~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟓𝟏
... 𝟓 𝐌𝐨𝐧𝐭𝐡 𝐋𝐚𝐭𝐞𝐫
... 𝐒𝐨𝐮𝐭𝐡 𝐊𝐨𝐫𝐞𝐚𝐧 🇰🇷ប្រាំខែកន្លងផុតទៅយ៉ាងលឿន !!! អ្នកម្តាយដែលកំពុងពពោះកូនក្នុងវ័យ5ខែឈររេរ៉ាៗ នៅមុខភូមិគ្រិះធំមួយក្នយងប្រទេសកូរ៉េ !!!
មិនហ៊ានចូលទៅក្បែរទេ បានត្រឹមអើតលឿមៗនៅនឹងមុខភូមិគ្រិះរបស់គេជាមួយវ៉ាលីរបស់នាង ហាក់ដូចប្តូរទីតាំងមករស់នៅទីនេះអញ្ចឹង !!!
“តើគួរធ្វើយ៉ាងមិចទៅ ??? ”នាងនិយាយបណ្តើរលើកដៃអង្អែលពោះបណ្តើរ !!! ពពោះកូនប្រាំខែ ពោះប្រាកដជាខ្ទាតឃើញធំបន្តិចហើយ !!!
“លោកប៉ាហេតុអីក៏ធ្វើបែបនេះដាក់ខ្ញុំអញ្ចឹង 😪 ហាក់ដូចបញ្ចួនខ្ញុំមកស្លាប់អញ្ចឹង ”អុីងស៊ូនិយាយតឹចៗទាំងមុខស្ងួត 😔
~~~~~~~~~~~~~~~~~~
រយះពេល5ខែមុន ដោយឃើញថា អុីងស៊ូមុខមិនស្រស់គឹតតែពីបៀបទុក្ខសោកសៅរកពេលសប្បាយមិនឃើញ លោកប៉ានឹងអ្នកម៉ាក់ក៏ចូលទៅនិយាយជាមួយនាង !!!
“ចង់ទៅប្រទេសកូរ៉េវិញដែលទេ !? ចង់ទៅក៏ទៅៗ គ្មានអ្នកណាហាមកូនទេ ”Mr.Hanaki
“អត់ទេ 😪 គ្មានសាច់ញាតិនៅទីនោះ ហើយក៏គ្មានអ្នកណាស្វាគមន៍កូនដែល ”IngSu
“អ្នកណាថា គីម ថេយ៉ុង ស្វាមីកូននោះអី ”Mr.Hanaki
“លោកប៉ាកុំនិយាយបែបនេះអី មិនត្រូវនោះទេ ”IngSu
“ស្រលាញ់គេអត់ចុះ ”Mrs.Hanaki , អុីងស៊ូមិនហ៊ានតបបិទមាត់ជិតឈឹង 😪
“គេស្អប់កូនហើយ កូនអាក្រក់ដល់ម្លឹង អ្នកណាទៅទ្រាំជាមួយបានទៅ ”IngSu
“ដឹងដែលថាខ្លួនឯងអាក្រក់ !? តែបើដឹងហើយមិចមិនទៅកែប្រែ !!! ចង់ទុកអោយគេស្អប់បែបនេះអីកូន ”Mr.Hanaki
“ហឹមម បើទៅគេគង់ដេញក្បាលត្រឡប់មកវិញទេ ស្គាល់គេច្បាស់ណាស់ 😪”IngSu
“សាកទៅ មិនសាកមិចដឹង ”Mr.Hanaki
~~~~~~~~~~~~~~~~~~~
ចាប់តាំងពីថ្ងៃនិយាយគ្នានោះមក អុីងស៊ូក៏ទ្រាំរងចាំអោយពោះខ្លួនឯងខ្ទាតធំ ច្រើនខែសមគួរទើបត្រឡប់មកជាន់ទឹកដីកូរ៉េវិញ តែមកនេះទាំងរអាៗចិត្តទេ 😪 អាម៉ាស់ ...
YOU ARE READING
កែវភ្នែកម៉ាហ្វៀ ( រដូវកាលទី 1 ) [ Complete ✔️ ]
Romanceស្នេហារវាងម៉ាហ្វៀកំណាច នឹង នារីធម្មតា 😪 ( សេរីសំណព្វចិត្តម៉ាហ្វៀ )