ក្រោយពីយកថាសអាហារទៅទុកហើយ Jungkook ដើរចូលមកបន្ទប់វិញ ឃើញTaehyung កំពុងតែផ្តោតអារម្មណ៍លើសៀវភៅ Jungkook ដើរទៅអង្គុយលើពូកថ្នមៗ វាគើមៗឡើងលើភ្លៅរបស់ Taehyung អើតក្បាលចូលក្នុងចន្លោះដៃដែលគេកាន់សៀវភៅនោះ
«កើតអី?» Taehyung ទុកសៀវភៅទៅម្ខាង មើលមកJungkook ដែលធ្វើអីប្លែកៗវិញ
«គ្មានទេ» Jungkook ក្រវីក្បាលផ្តេកក្បាលលើទ្រូងទូលាយ ននោលគោករបស់Taehyung
«ចង់មែនទេ?»Taehyung ញញឹមទឹកមុខច្រលឺម
«ឆ្កួត» Jungkook ទះTaehyung មួយដៃ ញញឹមអៀនៗ
«ហើយបើធ្វើចរិកប្លែកៗ»Taehyung លើកដៃដាក់លើចង្កេះJungkook
«អត់អីទេ»Jungkook ក្រវីក្បាលតតាត់
«អួយ៎ ឈឺៗ»សុខៗTaehyung ស្រាប់តែស្រែកកោកៗ
«ឯងកើតអីៗ?»Jungkook ភ័យស្លន់ស្លោ យកដៃក្តោបមុខTaehyung
«ឈឺ» Taehyung ធ្វើមុខជូអែ
«ឈឺអី?ឈឺត្រង់ណា?»
«នេះ»Taehyung យកដៃJungkook មកប៉ះនឹងភាពរឹងមាំរបស់ខ្លួន ព្រោះJungkook ងង្គុយលើពេញៗថែមទាំងល្វែងក្រោមរបស់គេគ្មានអីបិតបាំង គេពាក់តែអាវប៉ុណ្ណោះ«ហួយ អាឡប់អើយ យើងខំតែភ័យ»Jungkook ទះគេមួយដៃទៀតមុន
នឹងលើកដៃរឹតទ្រូង
«ភ័យអី ខ្ញុំមិនងាយស្លាប់ទេ»Taehyung ទាញដៃតូចៗមកថើប
«ចាំមើលបើយើងដាក់ថ្នាំពុលក្នុងបាយឯង នៅរស់ទេ»Jungkook ឱបដៃនឹងទ្រូងពេបមាត់ដាក់គេ
«ឈប់យកពេលគិតរឿងអត់ប្រយោជន៍ ហើយប្រឹងញុំបាយទៅ មើលមាឌតូចតាញិប ហើយចង្កេះយកតែដៃច្របាច់ចង់បែកហើយ» បាតដៃក្រាស់ធំទាញJungkook ទៅផ្អឹបនឹងទ្រូងខ្លួន
«Taeបើថ្ងៃណាមួយបងមិននៅត្រូវមើលថែខ្លួនឲបានល្អណា៎ ត្រូវញុំបាយឲបានទៀតទាត់ កុំធ្វើការហួសកម្លាំង ប្រយ័ត្នឈឺ»Jungkook លើកដៃ ទៅអង្អែលលើផ្ទៃមុខសង្ហាថ្នមៗ ដោយក្តីស្រឡាញ់ និងការខ្លាចបាត់បង់
«មិចក៏និយាយបែបនេះ បងនឹងមិនទៅណាទាំងអស់Kim Jungkook » Taehyung សង្កត់ចុងប្រយោគ មុននឹងរុញJungkook ទៅលើគ្រែ ខ្លួនឡើងទ្រោបពីលើ.....Skip
Soobin បើកឡានទៅចតនៅរោង ដើរទាំងតប់ប្រមល់ចូលទៅក្នុងផ្ទះ តែអ្វីដែលគេភ្ញាក់ផ្អើលនោះគឺលោកប៉ាគេក៏នៅទីនោះដែរ
«លោកប៉ា?» Soobin ឧទានតិវៗ
«យ៉ាងមិច ទើបតែមកពីណាលោកកូន?»ពាក្យស្វាគមន៍ ដ៏សែនមានន័យមកកាន់កម្លោះSoobin
«គឺមានការនៅខាងក្រៅ លោកប៉ាមកពីពេលណា មិចក៏មិនប្រាប់ខ្ញុំ?»Soobin ដាក់គូថអង្គុយជិត ប៉ានិងម៉ាក់ខ្លួន
«ទើបតែមកដល់មួយម៉ោងមុន ចង់ឲភ្ញាក់ផ្អើលទើបមិនប្រាប់»
«ចុះកាងារក្រុមហ៊ុនយ៉ាងមិចហើយ?»
«មិនអីទេ ប៉ាចង់សម្រាកខ្លះទើបមក»
«កូនទើបតែមកពីណាថ្មើនេះ ក្រែងចេញពីល្ងាចមិនចឹង?»
YOU ARE READING
My baby hyung
RomanceIn which Jungkook is Taehyung baby hyung #1 khmer in 1/5/2020 FB page:Taekook•Vkook