ចេះស្តាប់ហេតុផលខ្លះផង..!! Ep:49

2K 65 0
                                    

ភាគ៤៩
Suga ឈរស្ងៀមទ្រឹងពេលនាងនិយាយបែបនេះ..!! គេគ្រាន់តែចង់ឲ្យនាងនិយាយរកគេកុំធ្វើដូចជាគេនិងគ្មានរូបរាងអីបន្តិចសោះនោះ
'' បង..!! មិនបានតាំងចិត្តទេ..!! អូនកុំខឹងអី? ណា៎មកត្រូវគ្នាទៅវិញទៅ..!! បងទ្រាំមិន
បានពេលអូនមិននិយាយរកបង បងទ្រាំមិនបានពេលអូនមិនយកភ្នែកមើលបង..!! រឿងកាលពីថ្ងៃនោះបងមិនដឹងអីទេ..!! '' Suga ប្រែជានិយាយលួងនាងវិញ គេមិនចង់ឲ្យយំសោកទៀតទេ
អាណិតទាំងម្តាយទាំងកូន..!!
'' ចេញពីមុខខ្ញុំទៅ..!! ចេញឲ្យបាត់ទៅ'' នាងលើកដៃជូតទឹកភ្នែកស្រែកសម្លុតគេ..!!!
'' បងមិនទៅណាទាំងអស់..!! អូនគ្មានសឹទ្ធដេញបងឲ្យឃ្លាតពីអូនទេ...!! '' គេខិតចូលទៅ
ជិតទាញនាងមកអោប..!! តែនាងក្រាញននៀលមិនព្រមឲ្យគេប៉ះពាល់ខ្លួន
'' ខ្ញុំស្អប់...ស្អប់លោក'' Zoohee ឈានជើងថយក្រោយ...!!! ដើរចេញពីគេ...!!
'' សួស្តី'' សម្លេងស្រួយស្រេសបន្លឺចេញមកពីមាត់ទ្វារ Zoohee និងSuga ងាកមើលទៅព្រមគ្នា..!!! Sowin កំពុងតែឈរធ្វើ
រឹកញញឹមញញែមសម្លឹងមើលមកពួកគេទាំងពីរ
Zoohee ញញឹមចម្អកឲ្យខ្លួនឯង..!! នាងកាន់តែខឹងគេលើសដើមពេលស្រីម្នាក់នេះមករកគេដល់ផ្ទះ...!!
'' នាងមកធ្វើអី'' Suga ខាំមាត់សម្លឹងទៅ
អ្នកដែលឈានជើងដើរចូលមករកគេ..!! រឿងជាមួុយZoohee គេដោះស្រាយមិនទាន់បានផងឥលូវថែមនាងមកម្នាក់ទៀត..!!
'' គឺមករកប្តីនិងហើយ.!!! លោកមានស្អីៗជាមួយខ្ញុំហើយ..មិនចង់ទទួលខុសត្រូវមែនទេ?'' Sowin លេងរិកទឹកមុខស្រពោន..!! ធ្វើដូចជាខ្លួនឯងនិងខាតបង់មែនទែន..,!!
'' ខ្ញុំមិនបានធ្វើស្អីនាងរឿងអីដែលខ្ញុំត្រូវមកទទួលខុសត្រូវ? គិតថាខ្ញុំនិងល្ងង់ឲ្យនាងបោកបាន?'' Suga លើកចិញ្ចើមសួរទោះគេចាំមិនរឿងកាលពីយប់នោះ តែគេប្រាកដចិត្តខ្លួនឯងថាមិនបានធ្វើស្អីនាងឡើយ..!!
'' លោកជាប្រុសប្រភេទណា..សុីខ្ញុំហើយចង់ដោះដៃ..ខ្ញុំមិនព្រមខូចខ្លួនទទេឡើយ..!! '' នាងនិយាយជាSuga ភ្នែកសម្លឹងZoohee នាងមានបំណងមកធ្វើឲ្យពួកគេឈ្លោះគ្នា..!! នាងចង់ធ្វើឲ្យZoohee ឈឺចាប់ពេលត្រូវប្តីក្បត់ចិត្ត
នាងគុំរឿងដែលត្រូវ4កំផ្លៀងថ្ងៃនោះមិនទាន់បាត់នៅឡើយទេ.,!!
'' នាងចង់បានប៉ុន្មានក៏និយាយមក..កុំខាតពេលពេក..'' Suga ហត់ចិត្តនិងនាងដែលតាមគេស្អិតដូចចៃឆ្កែ..!! គេហូតលុយពីការបូបដាក់លើដៃនាង..!! Zoohee ឃើញ
រូបភាពនេះហើយ នាងនាងសើចទាំងហួសចិត្ត..!! គេចូលចិត្តធ្វើបែបនេះដាក់ស្រីគ្រប់គ្នាដែលសុី
ហើយក៏បោះលុយឲ្យបែបនេះមែនទេ..!
'' ខ្ញុំមិនត្រូវការលុយ'' sowin តបវិញទាំងមានចិត្តខឹង..ដែលគេមើលងាយនាងបែបនេះ...!!
'' បើចឹងនាងត្រូវការស្អី? ខ្ញុំគ្មានពេលឲ្យនាងយូរទេ'' Suga ក៏មួម៉ៅលួងប្រពន្ធមិន
បាត់ហើយនៅមានរឿងស្រីម្នាក់នេះទៀត..!!
'' ខ្ញុំចង់មកនៅទីនេះ..ធ្វើជាប្រពន្ធលោក
ម្នាក់ដែរ''
'' នាងគិតស្អី?'' Suga ចាប់ច្របាច់ដើមដៃនាងមួយកម្លាំងដៃពេលឮពាក្យទាំងអស់និងចេញពីមាត់របស់នាង.!!
'' ខ្ញុំថា...ចង់នៅជាមួយលោក'' sowin ក៏មិនណយនាងទ្រាំមិនស្រែកថាឈឺទោះត្រូវគេច្របាច់មកដកដៃ.!!!
'' ចង់នៅខ្លាំងណាស់មែនទេ? ល្អនៅចុះខ្ញុំឲ្យនៅ'' Zoohee ដែលទ្រាំមើលសកម្មភាពគេឈ្លោះគ្នាយូរហើយនោះ នាងនិយាយបញ្ចប់សេចក្តីតែម្តងមិនចង់នៅអាកាត់ច្រើនជាងនេះ
'' អូននិយាយឆ្កួតស្អី? '' Suga បែរទៅចាប់អារម្មណ៍លើនាងវិញ..!! គេខំប្រឹងមិនចង់ឲ្យស្រីម្នាក់នេះមកទើសភ្នែកនាងហើយតែនាងបែរជាអនុញ្ញាតឲ្យនៅទៅវិញ...!!
'' អ្នកបងព្រមឲ្យខ្ញុំនៅហើយ..!! លោកក៏មិនអាចប្រកែកបានទៀតដែរ'' sowin ញញឹមឡកឡឺយ..!!! នាងមិននឹកស្មានថាងាយស្រួលយ៉ាងនេះសោះចំពោះស្រីម្នាក់នេះ..គ្រាន់តែនាងលេងឫកពាបន្តិចសោះក៏ចាញ់កលទៅហើយ..!!
'' ហឹស..'' Suga សម្លឹងមុខប្រពន្ធដៃគេក្តាប់ទប់ចិត្តដែលមួម៉ៅ..!!! ដើរទៅរកឡាន
បើកចេញទៅក្រៅបាត់...!! Zoohee នាងសម្លឹងឡានគេឡើងបាត់ស្រមោលទើបឈប់មើល..!!
'' នាងទះខ្ញុំ4កំផ្លៀងពីថ្ងៃមុនខ្ញុំមិនយកវិញទេ..!! តែខ្ញុំនិងយកប្តីរបស់នាងជំនួសវិញ..'' sowin និយាយឌឺដងឲ្យនាមជាប្រពន្ធពេញសឹទ្ធនៅក្នុងផ្ទះនេះ..!!! នាងចង់បានបែបនេះយូរហើយចង់ឲ្យZoohee ឈឺចិត្តស្អិតទ្រូង..!! Suga នាងក៏ចង់បានពេលនេះសមបំណងទាំងអស់ហើយ..!!
'' ហឹស..នាងគិតហើយមែនទេ..ថានាងនិងអាចយកគេពីខ្ញុំបាន? គិតសាថ្មីណា៎..ស្រីស្អាតមាយាទថោកដើរទាក់ប្តីគេដូចជា
នាងនេះវាបានត្រឹមតែគេខាកស្តោះ...សុីចុកហើយក៏បោះលុយកណ្តាលមុខ..ទាត់ក្បាលនាងចោលគ្មានស្តាយទេ..''' Zoohee អោបដៃថាឲ្យវិញទាំងមិនញញើត ទោះជានាងខឹងយ៉ាងណាក៏មិនឲ្យអ្នកណាមកឡកឡឺយរឿងនេះ
បានដែរ..!!
'' សម្តីថ្លោះបើតាមមើលនាងអាយុប្អូនខ្ញុំទេ..!! រៀនឲ្យចេះគោរពខ្ញុំខ្លះផង'' sowin រៀងថ្នើសចិត្តមិនតិចទេដែលត្រូវមនុស្សអាយុប្អូនមកបកស្បែកថាឲ្យមាំងៗបែបនេះ..
'' គោរព? ត្រង់ណាដែលត្រូវឲ្យខ្ញុំគោរពនោះ..! ចរិកនាងបែបនេះសម្បីតែក្មេងក៏មិនខ្ចីអោនលំទោនដាក់នាងផង..!! '' Zoohee ញញឹមចុងមាត់នាងមិនព្រមចាញ់និងពាល្យសម្តីផ្លែផ្ការបស់ស្រីម្នាក់នេះជាដាច់ខាត..!!!
'' នេះនាង..!!! អ្អាយ៎..មីក្មេងឆ្កូត'' នាងទប់លែងជាប់ស្រែកជំទាលជេរZoohee តែនាងមិនខ្វល់ថាហើយក៏ដើរទៅបន្ទប់លែងខ្វល់ឈឺក្បាលជាមួយស្រីម្នាក់និងទៀតហើយ..!!

លោកពូ❤️season 1Where stories live. Discover now