លោកពូ❤️ep:12

3K 106 1
                                    

ភាគ១២
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់វាំងនួនបក់ផាយផាត់ទៅតាមជំនោខ្យល់ដែលបក់ជារឿយៗតាមបង្អួចភ្នែកនាងក្រមុំព្រិចកម្រើកបើកសន្សឹមៗទាំងល្វើយៗក្នុងខ្លួននាងសម្លឹងមើលជុំវិញខ្លួន...នេះជាបន្ទប់របស់ពូកំហូចនាងហើយក៏ឃើញថាម្ចាស់បន្ទប់កំពុងតែដេកអោបរឹតនាងនៅឡើយ
Zoohee សម្លឹងមុខអ្នកជាពូភ្លឹះៗ Zoohee យកចង្អុលដៃចុចថ្ពាល់ប៉ោងៗរបស់អ្នកជាពូលេងតិចៗ មើលមុខគេត្រង់ណាក៏មិនទាស់ រង្វង់មុខ កែវភ្នែក ច្រមុះ បបូមាត់ គ្រប់យ៉ាងគឺទាកទាញខ្លាំងណាស់មិនត្រឹមតែគិតទេនាងថែមទាំងស្ទាបពេញផ្ទៃផែនមុខគេថើរៗ
''ហ្អឹម'' ពេលឃើញសាមីខ្លួនដែលនាងបានអង្អែលកម្រើកខ្លួនតិចៗក្រហឹមនៅដើមករ Zoohee ក៏ធ្វើពុតជាដេកវិញយ៉ាងលឿនបើគេភ្ញាក់មកដឹងថានាងស្ទាបអង្អែលគេបែបនេះច្បាស់ជាដាក់ឲ្យនាងស្ពឹកមុខមិនខានឡើយ
Suga បើកភ្នែកសម្លឹងមើលអ្នកនាងក្មួយជើងល្អដែលនៅក្នុងរង្វង់ដៃភ្នែកនៅប្រឹមៗតែខំប្រឹងបិតធ្វើជាគេងលក់
Suga ញញឹមចុងមាត់តិចៗជាមួយនិងល្បិចរបស់ខ្លួន ស្ទាបអង្អែលគេហើយនៅមកធ្វើពុតជាដេកលក់ទៀត ការពិតទៅគេភ្ញាក់មុននាងទៅទៀតតែដោយសារនាងនៅស្អិតក្នុងរង្វង់ដៃទើបមិនចង់ងើបចេញពីរាងកាយខ្ចីខ្វក់នេះចង់តែនៅអោបរឹតឲ្យសំប៉ែតដូចចេកចៀនទេឲ្យតែម៉ាកៗនិងអី
Suga ងើបក្បាលពីក្នើយបន្តិចលមុខទៅថើបថ្ពាល់នាងមួយខ្សឺតយ៉ាងវែង ហើយក៏បន្តមកថើបមាត់ម្តង
''ហ្អឹម'' Suga ក្រហឹមនៅដើមករពេលដកមាត់ចេញពីនាងល្អិតដែលកំពុងតែធ្វើពុតនោះ
''នេះមិនទាន់ភ្ញាក់ទៀត....គេងមើលតែជ្រូកអាក្រក់មើលណាស់...នេះនៅហូរទឹកមាត់ទៀត អ្អា៎..ព្រះអើយមើលរាងកាយចុះពីលើចុះក្រោម...ជុជុ..'' Suga មានបំណងញ៉ោះឲ្យនាងខឹងកាត់ព្រឹកព្រោះចង់ដឹងថានាងមានប្រតិកម្មយ៉ាងណាបន្ទាប់ពីរឿងយប់មិញ កាលពីមានអីៗនិងគ្នាពីដំបូងមិនដែលដល់ថ្នាក់ហួសរំលងអាធាត្រទេ ព្រោះនាងយំសោកធ្វើឲ្យគេខូចអារម្មណ៍តែរឿងយប់មិញកើតឡើងដោយការស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំរឺគម្រាមដូចមុនឡើយ
អារម្មណ៍ល្អជាពន់ពេកពេលបែបនិង
Zoohee បើកភ្នែកស្លោរសម្លក់នាយមិនព្រិចឈឺចិត្តណាស់ព្រលឹមមិនទាន់ទេនិយាយឲ្យនាងទាស់ចិត្តហើយ តែផ្ទុយពីអ្នកម្ខាងទៀតដែលដេកផ្អៀងករសម្លឹងមុខញញឹមពព្រាយ
Suga លួចសើចក្នុងចិត្តដែលញ៉ោះនាងឲ្យខឹងគេបានសម្រេចមែន អត់ទ្រាំមិនបាននិងទឹកមុខពូកំហូចខ្លាំងពេកទើបដាច់ចិត្តវាចាទាំងល្វើយនៅក្នុងខ្លួន
''ញញឹមស្អី? មុខខ្ញុំនិងដូចតួត្លុកកំប្លែងណាស់មែនទេ..?''
នាងនិយាយទាំងមាត់សម្លក់ពូនាងជាប់ Suga គេចង់តែសើចនាងឲ្យខ្លាំងទេនេះគ្រាន់តែញញឹមញញែមក៏ខុសដែរ រឺក៏ចង់ឲ្យគេយំជំនួសវិញទើបនាងសប្បាយចិត្ត
''គឺ....មិនដឹងដែរ ឯងដឹងទេមិញនេះអ្នកណាក៏មិនដឹងមកស្ទាបអង្អែលមុខពូ...តើឯងដឹងួេ..?'' Suga និយាយធ្វើពើរជាឆ្ងល់..ឯZoohee វិញកាលដែលលឺបែបនេះហើយក៏ងាកមុខចេញយ៉ាងលឿន ហើយបម្រុងនិងស្ទុះងើបពីរង្វង់ដៃគេ តែSuga ចាប់ទាញឲ្យនាងដេកនៅក្នុងរង្វង់ដៃខ្លួនវិញ
''ចង់ទៅណា? សួរក៏មិនឆ្លើយឬកម្លេះ..'' Suga ធ្វើដូចជាង៉ក់ងរដាក់នាងតូចមែនចឹងដៃអោបមែនតែមុខងាកចេញពីនាងធ្វើមិនមើលសម្បីតែចុងកន្ទុយភ្នែក
Zoohee នាងគិតថាគេអន់ចិត្តនិងនាងមែនទើបខំប្រឹងតាមសម្លឹងឲ្យចំខ្សែរភ្នែកគេតែត្រូវគេងាកគេចគ្រប់ទិស
''លោកពូ...កើតអីម៉េចក៏មិនមើលមុខខ្ញុំ?'' នាងតូចហើបខ្លួនពីលើពូកច្រត់ដៃលើដើមទ្រូងអ្នកកម្លោះហើយសម្លឹងមើលមុខអ្នកជាពូឲ្យកាន់តែច្បាស់
'' '' ស្ងាត់គេមិនតបជាមួយ ហើយធ្វើជាបិតភ្នែកគេងបន្ត
Zoohee នាងរៀងល្ហល្ហេវក្នុងចិត្តយ៉ាងម៉េចក៏មិនដឹងពេលគេមិនខ្វល់បែបនេះ ទឹកភ្នែករបស់ចាប់ផ្តើមហូរមកកាត់ថ្ពាល់ នាងគ្រវាសចេញយ៉ាងលឿនមិនចង់ឲ្យគេឃើញថានាងកំពុងតែអន់ចិត្តជាមួយគេទេ Zoohee ឡើងដេកទ្រោបលើខ្លួនអ្នកជាពូក្បាលកើយលើដើមទ្រូងហាប់ណែន
ត្រចៀកខ្ទប់និងដើមទ្រូងនោះនាងបានស្តាប់លឺ
ចង្វាក់បេះដូងរបស់គេកំពុងតែលោត...ឌឹប..ឌឹប
Zoohee ងើយមុខឡើងសម្លឹងមុខអ្នកជាពូ សហរបពេលSuga ក៏សម្លឹងនាងដូចគ្នា Suga ខាំមាត់ស្តីឲ្យZoohee តិចៗ
''ចុះ...ពីលើយើងភ្លាម'' នាងដេកនៅពីលើគេ
បែបនេះប្រាកដណាស់ថាគេនិងមានសម្ពាធ ដែល
ត្រូវមកទ្រាំសាច់ប៉ះសាច់យ៉ាងស្និតស្នាលយ៉ងនេះ ម្យ៉ាងទៀតគេមិនចង់ឲ្យនាងកាន់តែដឹងចិត្តគេនោះទេ បេះដូងគេលោតញាប់ពេលនាងធ្វើបែបនេះ នាងនិងរឹតតែបានចិត្ត
បើដឹងគេស្ថិតក្នុងស្ថានបែបនិង មិនមែនដោយសារគេធុញនាងនោះឡើយ
''ខ្ញុំមិនចុះ...បើលោកពូនៅតែប្រងើយដាក់ខ្ញុំនោះ'' Zoohee និយាយបែបង៉ក់ងរដាក់ប្រុសកម្លោះ Suga
បិតភ្នែកហើយក្រឡាស់ខ្លួនឲ្យនាងនៅក្រោមទ្រូងវិញ
គេយកដៃអង្អែលមុខនាងតូច ប្រដេញចុះមករកបបូរមាត់
Zoohee សម្លឹងតាមដៃនោះមិនឈប់ ចាប់ផ្តើមមានអារម្មណ៍ថាភ័យៗបុកពោះភឹបៗ Suga អោនមករកបបូរទាក់ទាញរបស់នាងតូច តែនាងស្ទុះអោបករគេយ៉ាងលឿន
ភ្នែកធ្មេចបិតជិតឈឹង Suga ចង់អស់សំណើចតិចអីតិច
ដល់ពេលនាងធ្វើចឹងទៅ
'' ខ្ញុំចង់ចូលបន្ទប់ទឹក'' នាងនិយាយទាំងភ្នែកនៅបិតជិតឈឹង
''ម៉េចក៏មិនទៅ...មកអោបយើងធ្វើអី'' និយាយទាំងអស់សំណើចក្នុងចិត្ត តែមិនសើចឲ្យអ្នកម្ខាងទៀតដឹងលឺទេ
Zoohee នាងតបវិញទាំងរដេបរដុបព្រោះមានអារម្មណ៍ថាអៀនខ្មាស
''ខ្ញុំដើរ...មិន..រួចទេ..'' ដៃរបស់នាងនៅអោបគេយ៉ាងស្អិត
''ដើរមិនរួចមិនបាច់ទៅទេ ចឹងនៅដេកនិងហើយ'' គេតបហើយក៏ថើបស្មារបស់នាងមួយខ្សឺត
''អត់ទេ...លោកពូជាដើមហេតុពូជាអ្នកធ្វើឲ្យខ្ញុំក្លាយទៅជាបែបនេះ.. '' នាងនិយាយហើយក៏ងើបមុខពីកញ្ចឹងកររបស់គេហើយសម្លឹងធ្វើភ្នែកម៉ក់ៗមុខដូចចង់យំ
Suga គ្រឺតខ្នាញ់និងនាងខ្លាំងពេក ក៏ខ្បិចថ្ពាល់នាងលេង ថើបនាងមួយខ្សឺត សម្លឹងនាងមិនដាក់ភ្នែក
''បាន...!! ចាំនាំទៅងូតទឹកដុសឲ្យជ្រះក្អែល''
និយាយហើយក៏លើកបីកាយអាក្រាតននោលគកនោះចូលទៅក្នុងបន្ទប់ទឹក
________________________________

លោកពូ❤️season 1Where stories live. Discover now