JIMIN's POV
ខ្ញុំក្រោកពីគេងហើយងូតទឹកប្តូរសម្លៀកបំពាក់ចុះទៅខាងក្រោម,អ្នកគ្រប់គ្នានាំគ្នាអោនគោរពបន្ទាប់ពីឃើញខ្ញុំ.ពេលខ្ញុំទៅដល់តុអាហារចុងភៅLilyគាត់កំពុងធ្វើម្ហូបពេលព្រឹក
ដែលខ្ញុំចូលចិត្ត.សព្វថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមែនជាខ្ញុំពីមុនទេ.
ខ្ញុំមិនដែរនិយាយឬបន្ទាបខ្លួនដើរស្មើជាមួយអ្នកបម្រើណាឡើយ.កាលពីខ្ញុំរស់នៅជាមួយប៉ា,ខ្ញុំប្រើជីវិតរស់នៅតាម
របៀបអ្នកមានឋានៈខ្ពស់និយាយរួមគឺតម្កើងឬកដូចជាអ្វីដែលប៉ាតែងតែធ្វើដាក់អ្នករាល់គ្នាលើកលែងតែអ្នកដែលជាសាច់ញាតិរបស់ពួកយើង.តែនេះជាចរិករបស់គាត់ក្នុងនាមជាអ្នកដឹកនាំក្នុងអាណា
ចក្រនេះគាត់ត្រូវតែមានភាពខ្ពង់ខ្ពស់មិនត្រូវនិយាយគួរសមជាមួយអ្នកណាពេកឬក៏អាចថាគ្មានអ្នកណាហ៊ាននិយាយតប តជាមួយគាត់ហ្នឹងឯង.ក្រោយមកខ្ញុំស្រាប់តែភ្ញាក់ខ្លួនថាទៅអនាគតខ្ញុំនឹងមិនបន្តតំណែងពីគាត់ផងហេតុខ្ញុំគួរ
ប្រកាន់យកចរិកបែបនេះធ្វើអី?ហាហា,អត់ទេ!ពេលនេះខ្ញុំគួររស់នៅតាមរបៀបដែលខ្ញុំចង់វិញទើបប្រសើរជាងខ្ញុំកំពុងតែអង្គុយនៅតុអាហារក្នុងផ្ទះបាយមើលទៅចុងភៅផ្ទាល់ខ្លួនរបស់ផ្ទះយើងរៀបចំម្ហូប,ពេលរួចរាល់ខ្ញុំក៏ហៅគ្រប់គ្នាមកញាុំជាមួយព្រោះប៉ាមិននៅផ្ទះ.មួយសន្ទុះកណ្តឹងផ្ទះរោទន៍,អ្នកបម្រើម្នាក់ប្រុងនឹងទៅបើកតែខ្ញុំក៏ស្ម័គ្រចិត្តទៅ
បើកដោយខ្លួនឯង.អូ!គឺអ្នកដឹកជញ្ជូនអីវ៉ាន់ទេតើ.នៅនឹងដៃគេមានកាន់ប្រអប់ធំមួយ,ជាអីទៅណ៎?ប្រហែលមានតែព្រះទើបដឹង.«សម្រាប់Jeon Jimin»deliverនិយាយរួចJiminក៏ចុះហត្ថលេខាទទួលប្រអប់នោះយកមក
ខ្ញុំយកប្រអប់នោះចូលមកក្នុងបន្ទប់របស់ខ្ញុំហើយចាប់ផ្តើមបើកវាមើល.ខ្ញុំដូចជាមិនបានorderអីឯណា..ចុះអ្នកណាផ្ញើ
របស់អីមកច្រើនយ៉ាងនេះ?ទីបំផុតខ្ញុំក៏បើកវាខាងក្នុងនេះមានក្រដាសnoteមួុយសរសេរជាអង់គ្លេសថា "To MY Gorgeous Spouse"(សម្រាប់ប្រពន្ធស្រស់ស្អាតរបស់
ខ្ញុំ)ដែលធ្វើអោយភាពរំភើបរបស់ខ្ញុំរលាយអស់រលីងព្រោះពេលនេះដឹងច្បាស់ណាស់ម្ចាស់របស់ជាអ្នកណាតែណ្ហើយ
ចង់ដឹងខាងក្នុងមានអីខ្ញុំបន្តបើកវា.របស់ដែលខ្ញុំឃើញមុនគេគឺប្រអប់តូចបន្តិចរាងទ្រវែងពណ៌Rose Goldដាក់ទូរស័ព្ទ
មួយគ្រឿង?អូ!iPhone 11proពណ៌ផ្ទៃមេឃដែលមាន
លេខទូរស័របស់អ្នកណាមួយខ្សែនៅក្នុងcontactរួចជា
ស្រាច់,មានតុក្កតាខ្លាឃ្មុំទន់ល្មើយធំមួយហើយក៏មានផលិតផលការពារស្បែក2 3ឈុតដែលខ្ញុំមិនដែលប្រើឬក៏ឃើញពីមុនមក.ចុងក្រោយនោះគឺOmg ហើយស្អីគេហ្នឹង?
![](https://img.wattpad.com/cover/192678629-288-k793106.jpg)
YOU ARE READING
រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ច
Misterio / SuspensoPARK JIMINត្រូវប៉ារបស់គេដែលជាLeader ម៉ាហ្វៀរចាត់ចែងអោយរៀបការជាមួយJEON JUNGKOOKដែលស្មានមិនដល់ថាជាអ្នកលេងក្រុមម៉ាហ្វៀរល្បីឈ្មោះនៅឯBusan,មានមុខមាត់និងអត្តសញ្ញាណជាលោករាជអាជ្ញាមកកាន់តំណែងនៅSeoul តើពួកគេអាចនឹងស្រឡាញ់គ្នាទេបើតែងតែមានរឿងឈ្លោះក្រកែកគ្នារហូតប...