កែវភ្នែកម៉ាហ្វៀ

2K 69 0
                                    

~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟓𝟒

... 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 🏥

ថេយ៉ុងបញ្ចួនចូលសង្គ្រោះបន្ទាន់ភ្លាមៗ កំឡុងពេលដឹកមកមន្ទីរពេទ្យ ពេទ្យបានប្រាប់អោយសាច់ញាតិត្រៀមចិត្តទុកមុនអោយហើយ !!! ព្រោះថាថេយ៍ពេលនេះខ្សោយខ្លាំងណាស់ បាត់បង់ឈាមច្រើន !!!

អុីងស៊ូអង្គុយបង្ហូរទឹកភ្នែកនៅមុខបន្ទប់សង្គ្រោះរបស់ថេយ៍ 😞 មិនចង់បាត់បង់គេនោះទេ 😞 ពេលនេះនាងសឹងតែឆ្កួតស្លាប់ទៅហើយ 😞

"IngSu / IngSu "វីនី នឹង ឆាងវ៉ុន ទើបតែដឹងដំណឹងនេះក្រោយពីថេយ៍បញ្ចូនមកពេទ្យ រួមទាំងអ៊ុំChunមកជាមួយដែល

"អ្នកនាងតូច !!! អ្នកប្រុសយ៉ាងមិចហើយ "អ៊ុំChun

អុីងស៊ូគ្រវីក្បាលនិយាយមិនកើត ព្រោះថាអួលដើម.ក៎តឹងណែងអស់ទៅហើយ 😞

"ព្រះជាម្ចាស់អើយ មេត្តាជួយឃុំគ្រងថេយ៉ុងផង "VyyNieលើកដៃសំពះបន់ស្រន់

"មួយឆាកជីវិតគេនេះជួបរឿងលំបាក ព្រាត់ប្រាស់មកច្រើនពេកហើយ មេត្តាជួយជីវិតគេផង ហឹកក ហឹកក "VyyNie

"បើអាចកាត់អាយុខ្ញុំបានក៏កាត់ចុះ !!! មេត្តាផ្តល់ជីវិតមនុស្សប្រុសដែលខ្ញុំស្រលាញ់អោយមកខ្ញុំវិញមក ហឹកក ហឹកក ខ្ញុំមិនអាចខ្វះគេបានទេ "IngSu

ស្ថានភាពមួយដ៎តានតឹង គ្រប់គ្នាទឹកសស្រាក់មិនលួសមួយនាក់😔 អារម្មណ៍ដែលជិតបាត់បង់មនុស្សដែលយើងស្រលាញ់ តើអ្នកណានឹងសប្បាយចិត្តទៅ 😔

សុីននឹងជុងហ្គុកទើបតែដើរមកពីបន្ទប់លាងរបួស !!! ទាំងពីរអ្នកអង្គុយចុះទាល់នឹងការ៉ូ ទឹកមុខសោកសៅ មានគ្នាដល់ទៅពីរអ្នក តែមិនអាចការពារថេយ៉ុងបាន គួរអោយអាម៉ាស់ខ្លាំងណាស់ 😔

"សុីន លោកយ៉ាងមិចហើយ "អុីងស៊ូជូតទឹកភ្នែកចេញហើយប្រញាប់សួរទៅសុីន បើមិនបានសុីនជួយរងគ្រាប់ជំនួសទេ នាងនឹងកូនក្នុងផ្ទៃប្រហែលគ្មានសង្ឃឹមបានរស់ទេ 😔

"ខ្ញុំអស់អីហើយអ្នកនាងស៊ូ !!! តែនៅឈឺចិត្ត ត្រង់ជួយការពារចៅហ្វាយមិនបាន "Shin

កែវភ្នែកម៉ាហ្វៀ ( រដូវកាលទី 1 ) [ Complete ✔️ ]Where stories live. Discover now