End flashback
Morin រៀបរាប់រឿងរ៉ាវគ្រប់បែបយ៉ាង ប្រាប់ Soobin ធ្វើឲកម្លោះយើងចាប់ផ្តើមនឹងឃើញ វាដូចទៅនឹងរឿងនោះដែរ នេះច្បាស់ហើយថានាង...
«ហុឹក...លោកផ្តាប់ពាក្យទៅចុះ» Morin យំ អណ្តឺតអណ្តក តែSoobin រវល់តែភ្លឹកគិត«លោក...» Morin ផ្អាកយំងាកមកសម្លឹងមើលSoobin ដែលអង្គុយភ្លឹកវិញ
«ខ្ញុំ....ខ្ញុំ» Soobin រឹងអណ្តាត គំនិតជាច្រើនផុសពេញខួរក្បាល នេះគេធ្វើឲកូនស្រីគេមាន កូនហើយ?គេមានកូន មានកូនណាមានកូន!!!ហើយគេក៏មិនដឹងខ្លួនទៀត?ចុះបើនាង រៀបការជាមួយTaehyung ចុះកូន កូននោះជាកូនរបស់គេនឹងនាង?
«លោកមានអ្វីមែនទេ?»Morin ចងចិញ្ចើម សម្លឹងមុខគេទាំងសង្ស័យ នៅសុខៗមកភ្លឹកទៅកើត
(គិតៗៗ!!!តើប្រាប់នាងល្អទេ?ចុះបើប្រាប់ហើយនាងខឹង ហើយប្តឹងចាប់ខ្ញុំដាក់គុកនោះ?ចុះបើមិនប្រាប់នាងនឹងរៀបការជាមួយTaehyung ចុះកូន ខ្ញុំមិនចង់ទុកកូនចោល ខ្ញុំចង់បានកូន ហើយនាង ខ្ញុំក៏....ហ៊ើយ) Soobin គិតវិលវល់ពេញខួរក្បាល គិតរកចម្លើយមិនប្រាកដមួយសោះ
«គឺខ្ញុំ....ខ្ញុំមិនអីទេខ្ញុំថាចាំខ្ញុំជូននាងទៅផ្ទះ ចាំនិយាយរឿងនេះម្តងទៀត» Soobin និយាយរួចងើបឈរអស់កម្ពស់ នាងតូចក៏ងើបតាម តែទាក់ជើងវិសនឹងដួល បានរាងខ្ពស់ឃើញជួយទប់ទាន់«ហេតុអីក៏មិនប្រយ័ត្ន បើប៉ះពាល់ដល់កូនគិត យ៉ាងមិច?» Soobin រាងតម្លើងសម្លេងដាក់Morin គេបារម្ភព្រោះនេះជាកូនគេណា នាងក៏អញ្ចឹងដែរ
«ខ្ញុំសុំទោស!» Morinនិយាយឱនមុខចុះ តែក៏ភ្ញាក់ព្រឺតពេល Soobin លើកនាងបីដើរទៅឡាន
«លោក...» Morin លេបទឹកមាត់ក្អឹក មុខក្រហមងាំង ភ្នែកសម្លឹងគេម៉ក់ៗ
«នៅឲស្ងៀម» Soobin និយាយមុខមាំ Morin ក៏ឈប់មាត់សង្ងំស្ងៀមនៅតាមផ្លូវគ្មានអ្នកណានិយាយអ្វីមួយម៉ាត់ រហូត មកដល់ភូមិគ្រិះធំស្គឹមស្កៃវិញ Soobin ឲអ្នកបម្រើមកយកMorin ចូលផ្ទះ គេមិនបានចូលទៅព្រោះខ្លាច ប៉ាម៉ាក់នាងឃើញថាគេមិនមែនជាTaehyung
ភូមិគ្រិះ Kim
Living room
«មិនបាច់ប៉ានិយាយច្រើនទេ ឯងប្រាកដជាដឹងហើយថា យើងមកអង្គុយទីនេះចង់និយាយពីអី?»Mr.kim អង្គុយសម្លឹងមើលមក Jungkookដូចជាការចោទសួរចម្លើយអ្នកទោស
«បាទ»
«ល្អ ផ្តល់ចម្លើយ»
«ខ្ញុំ....ខ្ញុំព្រម ខ្ញុំនឹងទៅបរទេសតាមបំណងប៉ាម៉ាក់»Jungkook ធ្មេចភ្នែក ទឹកភ្នែកមួយដំណក់ ស្រក់មក ព្យាយាមធ្វើខ្លួនឲរឹងមាំ តស៊ូដើម្បីKim Taehyung បើគេទៅបាត់Taehyung ប្រាកដជាមានក្តីសុខហើយមែនទេ?សង្ឃឹមចឹងចុះ
«ល្អ ប៉ានឹងរៀបចំឲស្អៀកនេះ ពេលTaehyung ទៅធ្វើការបាត់រៀបចំឲរួចរាល់»Mr.kimនិយាយរួចងើបចេញបាត់ នៅតែJungkook អង្គុយបង្ហូរទឹកភ្នែក អ្នកដែល មានឈ្មោះជាម្តាយចិញ្ចឹមអត់អាណិតមិនបាន ក៏រំកិលទាញគេទៅឱបជាប់ដើមទ្រូង
YOU ARE READING
My baby hyung
RomanceIn which Jungkook is Taehyung baby hyung #1 khmer in 1/5/2020 FB page:Taekook•Vkook