ពេលវេលាដើរទៅមុខយ៉ាងលឿន គ្រួសារដ៏តូច មួយនេះក៏នៅជាមួយគ្នាប្រកបដោយសុភមង្គល ពេលខ្លះក៏មានការទាស់ទែងគ្នា វាជារឿងធម្មតា ទៅហើយ រយៈពេល5ឆ្នាំដែលTaekook ចិញ្ចឹមបីបាច់Naina ដោយក្តីស្រឡាញ់ពេញបេះដូង យកចិត្តទុកដាក់ថ្នាក់ថ្នម រួមទាំងលោកតា លោកយាយ តាមយកចិត្តស្រឡាញ់ស្រីស្រីម្នាក់ នេះខ្លាំងណាស់ រហូតធ្វើឲនាងតូចល្អិតឆ្មិញនេះខូចអស់ តែនាងក៏មានការអប់រំល្អ មានសុជីវធម៌
Taehyung កំពុងអង្គុយចុចទូរស័ព្ទនៅលើគ្រែទ្វាបន្ទប់ក៏ត្រូវទម្លុះដោយកូនស្រីជើងល្អ
«ប៉ាៗ» នាងតូចល្អិត លោតឡើងលើគ្រផ្លោត ទៅអង្គុយលើភ្លៅឪពុក
«មានអីអ្នកនាងតូច?» Taehyung លើកដៃច្បិចថ្ពាល់តិចៗ
«កូនចង់បានអាមួយនេះ» Naina ធ្វើមុខស្ញយៗ លើកទូរស័ព្ទដែលមានរូបឡានបញ្ជាឲ Taehyung មើល
«មិចក៏ចង់ទិញរបស់អញ្ចឹងទៀតហើយ? នេះជារបស់ក្មេងប្រុសទេណាកូន» Taehyung
«តែក៏មិនហាម ក្មេងស្រីមិនឲលេងឯណា៎ ទិញឲកូនទៅណាប៉ាៗ» Naina រំអុកយោលដៃគេចុះឡើង
«អត់ទេ លើកនេះប៉ាឈប់ទិញឲហើយ បន្ទប់កូនសុទ្ធតែរបស់បែបនឹង តែបើចង់បានអីផ្សេងក្រៅពីរបស់ក្មេងប្រុសទើបប៉ាឲ»Taehyung ញីសៀតក្បាលទាំងវិលមុខ បានកូនស្រីមួយលេងតែរបស់ក្មេងប្រុស បើចរិកវិញមិនបាច់ កាងស្លប់ ឃើញដៃតូចៗចឹងទេ តែនាងដាក់មួយដៃជាំមួយអាទិត្យ«ទិញឲកូនទៅណា៎ៗ» នាងតូចនៅតែអង្វរកគេងោចៗ
«ថាអត់គឺអត់»Taehyung និយាយម៉ាត់ៗទើបបែរទៅលេងទូរស័ព្ទវិញ
«ប៉ាអត់ទិញឲកូនមែនហេ៎ស?»Naina ពេបមាត់តិចៗ
«អត់»
«ពិតជាអត់ពិតមែន?» នាងនៅតែសួរបញ្ជាក់ មិនអស់ចិត្ត
«មែន»
«បាន» Nainaញញឹមចុងមាត់លោតចុះពីលើគ្រែវិញ ធ្វើឲTaehyung អត់ឆ្ងល់មិនបាន ព្រោះចរិកកូនស្រីខ្លួន បើសុំអ្វើហើយត្រូវតែបាន បើមិនបាននាងមិនឈប់នោះទេNaina រត់តាំងៗមករកផ្ទះបាយដែលមាន Jungkook កំពុងឈរធ្វើម្ហូបតែឯង
«Mommy » នាងតូចធ្វើមុខស្ងួតដើរទៅរកអ្នកមានងារជាម្តាយ
«កើតអីនឹងកូន ធ្វើមុខបែបនឹង?» Jungkook ទុកបន្លែមួយដុំ មកលើកនាងតូចពរ
«គឺ ...កូនមិនហ៊ានប្រាប់ទេខ្លាចMommy ពិបាក ចិត្ត»Nainaចូលតួធ្វើមុខកំសត់ៗ មិនដឹងបំណងអីទៀតហើយ?
«និយាយមកកូន មានរឿងអី?»Jungkook កាន់តែបារម្ភពេលកូនធ្វើមុខបែបនេះ
«គឺ...កូនទៅបន្ទប់ប៉ាៗអម្បាញ់មិញ កូនឃើញប៉ាៗមើលស្រីៗដែលពាក់អាវវាលៗ ហើយ មានចេញអាវ៉ាៗធំៗ»Nainaនិយាយបូករួមកាយវិការនិងទឹកមុខ ពិតជាសមឥតសង្ស័យ ឯJungkook ក្តៅដូចរងើកភ្លើង ទម្លាក់កូនស្រីចេញពីចង្កេះ
YOU ARE READING
My baby hyung
DragosteIn which Jungkook is Taehyung baby hyung #1 khmer in 1/5/2020 FB page:Taekook•Vkook