Kim's villa
9:30 amក្នុងភូមិគ្រិះធំទូលាយ មុខផ្ទះលំអរដោយសួនផ្កាចម្រុះ និងដើមឈើអមសងខាងផ្លូវ ប្រហែល1kmទើបដល់មុខរបងធំ ឯខាងក្នុងរឹតតែគួរជាទីចាប់អារម្មណ៍ តុបតែងលម្អដោយគ្រឿងសង្ហារឹមតម្លៃថ្លៃៗ ឥដ្ឋការ៉ូស្អាតថ្លាសឹងតែឆ្លុះមុខឃើញ ងាកមកមើលក្នុងផ្ទះបាយស្រ្តីវ័យកណ្តាលអាយុប្រហែល30ក្រាស់ កំពុងផ្ចិតផ្ចង់នឹងមុខម្ហូមដែលខ្លួនកំពុងចម្អិនណាស់ តែក៏កាត់ ដោយសម្លេងទូរស័ព្ទរោទិ៍ឡើង
«fin មកមើលម្ហូបបន្តិចខ្ញុំទៅទទួលទូរស័ព្ទ»
«ចា៎ អ្នកស្រី!» នាងដើរមកជំនួសដៃ គាត់ក៏ទៅទទួលទូរស័ព្ទ
«ហេឡូ ផ្ទះត្រកូលKim និយាយ!» គាត់ឆ្លើយតបទៅខ្សែម្ខាង មានន័យថាគាត់ជាអ្នកស្រីKim?
(.....)
«ថា...ថាមិច?បានខ្ញុំទៅឥលូវនេះ!» mrs.kim ប្រញាប់បិតទូរស័ព្ទហៅអ្នកបើកឡានឲបើកជូនគាត់ទៅមន្ទីរពេទ្យភ្លាម
នៅមន្ទីរពេទ្យ
«បងសម្លាញ់ បងមានកើតអីធ្ងន់ធ្ងរទេ?» mrs.kim រត់សំដៅទៅរកអ្នកមាននាមជាប្តីទាំងក្តីបារម្ភ ពិនិត្យមើលគ្រប់កន្លែង
«បងមិនត្រូវអីធ្ងន់ទេតែពីរនាក់ប្តីប្រពន្ធ និងកូន នោះ...» mr.kim និយាយទាំងទឹកមុខពិបាកយល់
«ពេលនេះគេយ៉ាងមិចហើយ?»«ពួកគេទាំងពីរនៅបន្ទប់សង្គ្រោះបន្ទាន់ ឯកូនតូចនោះគ្រាន់តែសន្លប់ប៉ុណ្ណោះមិនអីទេ» mr.kim និយាយទាំងទឹកមុខភ័យនិងព្រួយ
បន្តិចក្រោយមកគ្រូពេទ្យក៏ដើរចេញមកជាមួយទឹកមុខអស់សង្ឃឹម ធ្វើឲប្តីប្រពន្ទទាំងគូរធ្ងន់ទ្រូងកន្ឌុក«ពួកគេយ៉ាងមិចហើយលោកគ្រូពេទ្យ?»
«សុំទោសផង ខ្ញុំប្រឹងអស់លទ្ធភាពហើយ!»គាត់ក្រវីក្បាលទឹកមុខស្ងួត«ព្រះអើយ!»អ្នកស្រីKim រឹតទ្រូងស្រែករកព្រះ អាណិតប្តីប្រពន្ធមួយគូរនោះណាស់
«សូមយកសាកសព្វទៅធ្វើបុណ្យចុះ»doctor និយាយចប់ទ្វាបើក ដោយមានគ្រូពេទ្យផ្សេងអូសរទេះសាកសព្វមក និងក្មេងប្រុសម្នាក់ទៀតចេញមកពីណាមិនដឹង

YOU ARE READING
My baby hyung
RomanceIn which Jungkook is Taehyung baby hyung #1 khmer in 1/5/2020 FB page:Taekook•Vkook