ភាគទី 44 : ម៉ាក់នឹកចៅ

3.5K 211 0
                                    



មកដល់បន្ទប់គេង Jungkook ងូតទឹករៀបចំខ្លួន គេងតែក៏ឆ្លៀត Call ទៅរក Taehyung សិន

#inCall
«ហាឡូ Jungkook» Taehyung
«TaeJung គេងហើយនៅ?» Jungkook
«នៅ! កំពុងធ្វើកិច្ចការសាលា» Taehyung
«ចុះ Tae ធ្វើអី??» Jungkook
«អត់មានអីធ្វើទេ!» Taehyung
«Tae Okay ឬអត់!!?» Jungkook
«ខ្ញុំ Okay ស្រាប់ហើយតែបង...» Taehyung
«បងក៏ Okay បើ Tae មិនអី! ស្អែកនេះបងទៅចាត់ ការរឿងនៅក្រុមហ៊ុនតែម្តងជំទាវម៉ាក់អោយបងចាត់ ចែងវាដោយខ្លួនងឯង» Jungkook
«ស្អែកនេះគេអត់ធ្វើការទេ បងទៅរកចាត់ការជាមួយអ្នកណា?» Taehyung សើចបន្តិច
«អើយ...មែនហើយស្អែកជាសៅរ៍!! Tae ចង់ទៅ ណាបងជូនទៅ» Jungkook
«អត់ទេ! រងចាំអោយរឿងស្ងាត់សិន ខ្ញុំមិនចង់ចេញ ទៅណាពេលនេះទេ» Taehyung
«ចុះ TaeJung គិតយ៉ាងមិច?» Jungkook
«បងក៏ដឹងថា TaeJung មិនមែនជាក្មេងក្បាលខូចទេ និយាយបង្វែរបន្តិចក៏ភ្លេចហើយ» Taehyung
«មែនហើយ!! Tae ពូកែចិញ្ចឹមកូនណាស់» Jungkook
ពួកគេនិយាយទូរសព្ទ័រហូតដល់គេងលក់រាងខ្លួន ទោះមិនបាននៅជិតគ្នា តែគេធ្វើអោយដូចជាកំពុង នៅមួយគ្នាបាន

@Morning...🌤

Jungkook រៀបចំខ្លួនទៅក្រុមហ៊ុនជាមួយម៉ាក់គេ ដោះស្រាយបញ្ហារដោយដាច់ស្រេច ថ្ងៃសម្រាក បុគ្គលិកមិនធ្វើការ វាកាន់តែងាយស្រួលក្នុងការណាត់ភាគហ៊ុនមកនិយាយគ្នា មុននិងទៅ Jungkook ក៏បានផ្ញើរសារអោយ Taehyung សិន
" Tae ah~ ថ្ងៃបន្តិចចាំជួបគ្នា បងមានធុរៈបន្តិច "

មកដល់ក្រុមហ៊ុនក្នុងអង្គប្រជុំដែលមានសភាពតានតឹងជំទាវ Jeon បើកវគ្គនិយាយមុនគេ
«មកអស់ហើយ តើមានរឿងមិនពេញចិត្តអីនិយាយ មកចុះ» ជំទាវ Jeon
«ខ្ញុំចង់អោយលោកជំទាវដកតំណែងអគ្គនាយក ចេញ» Man1
«សុំហេតុផល» ជំទាវ Jeon
«រឿងផ្ទុះឡើងបែបនេះខ្ញុំថាលោកជំទាវគួរតែដឹងហើយ» Man2
«មែនហើយ» Man1
«ខ្ញុំដឹងថារឿងកើតឡើងវាប៉ះពាល់ដល់មុខមាត់ក្រុម ហ៊ុន!! តែសូមបែងចែករវាងការងារនិងរឿងផ្ទាល់ខ្លួន ដោយដាច់ដោយលែកពីគ្នាផងបាទ!» Jungkook
«អគ្គនាយកអាចក្មេងខ្ចីបន្តិច បទពិសោធន៍ការងារ ក៏មិនមាន ប៉ុន្តែការងាររបស់គាត់ពិតជាល្អ សម្រាប់ខ្ញុំ ស្នេហាមិនអាចបង្ខំ ខ្ញុំពេញចិត្តការងាររបស់គាត់» Man3
«ខ្ញុំយល់ស្រប! ពេលអគ្គនាយកមកកាន់ដំណែងដំបូងខ្ញុំមិនសូវទុកចិត្តទេ តែការងាររបស់គាត់ល្អភាគ ហ៊ុនចាប់ផ្តើមឡើងជាលំដាប់ ខ្ញុំយល់ថាមិនគួរដកគាត់ទេ មើលទៅលោកមិនមែនទើបតែទាក់ទងគ្នាទេមែនទេ?» Man4
«បាទ! ពួកយើងទាក់ទងគ្នាយូរហើយ! តែខ្ញុំមិនដែលធ្វើអោយវាខូចខាតប៉ះពាល់ដល់ក្រុមហ៊ុន នោះទេ» Jungkook
«ពិភាក្សាគ្នាម្តងទៀតចុះ ខ្ញុំយកមតិភាគច្រើន មិនកាន់ជើងឬការពារខាងណាទាំងអស់» ជំទាវ Jeon
«ខ្ញុំយល់ថាគួរចែកអោយដាច់រវាងការងារនិងរឿង ផ្ទាល់ខ្លួន» Man5
«អាចនិយាយរឿងនេះពេលក្រោយទៀតបានទេ ខ្ញុំថារងចាំសភាពការក្រុមហ៊ុនសិន បើមានការធ្លាក់ចុះ ច្រើនយើងគួរពិភាក្សាម្តងទៀត» Man1
«បាន! ខ្ញុំយល់ស្រប» គ្រប់គ្នាក៏យល់ស្របយ៉ាង ណាភាគហ៊ុនមិនទាន់ធ្លាក់ចុះ Jungkook នៅតែមានសិទ្ធ
«ប៉ុន្តែ...» Man
«នៅមានរឿងអីទៀត?» ជំទាវ Jeon
«ពួកយើងគិតថាប្រធានផ្នែក Kim Taehyung គួរតែ...» Man
«គួរតែយ៉ាងមិច?» Jungkook
«គឺខ្លាចថាមានបុគ្គលិកក្រុមហ៊ុនមិនពេញចិត្ត ខ្ញុំចង់ស្នើរអោយបញ្ឈប់គេពីការងារ» Man
«ប្រធានផ្នែក Kim Taehyung គេពិតជាពូកែខ្លាំង ណាស់! បាត់បង់មនុស្សពូកែៗអ្នកទាំងអស់គ្នាមិនស្តាយទេឬ??» ជំទាវ Jeon
«ពួកយើងក៏ស្តាយ តែវត្តមានគេធ្វើអោយអ្នកដ៏ទៃ មិនសូវពេញចិត្ត ពិសេសគឺដំណែងគេ» Man
«បាន!! យល់ស្របតាមនិងចុះ» ជំទាវ Jeon
«ជំទាវម៉ាក់!!!» Jungkook
«រំសាយ» ជំទាវ Jeon ដើរចេញទៅមុនគេ Jungkook ប្រញាប់ទៅតាម
«ជំទាវម៉ាក់ធ្វើបែបនេះមិនបានទេ! ហេតុអីបញ្ឈប់ Tae?? គេមិនបានខុស» Jungkook
«គួរតាមចិត្តភាគហ៊ុនសិន ការងារមានច្រើនណាស់ ម៉ាក់មិនអោយគេអត់ស្លាប់ទេ» ជំទាវ Jeon
«ប៉ុន្តែជំទាវម៉ាក់...» Jungkook
«ឯងធ្លាប់និយាយមែនទេថាគេបោះចោលក្តីស្រម៉ៃ របស់គេ?? បញ្ឈប់ការងារគេពេលនេះគេនិងចាប់យកក្តីស្រម៉ៃគេមកវិញបាន មិនល្អទេហេស?» ជំទាវ Jeon
«ជំទាវម៉ាក់និយាយពិតហេស?» Jungkook
«នាំម៉ាក់ទៅរកគេអាឡូវនេះ» ជំទាវ Jeon
«ជំទាវម៉ាក់ចង់ធ្វើអី?» Jungkook
«ម៉ាក់ចង់ទៅនិយាយរឿងនេះអោយហើយ ណាមួយម៉ាក់នឹកចៅប្រុសរបស់ម៉ាក់» ជំទាវ Jeon
«អោយ Alex ជូនទៅៗ» Jungkook
«ឯងមិនទៅទេហេស?» ជំទាវ Jeon
«ទៅ!! ទៅរាងខ្លួន ជួបគ្នានៅហាងរបស់ Jhope» Jungkook ថាហើយក៏ដើរចេញទៅមុន
ការដែលអោយ Taehyung លាឈប់ពីការងារក៏ល្អ ពួកគេមិនបាច់នៅស្និតស្នាលគ្នាពេក ហើយក៏បើក ផ្លូវអោយ Minnie បានចូលមិជិត Jungkook ដោយគ្មាន Taehyung មកទើសទាល់ នេះជាគំនិត របស់លោកជំទាវ Jeon

🌈Baby! I Love Your Daddy 🌈Where stories live. Discover now