ភាគទី 48 : ការងារថ្មីសម្រាប់ Taehyung

3.2K 209 0
                                    



ក្រោយនិយាយគ្នារួចរាល់ Taehyung ក៏បើក ឡានត្រលប់មកវិញគេហួសទៅហាងរបស់ Jimin អង្គុយលេងកុំអោយអប្សុកពេក ពេលនេះលែងមាន ការងារធ្វើទៀតហើយ
«ជំរាបសួរអ្នកមីង» Taehyung
«Aww Taehyung!! មកតែម្នាក់ឯងទេហេសថ្ងៃ នេះ?» Jm's Mom
«បាទ! ចុះឯណា Jimin?» Taehyung
«នៅហាងរបស់ Yoongi ឯណោះ...» Jim's Mom
«ចឹងខ្ញុំទៅរកគេសិនហើយ» Taehyung
«ចា៎!»
Taehyung ដើរចេញមកវិញទៅហាងផ្ការបស់ Yoongi Jimin នៅអង្គុយលេងជាមួយម្ចាស់ហាង ទើប Taehyung ចូលទៅរក
«ហេម...» Taehyung
«អា Tae!!» Jimin
«សង្ងនៅទីនេះសោះ ខំទៅរកនៅហាងបាយ» Taehyung
«នៅហាងទំនេរទើបដើរមកមិញនិង! ឯងអត់ធ្វើការ ទេហេស?» Jimin
«អត់ទេ!! គេដេញចេញហើយ» Taehyung
«ថាមិច? លោក Jeon ដេញឯងចេញហេស?» Jimin
«អង្គុយសិនមក Tae» Suga
«បាទ!!» Taehyung អង្គុយទល់មុខគេទាំង 2
«និយាយមកមើលថាមានរឿងអី? លោក Jeon ដេញឯងចេញមែនទេ??» Jimin
«ទេ!! គឺជាមតិរួមរបស់ក្រុមហ៊ុន គេខ្លាចប៉ះពាល់ដល់ក្រុមហ៊ុនទើបបញ្ឈប់ការងាររបស់យើង» Taehyung
«ធ្វើចឹងមិនសមទេ! ការងារដឹងការងាររឿងផ្ទាល់ ខ្លួនជារឿងផ្សេងគ្នា» Suga
«មែនហើយ hyung និយាយត្រូវ! លោក Jeon មិនគួរយល់ព្រមនោះទេ» Jimin
«គាត់ធ្វើត្រូវហើយ! ដើម្បីរក្សារដំណែងគាត់យើង ឈប់ក៏មិនអីដែរ គ្រាន់តែធុញគ្មានអីធ្វើតែប៉ុណ្ណឹង» Taehyung
«ចឹងតើឯងរកការងារថ្មីធ្វើទេ?» Jimin
«ដំបូងក៏ចង់រកដែរ ប៉ុន្តែមុននេះលោកជំទាវបានហៅយើងទៅនិយាយគ្នា» Taehyung
«តើគាត់និយាយអីជាមួយឯង? ឬគាត់គម្រាមឯង រឿងឯងជាមួយលោក Jeon??» Jimin
«ទេ!! គាត់ចង់អោយយើងរើទៅនៅផ្ទះជាមួយគាត់ មើលថែ TaeJung តែមួយមុខគាត់និងអោយប្រាក់ ខែមកយើង» Taehyung
«ពិតមែនហេស?» Jimin
«បែបនោះល្អណាស់!!» Suga
«ចុះឯងយល់ព្រមឬនៅ?» Jimin
«នៅទេ! ចង់ពិភាគ្សានិងណា៎» Taehyung
«មានអីត្រូវគិតច្រើន ឯងសាកគិតទៅមើលទៅនៅ ទីនោះអាចនៅជិតលោក Jeon រឿងមើលថែអាល្អិតនោះជាតួនាទីឯងស្រាប់ហើយ TaeJung ស្តាប់សម្តីណាស់នៅផ្ទះធំសុខស្រួលថែមទាំងបាន ប្រាក់ខែទៀត មិនល្អទេហេស?» Jimin
«យើងដឹងថាវាល្អ! តែទៅរស់នៅផ្ទះគេដេកសុីមិន គ្រប់នៅមានប្រាក់ខែទៀតដូចចូលទៅជញ្ជក់ឈាម គេចឹង» Taehyung
«បងគិតថាលោកជំទាវប្រហែលជាចង់ឃើញ Tae ដោយផ្ទាល់ភ្នែកកុំអោយថាកូនគាត់ចេះតែកុហកគាត់ទេដឹង? ម្តាយក្មេកណាក៏ចង់ឃើញចង់ដឹងចរិក កូនប្រសារដែរ បងថា Tae គួរសាករស់នៅជាមួយ ម្តាយក្មេកអោយហើយបើឆាប់ចុះសម្រុងគ្នានោះ ស្នេហាអ្នកទាំងពីរមិនកាន់តែប្រសើមែនទេ?» Suga
«hyung និយាយក៏ត្រូវ ប៉ុន្តែខ្ញុំខ្លាចតែលោកជំទាវ នោះមានល្បិចចង់ធ្វើបាបឯងទេ» Jimin
«មើលទៅគាត់មិនមែនជាមនុស្សបែបនិងទេ» Taehyung
«ចុះគាត់អោយឯងមួយខែប៉ុន្មាន? បើថាពិបាកចិត្ត មិនបាច់យកប្រាក់ខែក៏បាននៅធម្មតាៗទៅ» Jimin
«50លានវ៉ុន» Taehyung
«ហាស??😱» Jimin
«គឺចឹងហើយទើបយើងពិបាកទទួលយក» Taehyung
«ទទួលយកទៅ បែបនេះល្អហើយ យល់ថាម៉ាក់ក្មេកស្រលាញ់កូនប្រសារណាស់ដែលហានចំណាយអោយ 50លានវ៉ុនជារាងរាល់ខែនោះ» Suga
«យល់ថាគាត់គិតថាខ្ញុំមុខលុយទៅវិញទេ» Taehyung
«នៅជាមួយគ្នាយូរៗទៅគាត់និងដឹងថា Taehyung របស់ពួកយើងជាមនុស្សយ៉ាងមិចហើយ» Jimin
«ប្រាកដណាស់» Suga
«ហុឹម...ចឹងខ្ញុំគួរតែយល់ព្រមមែនទេ?» Taehyung
«ត្រូវហើយ!» Yoonmin ព្រមគ្នា
«ហ៊ើយ...អរគុណដែលបានជួយអោយយោបល់ ចឹងខ្ញុំលាទៅវិញសិនហើយ» Taehyung
«ខ្ញុំទៅហាងវិញដែរ hyung ខ្ញុំទៅហើយ» Jimin
«កុំភ្លេចល្ងាចណាត់ញាំបាយជាមួយប៉ាម៉ាក់បង» Suga
«បាទ!! តោះអា Tae» Jimin និង Taehyung ចេញទៅវិញ Jimin ចូលក្នុងហាងគេ Taehyung ក៏បើកឡានទៅផ្ទះវិញ
Taehyung បានទៅទិញគ្រឿងទេសខ្លះមកធ្វើម្ហូប ឆ្ងាញ់ៗអោយ Jungkook មកពីធ្វើការវិញបានញាំ តែម្តងគេនិងនិយាយរឿងនេះជាមួយ Jungkook ដូចគ្នា

🌈Baby! I Love Your Daddy 🌈Opowieści tętniące życiem. Odkryj je teraz