាងរាប់លុយក្នុងកាបូបហើយខំប្រឹងរកនឹក...
នាងតែងតែបែបនេះ លើកណាក៏ភ្លេចដែរ លើកណាក៏ថាខ្លួនឯងមិនអីដែរ...ទាំងការពិតនាងដឹងខ្លួនច្បាស់ណាស់ ថានាងមានជំងឺប្រចាំកាយដែលសូម្បីតែទេវតាចង់ព្យាបាលក៏ព្យាបាលមិនជាដែរ
"អឺ យើងដឹងហើយ នេះកំពុងតែដើរទៅហើយតើ!" ប្អូនស្រីរបស់នាងកំពុងកាន់ទូរស័ព្ទដើរសំដៅទៅទ្វាររបងមិនដឹងថាមានកម្លាំងចិត្តអ្វីទេ មកជំរុញឲ្យនាងលបដើរទៅតាម
ប្អូនស្រីនាងដកលុយមួយដុំ ហុចទៅឲ្យអ្នកដែលឈរចាំនៅខាងក្រៅទ្វាររបង ហើយនាងចាំថាច្បាស់ណាស់ថាប្អូនស្រីនាងទើបតែរអ៊ូថាអត់លុយចាយដាក់ទូរស័ព្ទជាមួយមិត្តនាងយប់មិញទេ
តែលុយមួយដុំនោះ ពិតជាដូចចំនួនដែលនាងបើកម្សិលមិញណាស់...វាមិនអាចទេ មែនទេ?
ប្អូននាងដើរចូលមកវិញ ជាមួយនឹងកញ្ចប់ថ្នាំ Heroine នាងអាចមើលដឹងព្រោះនាងឧស្សាហ៍មើលសៀវភៅនិយាយពីថ្នាំណាស់ ព្រោះនាងស្រឡាញ់ការងារដែលមានឈ្មោះថាជា ឱសថការី មិនថាថ្នាំសាស្រ្តឬថ្នាំស្របច្បាប់ឬមិនស្របច្បាប់ទេ នាងដឹងទាំងអស់...
YOU ARE READING
•Soulmate• |Kim Taehyung| FF
Fiksi PenggemarOnce she met him, she's connected. Once he thinks about her, she appeared. When she want to run away, she can't cuz her spirit is with him... Hello again 👋🏻 this is my second novel, and it will be written in KHMER. Hope you like it💋 thank you for...