Ep 1 [ ឋានះយើងមិនដល់គេ....🙂]

7.4K 203 3
                                    

~ South Korea 🇰🇷
~ Seoul

រដូវស្លឹកឈើជ្រុះត្រូវបានមកដល់ វាជាពេលល្ងាចដែលមនុស្សគ្រប់គ្នាចេញមកលេងនៅខាងក្រៅដើម្បីស្រូបខ្យល់អាកាសនឹងដើរកំសាន្តរំហើយអារម្មណ៍ជាដើម

ស្លឹកចាស់ៗនៃដើមឈើនីមួយៗក៏ត្រូវជ្រុះមកក្រោមអស់ ស្លឹកខ្ចីៗលាស់ត្រួយដុះឡើងបន្ត មើលទៅពិតជាស្រស់ស្អាតណាស់

ទីក្រុងនៃប្រទេសកូរ៉េដ៎ធំល្វឹងល្វើយ មើលទៅពិតជាទំនើបនឹងជាឋានសួគ៍របស់អ្នកមានណាស់ តែវាមិនមេនជាក្តីសុខរបស់នារីម្នាក់ដែលព្យាយាមខំធ្វើការដូរបាយដើម្បីចិញ្ចឹមក្រពះនោះទេ~~

"IngSu ahhh"សំឡេងរបស់មនុស្សស្រីប្រហែលវ័យ35ឆ្នាំម្នាក់ក៏បន្លឺឡើង

"រហ័សដៃរហ័សជើងបន្តិច~ភ្ញៀវចូលច្រើនណាស់"គាត់នៅតែបន្តនិយាយទៀត

"ចាស៌ ចាស៌អ៊ុំ ខ្ញុំរួចឥឡូវហើយ"ថាហើយស្រីកូនកាត់កូរ៉េជប៉ុនក៏ប្រញាប់លើកចាននំនឹងកែវដែលប្រឡាក់ៗដាក់ក្នុងថាសហើយរត់ទៅកន្លែងលាងចានយ៉ាងប្រញាប់

ឈ្មោះដើមរបស់IngSuគឺ Hanaki Ingsuna នាងជាកូនកាត់ជប៉ុន ដែលប៉ារបស់នាងជាជនជាតិជប៉ុន ម៉ាក់របស់នាងជាជនជាតិកូរ៉េ~~~

នាងមករស់នៅមកធ្វើការនឹងរៀននៅប្រទេសកូរ៉េម្នាក់ឯង ប៉ារបស់នាងបានទៅចោលម៉ាក់របស់នាងតាំងពីនាងមិនទាន់កើតម្លេះ អ្វីដែលនាងដឹងពីម៉ាក់នាងគឺ គ្រួសារប៉ារបស់នាងអ្នកមានឋានះខ្ពស់ណាស់ ចំណែកម៉ាក់នាងត្រឹមស្រីបម្រើខ្លួននាពេលរាត្រី ទើបគ្រួសារប៉ារបស់នាងមិនពេញចិត្ត ទើបបំបែកពួកគាត់ទាំងពីរ

មកដល់ពេលនេះគឺ19ឆ្នាំហើយដែលនាងរស់នៅគ្នានប៉ា មិនដែលសូម្បីតែឃើញមុខ ក្រោយពីនាងកើតមក ម៉ាក់នាងក៏ទទួលអំរែកតែម្នាក់ឯង គាត់បានត្រឹមដើរលក់នំចិញ្ចឹមក្រពះពីរអ្នកម្តាយកូនប៉ុណ្ណោះ

IngSuមិនបានរៀនសាលាខ្ពង់ខ្ពស់នោះទេ នាងបានត្រឹមរៀនសាលាដែលគេឧបត្ថមសម្រាប់ជនក្រីក្រប៉ុណ្ណោះ រហូតដល់រៀនចប់នាងក៏ទទួលបានជម្រើសមករៀនបន្តនៅប្រទេសកូរ៉េ

ម្តាយនាងក៏មិនហាមឃាត់កូនដែល ទើបអោយកូនមកនៅកូរ៉េ ក៏ជាជាងរស់នៅពិបាកដើរលក់នំគ្មានអនាគតដូចជាគាត់ IngSu រៀនបណ្តើរធ្វើការបណ្តើរ ពេលដែលបានលុយក៏ផ្ញើរអោយម្តាយសម្រាប់មើលជម្ងឺ.... ។

កែវភ្នែកម៉ាហ្វៀ ( រដូវកាលទី 1 ) [ Complete ✔️ ]Where stories live. Discover now