ភាគទី 16 : កូនកើតអី?

4.4K 313 1
                                    

       

      ពេលល្ងាចម៉ោង 4 Taehyung ចេញពីធ្វើការ រួចទៅទទួលកូនប្រុសចេញពីសាលា
«ប៉ាៗ!» TaeJung រត់ចេញមកពេលឃើញប៉ារបស់គេមកដល់ឈរនៅរបងសាលា
«យ៉ាងមិចដែរថ្ងៃនេះ??» Taehyung សួរកូនប្រុស គេមិនតបធ្វើមុខគួរអោយអាណិត
«កើតអីមែនទេ?» Taehyung
«កូនអត់កើតអីទេ» TaeJung
«ចឹងតោះ! ថ្ងៃនេះទៅញាំបាយជាមួយលោកអុំ» Taehyung
«បាទ!» TaeJung
«អត់សប្បាយចិត្តទេហេស?» Taehyung
«សប្បាយចិត្តបាទ!» TaeJung
«ហើយមិចក៏ធ្វើមុខបែបនឹង? មិនស្រួលខ្លួនប្រាប់ប៉ា មក! ឬកូនខ្លាចពេទ្យ?» Taehyung
«កូនអត់ឈឺទេ!!» TaeJung
«ប្រាប់ប៉ាមកថាកើតអី? ឬចង់បានអី?» Taehyung
«ចង់ទៅ...ញាំអីជាមួយលោកអុំ» TaeJung
«ចឹងតោះ! ទៅផ្ទះរៀបចំខ្លួនលោកអុំនិងមកទទួល» Taehyung
«បាទ!» TaeJung
ពួកគេបានត្រលប់មកផ្ទះវិញ តាមផ្លូវ TaeJung អត់ និយាយច្រើនដូចរាល់ដងទេមិនដឹងថាកើតអី សួរមិន ប្រាប់ Taehyung ពិបាកក្នុងខ្លួនណាស់
(កើតអីហាសអាកូនពូជ?) 😢

មកដល់ផ្ទះក៏រៀបចំខ្លួនអោយកូននិងខ្លួនឯងរងចាំ Jungkook មកទទួលទៅញាំអាហារពេលល្ងាច ព្រោះបាននិយាយគ្នានៅក្រុមហ៊ុនរួចហើយថាទៅ ញាំអីជាមួយគ្នា...
មួយសន្ទុះ Jungkook ក៏មកដល់ផ្ទះពួកគេ Taehyung កាន់ដៃ TaeJung ចេញទៅ
«ចាំយូរទេ?» Jungkook
«អត់ទេ! តោះ» Taehyung
ពួកគេចេញទៅញាំអីនៅហាងដែល Jungkook បានកក់ទុកជាស្រេច ជាហាងធំមានជាបន្ទប់ៗ VIP សម្រាប់ភ្ញៀវដែលចូលចិត្តភាពផ្ទាល់ខ្លួន តុអាហាររៀបចំរបៀបបុរាណអង្គុយលើខ្នើយរាបនិងការ៉ូតែម្តង
មកដល់ភ្លាមបុគ្គលិកក៏រៀបចំឈុតអាហារពិសេស ប្រចាំហាងអោយតែម្តង

«ទីនេះល្អណាស់» Taehyung
«ព្រោះខ្ញុំចង់អោយវាពិសេស! TaeJung ah~ កើតអីមិននិយាយរកអុំចឹង?» Jungkook
«...» TaeJung ក្រវីក្បាល
«Aww? កូនកើតអី?» Jungkook សួរ Tae
«មិនដឹងទេ! បែបនេះតាំងពីចេញពីរៀនមក សួរនាំ ក៏មិនព្រមឆ្លើយ» Taehyung
«មកនេះមកអង្គុយជាមួយអុំ» Jungkook ហៅ TaeJung គេងើបមកអង្គុយលើភ្លៅរបស់ Jungkook ដែលអង្គុយពេនភ្នែន
«ខ្លួនអត់ក្តៅទេ! ប្រាប់អុំមកមើលថាអ្នកណាធ្វើអោយខឹង ចាំអុំចាត់ការអោយទាំងអស់» Jungkook
«ហិ...ហុឹកៗ» TaeJung ក្រោយ Jungkook សួរ ហើយក៏យំតែម្តង
«Aww យំបាត់ទៅហើយ» Jungkook
«TaeJung យ៉ាងនិង? ឆាប់និយាយមកប៉ាសុំអង្វរ ប៉ាជិតដាច់ខ្យល់អោយដឹងទេ?» Taehyung
«កូន...ហិ...កូនឈ្លោះគ្នាជាមួយមិត្តរួមថ្នាក់ កូនច្រានគេអោយដួល អ្នកគ្រូថាអោយកូន ជាក្មេងមិន ល្អ...ហិហិ» TaeJung
«ហេតុអីក៏ធ្វើបែបនិង? ប៉ាបង្រៀនកូនអោយធ្វើមិន ល្អចឹងមែនទេ? ហេតុអីច្រានមិត្ត? កូននេះចំមែន» Taehyung
«ប៉ាៗហរ...» TaeJung
«កុំថាអោយកូន!» Jungkook អោបក្មេកកំពុងយំ
«គួរថាទេ? ហេតុអីក៏ធ្វើខ្លួនផ្តេសផ្តាសចឹង?» Taehyung
«ស្តាប់កូន! រកហេតុផលសិនទៅ» Jungkook
«លោកអុំ!! ហុឹកៗ» TaeJung
«ប្រាប់អុំមកហេតុអីមានរឿងជាមួយមិត្ត? ប៉ាមិនខឹង ប៉ាមិនស្អប់ហើយក៏មិនវៃដែរ តែត្រូវប្រាប់សិន» Jungkook ជូតមុខដាបដោយទឹកភ្នែករបស់ TaeJung លួងគេអោយនិយាយ
«អាមួយនុងវាថាកូនជាកូនអត់មានម៉ាក់ ម៉ាក់អត់ ស្រលាញ់ ម៉ាក់រត់ចោល វាថាកូនជាក្មេងមិនល្អទើប ម៉ាក់រត់ចោលកូន កូនមិនល្អមែនទេប៉ាៗ? ម៉ាក់ៗរត់ ចោលកូនមែនទេ? កូនអត់មានម៉ាក់ដូចគេថាមែនទេ?» TaeJung (កូនម្តាយ) 😢
Taehyung ងើបមកអង្គុយក្បែរកូនលើកដៃអង្អែល ក្បាលកូនថ្នមៗ
«ព្រះអើយ Kim TaeJung!! ឈប់យំទៅកូនប៉ា មានទាំងប៉ាមានទាំងម៉ាក់ ថែមទាំងមានលោកតា លោកយាយនិងលោកអុំ ដែលស្រលាញ់កូនទាំង អស់ កូនឆ្លាតកូនល្អរបស់ប៉ា» Taehyung
«ប៉ាៗអត់កុហកកូនទេមែនទេ?» TaeJung
«អត់កុហកទេ! ម៉ាក់ៗជិតមករកកូនវិញហើយ ឃើញ កាដូរធំជាងគេនៅផ្ទះយើងទេ? ជាការដូរដែលម៉ាក់ ទិញអោយកូនណាកូនសម្លាញ់ប៉ា» Taehyung
«សប្បាយចិត្តបានហើយនៅ?» Jungkook
«បាទ!! កូនស្រលាញ់ប៉ាៗ ស្រលាញ់លោកអុំ!!» TaeJung សើចវិញ (កូននេះ) ☹️
«តែ...ក៏មិនគួរច្រានមិត្តអោយដួលដែរ» Taehyung
«TaeJung ធ្វើត្រូវហើយ! និយាយបែបនេះអ្នកណា ក៏ខឹងដែរ មែនទេ TaeJung??» Jungkook
«លោកកុំកាន់ជើងក្មេងអោយកាងទំនើងតាមចិត្ត បែបនេះ មិនល្អទេ» Taehyung
«ត្រូវតែបែបនេះខ្លះ បើចេះតែរត់ចេញ រត់ប្តឹងប៉ាម៉ាក់ គ្រប់ពេល ក្មេងនិងទន់ជ្រាយខ្លាចគេ មិនរឹងមាំមិនក្លាយហានទេ» Jungkook
«តែវាមិនល្អ» Taehyung
«អ្នកដែលមិនល្អគួរតែជាក្មេងដែលនិយាយមើល ងាយគេទៅវិញទេ TaeJung របស់អុំ ថ្ងៃក្រោយ ត្រូវតែរឹងមាំ កូនប្រុសដើមទ្រូង 5ហត្ថហានធ្វើហានទទួលលឺទេបាទ?» Jungkook
«បាទ!!!» TaeJung
«ហ៊ើយ...វិលមុខណាស់! បើអោយលោកចិញ្ចឹម កូនតែរៀបនេះ អាយុមិនដល់ 10ឆ្នាំទេក្លាយជា
ម៉ាហ្វៀតែម្តង» Taehyung ងើបចេញទៅអង្គុយ កន្លែងគេវិញ
«ជាក្មេងត្រូវស្តាប់បង្គាប់ កុំលាក់ កុំកុហកបែបនេះ អត់មានអ្នកណាស្រលាញ់ទេ យល់ដែរទេ?» Jungkook
«បាទ!! អូនយល់ហើយ! អូនឈប់ធ្វើបែបនេះទៀត ហើយ ប៉ាៗកូនឈប់ហើយ» TaeJung
«ស្តាប់តែអុំឯងទៅ កុំស្តាប់ប៉ា» Taehyung
«ប៉ាៗខឹងហើយត្រូវតែលួង» Jungkook លែងដៃ អោយ TaeJung ងើបទៅរកប៉ាគេវិញ
«ប៉ាៗ កូនឈប់ហើយ!! ប៉ាៗស្អាត ប៉ាៗគួរអោយ ស្រលាញ់ជាងគេក្នុងលោក កូនស្រលាញ់ប៉ាៗណា៎ កុំខឹងកូនអីណាប៉ាៗណា៎» Taehyung ឈរចាប់មុខ អ្នកអង្គុយស្តាប់មកថើបសព្វមុខអោយបាត់ខឹង Taehyung ក្រឺតខ្នាញ់ចាប់ក្រញីចកូននេះធ្វើលាក់ បាំងដូចមនុស្សធំទៅកើត
«ហិហិ...» សម្លេងសើចប៉ាកូន Jungkook អង្គុយ ញញឹមគេថតសកម្មភាពពួកគេទុកមើលគ្រប់ពេល មានទាំងរូបនិងវីដេអូ
«បានហើយ! ឈប់លេងហើយញាំបាយ» Taehyung
«បាទប៉ាៗ!» TaeJung
«ចង់ញាំអីអុំចាប់អោយ» Jungkook
«ចង់ញាំបង្កង» TaeJung
«Okay» Jungkook បកបង្កងអោយ TaeJung និង Taehyung ដែរ
ពួកគេអង្គុយញាំ ព្រមទាំងអង្គុយស្តាប់ TaeJung និយាយមិនចេះហត់ ព្រោះគេអារម្មណ៍ល្អវិញហើយ សម្រាប់ Jungkook អាចធុញបន្តិចតែសម្រាប់ Taehyung គេសប្បាយចិត្តពេលកូនគេបែបនេះ

បន្ទាប់ពីញាំអីហើយពួកគេក៏ត្រលប់ទៅផ្ទះវិញ Taehyung រៀបចំប្រមូលការដូរមកអោយ TaeJung បើកមើល Jungkook ក៏នៅទីនេះដែរ
«គួរតែបើរបស់ម៉ាក់ៗមុនល្អទេ?» Taehyung
«បាទល្អ!!» TaeJung ហែកកាដូរម៉ាក់គេមើល ក្នុងនោះមានសម្លៀកបំពាក់និងកូនឡានជាច្រើនជាង រាល់ឆ្នាំទៅទៀត ពួកគេបន្តហែកដល់កាដូរចុង ក្រោយគឺរបស់ Jungkook
«នេះជារបស់អុំ!!» Jungkook
«អូនមើលសិន!! អា៎...Superhero ច្រើនណាស់» TaeJung លោតអរសប្បាយចិត្ត ចិត្ត គ្រាន់បើកការដូរមកមានទាំងឈុតតែម្តង របស់ពេញ ផ្ទះលេងពេញមួយឆ្នាំក៏មិនអស់ផង ធូរលុយ Taehyung មិនអស់លុយទិញរបស់អោយកូនលេង

ម៉ោង 7 ជាង Jungkook ក៏ទៅវិញ Taehyung ដេញកូនទៅងូតទឹករួចជូនដំដើរ Jungkook នៅមុខ ផ្ទះ
«អរគុណហើយ!!» Taehyung
«អរគុណទៀតហើយ ត្រលាន់ណាស់» Jungkook
«ទៅវិញច្បាស់ថាចូលផ្ទះ អត់មានបែកឆ្វេងទេ! ធ្វើ ដំណើរអោយស្រួលបួល» Taehyung
«បាទដឹងហើយ...តែសុំទៅហាងរបស់ Jhope បន្តិចទើបទៅវិញ» Jungkook
«ហាងដឹងហាង បើទៅក្លឹបដឹងក្លឹប ចង់ទៅរកស្រីក៏ ទៅៗ តែសូមកុំកុហក ខ្ញុំមិនចូលចិត្ត» Taehyung
«ហេតុអីមិនហាម?» Jungkook
«ព្រោះមិនមានសិទ្ធនោះអី! លោកទៅណាជា រឿងរបស់លោក បើលោកប្រាប់ខ្ញុំគួរប្រាប់ការពិត កុំ កុហក បើមិនប្រាប់ក៏មិនអី» Taehyung
«Tae មានសិទ្ធគ្រប់យ៉ាង...តាំងពីនៅ Daegu ពេលដែលខ្ញុំសុំ Tae ធ្វើសង្សារ ទោះ Tae មិនទាន់ អោយចម្លើយតែ Tae មានសិទ្ធនេះហើយ» Jungkook កាន់ដៃ Tae
«ទង្វើខ្ញុំមិនទាន់អាចបញ្ជាក់ចម្លើយបានទៀតហេស!?» Taehyung
«Taehyung...នេះ Tae ព្រមហើយមែនទេ? យើងជាសង្សារគ្នាហើយមែនទេ??» Jungkook
«មិនដឹង» Taehyung បែរមុខចេញ
«Kim Taehyung...» Jungkook ទាញ Tae មកអោបយ៉ាងណែន គេពិតជាសប្បាយចិត្តណាស់ មែនហើយយប់នៅ Daegu ក្រោយពីថើបគ្នាហើយ Jungkook ក៏បានសុំ Taehyung ទាក់ទងគ្នាជាសង្សារតែ Taehyung មិនមាត់
«សូមកុំលាក់បាំង កុំកុហកខ្ញុំទោះធ្វើអីក៏ដោយ តើអាចធ្វើបានទេ?» Taehyung
«បាន!! ច្បាស់ជាបាន» Jungkook លែងចេញពី ការអោបចាប់ក្រសោបមុខ Taehyung អោយ មើលមុខគ្នាចំ
«បងស្រលាញ់ Tae» Jungkook អោនទៅរក បបូរមាត់របស់ Taehyung ជិតដល់ទៅហើយតែ...
«ប៉ាៗ» TaeJung ស្រែកហៅ...

To be Continue....

🌈Baby! I Love Your Daddy 🌈Where stories live. Discover now