លោកពូ❤️✨ep:42

1.6K 60 0
                                    

ភាគ៤២
Suga ភ្ញាក់មុនប្រពន្ធគេងើបទៅងូតទឹក
ឲ្យបានរួចរាល់មុននាង...!! ហើយក៏ចុះទៅខាងក្រោមរៀបចំអាហារឲ្យនាង ពេលដែលធ្វើគេខំយកដៃខ្ទប់ផងអីផងព្រោះវាធុំក្លិនហើយចង់តែក្អួតតែគេក៏សុខចិត្តទ្រាំធ្វើដល់តែរួចរាល់អស់
ទើបឡើងទៅលើវិញដាសប្រពន្ធឲ្យងើប
'' Zoohee អូនភ្ញាក់បានហើយប្រពន្ធសម្លាញ់'' គេទាញនាងឲ្យងើប តែងើបតែខ្លួនទេភ្នែកនៅបិតជិត..!! Suga គ្រវីក្បាលហួសចិត្ត
ដែលនាងល្មោភដេកជាងគេទៀតតាំងពីមានកូនមក..!!
'' ល្មមក្រោកហើយនិងអាលបានទៅញាំអីបងធ្វើរួចអស់ហើយ'' គេនៅតែបន្តដាសនាងឲ្យងើប..!!
'' អឹម..!! '' នាងគ្រហឹមនៅដើមករត្របកភ្នែកកម្រើកតិចៗ
'' ព្រះជួយ..!! '' Zoohee ស្រែកព្រោះតែភ្ញាក់និងប្តីដែលមុខឡើងស្លេកដូចខ្មោចឆៅកំពុងតែស្លេកស្រាប់ផងដល់ពេលធ្វើម្ហូបឲ្យនាងចាញ់ស្លេកលើសដើម..!!!
'' អូនភ្ញាក់ស្អី?'' Suga សម្លក់មុខប្រពន្ធខំងើបតាំងពីព្រឹកធ្វើរបស់ឲ្យញាំហើយនៅមក
ធ្វើឫកបែបនិងទៀត..!!!
'' មុខបងហ្អ៎..!!! ហាសហាស..!! ដូចខ្មោចជប៉ុនហើយតា៎នៀក៎..'' នាងចាប់មុខប្តីបង្វិលមើលចុះឡើង...!!
'' ទៅងូតទឹកដុសធ្មេញចេញ..!! ហើយទៅញាំបាយ..'' Suga ចាប់ទាញដៃនាងចេញហើយលើកនាងឡើងឲ្យទៅងូតទឹក..!!
'' នែ៎..!! មុខបងដូចខ្មោចជប៉ុនណាស់
អូននិយាយការពិត..'' Suga មិនមាត់គេបីនាងទៅងូត មិនខ្វល់ពីពាក្យបង្អាប់របស់នាង ឯZoohee ពេលប្តីមិនមាត់បានដៃនិយាយបង្អាប់មិនក្រែង..!!
'' បិតមាត់ប្រយ័ត្នបងទ្រាំលែងបាន..អូនដឹងតែដេកត្រាំទឹកក្តៅលែងបានទៅណាឥលូវហើយ'' ទ្រាំយូហើយមិនមាត់បានចិត្ត ដល់ពេលគេដាក់ឲ្យវិញស្ងាត់មាត់ឈឹងលែងហ៊ានវាចាតប
Suga ញញឹមចុងមាត់និងក្មេងដែលស្តាប់បង្គាប់មិនហ៊ានសម្បីក្អក បែបនិងក៏ល្អស្ងាត់ខ្លះស្រួលបន្តិចកុំឲ្យចូលចិត្តនិយាយប៉ប៉ាច់ឥឥប្រយោជន៍
_______
Suga ងូតទឹកឲ្យនាងរួចគេស្លៀកពាក់បីនាងចុះទៅក្រោម..!! គេដាក់នាងឲ្យអង្គុយស្រួលបួលទើបដាក់ខ្លួនអង្គុយក្បែរនាង..!!!
'' ញាំទៅនៅមើលអីទៀត'' Suga ធ្វើមុខឆ្ងល់ព្រោះឃើញនាងគិតតែសម្លឹងមិនព្រមដួស
ដាក់ចូលមាត់..!!!
'' ញាំយ៉ាងម៉េចបើបងមិនព្រមបញ្ចុកផង'' នាងពេបមាត់ដាក់គេចង់ឲ្យបញ្ចុកធ្វើឫកដូច
កូនក្មេងមិនចេះធំ..!!! Suga សម្លឹងមុខនាងវិញ នេះគេត្រូវបញ្ចុកទៀតទម្រាំធ្វើហើយក្អួតចង់បែកប្រម៉ាត់..!!
'' បងថាអូនញាំខ្លួនឯងទៅ'' គេបែរមុខចេញទាញយកទឹកមកផឹកមិនចង់មើលចំមុខប្រពន្ធជើងល្អដែលពូកែង៉ក់ងរទាមទារ ..!!!
'' បងមិនស្រលាញ់អូន..!! កូនមើលចោះលោកប៉ាមិនស្រលាញ់យើងទេ..!! ហុឹកៗ កូនដ៏កម្សត់របស់ម៉ាក់អើយ..!!'' នាងតូចធ្វើជាយំប្រាប់កូនដែលនៅក្នុងពោះ ទាំងមិនទាន់បានដឹងរូបរាងកាយគេលូតលាស់ដល់ដំណាក់កាលណាផងនោះ..!! Suga ធ្មេចភ្នែកខាំមាត់បញ្ចេញអារម្មណ៍ដែលតានតឹងនោះចេញឲ្យអស់ ព្រោះគេមិនចង់ឈ្លោះធ្វើឲ្យនាងអន់ចិត្តនិងគេឡើយ.!
'' អើយ..ក៏បានៗ..បងបញ្ចុកមិនបាច់មកធ្វើជាយំទេ..!! បងដឹងច្បាស់ថាអូនមិនបានយំ''
គេសម្លក់មុខនាងហើយទាញស្លាបព្រាចង្កឹះកាន់និងដៃដួសអាហារដាក់បាយបញ្ចុកប្រពន្ធពិន
រករឿង..!! Zoohee ញញឹមខ្ចឹបពេញចិត្តនូវអ្វីដែលខ្លួនបានខំសម្តែងឡើង..!!!
'' ប្តីអូនល្អជាងគេ..!! '' នាងសើចសប្បាយអរដាក់គេលើកមេដៃមេជើងឲ្យគេ..!! តែប្តីឯណោះទេដែលស្រ្តេសសឹងតែបោកក្បាលពេលនាងចាប់ផ្តើមចូលតួរម្តងៗគឺហត់និងត្រូវ
ស្របតាមទោះនាងខុសក៏ដោយ..!!
បន្ទាប់ពីការបាយទឹករបស់នាងរួចរាល់ហើយគេក៏បាននាំនាងទៅដើរលេងព្រោះវាជាថ្ងៃសម្រាករបស់គេ..!!!
'' Zoohee កុំរត់ដើរមួយៗទៅ..លោកស្រី
ប្រពន្ធអើយ'' Suga ហាត់និងតាមចាប់
ស្រែកប្រាប់នាងណាស់..!! ព្រោះនាងមិនដើរដូចគេធម្មតាទេគឺរត់ឆ្វែលគេចុះឡើងម្តងឆ្វេងម្តងស្តាំ..គេឡើងវិលមុខចង់ក្អួតព្រោះតែចិរកក្មេងរបស់នាង..!!
'' ដើរដូចបងនិងឡានចេញចោលអស់ហើយ.!! រត់ដូចអូននៀក៎មានតែទៅហួសឡានទៀត..!! '' នាងឆ្វែលរត់មកអោបដៃគេអូសឲ្យដើរតាម
នៅក្នុងផ្សារទំនើបរបស់របរសម្ភារះសម្បូរបែបគួរឲ្យចង់បាន..!! នាងអូសដៃគេលែងទៅមុខឈប់ទ្រឹងនៅកន្លែងមួយ..!! ភ្នែកសម្លឹងទៅខាងក្នុងហាងមិនព្រិច..Suga សម្លឹងតាមភ្នែកប្រពន្ធទៅក្នុងហាងនោះគេឃើញសុទ្ធតែរបស់របរទារក..គេដឹកដៃនាងចូលទៅមើល Zoohee ដើររើសគ្រប់បែបយ៉ាងឲ្យតែត្រូវនិង
កូនរបស់នាង..!! ទាំងដែរកូនតូចបុិនស្រមោលនៅឡើយសោះ..!! តែនាងរើសឡើងកាន់លែងអស់..!! Suga គេដើរតាមពីក្រោយនាងរបស់ដែលនាងរើសហើយគឺហុចទៅឲ្យគេកាន់នាងគ្រាន់តែរើស..!!
'' អូនសម្លាញ់..នេះចង់ទិញឲ្យអស់ពីហាងមែនទេ?'' គេសួរប្រពន្ធដែលគិតតែពីរើសៗមិនងាកក្រោយថាគេកាន់ឡើងចង់
លិចក្បាលហើយ..!!
'' បងរអ៊ូអី?គ្រាន់តែដើរយួរនិងចេញលុយសោះ'' នាងថាឲ្យប្តីវិញទាំងមុខងាប់
មកហាមអីមនុស្សកំពុងតែជក់ចិត្តនិងរបស់ទាំងនេះផង..!!
'' រឿងលុយមិនសំខាន់អ្វីដែលសំខាន់តើ
កូនយើងលេងអស់ដែរទេ..? '' គេមិនបានគិតថានិងត្រូវចំណាយច្រើនទេ តែបើយកទៅហើយទុកចោកដដែលទិញយកទៅធ្វើអី
'' ឈប់ហើយប៉ុណ្ណឹងក៏បាន'' នាងនិយាយហើយដើរទៅកន្លែងគិតលុយមុនបាត់ Suga បានត្រឹមតែគ្រវីក្បាលដើរទៅតាមនាងពីក្រោយ..!!!!
'' នេះហើយយកទៅទុកឲ្យក្នុងឡានផង'' Suga ហុចកាតេក្រឌីតហើយឲ្យគេយកទៅឲ្យមុននព្រោះគេត្រូវនាំនាងដើរច្រើន
កន្លែងទៀត..!!
________

លោកពូ❤️season 1Tahanan ng mga kuwento. Tumuklas ngayon