កែវភ្នែកម៉ាហ្វៀ

1.5K 69 0
                                    

~ 𝐄𝐩𝐢𝐬𝐨𝐝𝐞  𝟓𝟎

“ទៅប្រាប់ធ្វើអីកូន !!! ថេយ៉ុងគេលេងនៅទីនេះហើយ ”Mrs.Hanaki

“ហាសសស ”IngSu
អុីងស៊ូស្រែកភ្លាត់មាត់ទាំងភ្ញាក់ !!! តើអ្នកម៉ាក់កំពុងនិយាយលេងសើចជាមួយនាងរឺ !?

“អ្នក អ្នកម៉ាក់លលេងអីមេនទេ !? មិចនឹងអាចទៅ ”IngSu នាងរាងភ័យស្លន់ស្លោបន្តិចដែល តែមិនសូវជឿនោះទេ គឹតថាម្តាយកំពុងតែកុហក រឺក៏និយាយលេងជាមួយនាង !!!

“មិចនឹងអាច តែវាក៏អាចទៅហើយ !!! មុននឹងគេទៅគេបានផ្ញើររបស់នេះអោយម៉ាក់ដែល ”Mrs.Hanaki

   លោកស្រីហាណាគីបញ្ចេញប្រអប់បួនជ្រុងតូចច្រឡឹងស្បែកកាំមីញ៉ៃហុចទៅអោយកូនស្រី !!! អុីងស៊ូក៏ប្រញាប់បើកមើលចង់ដឹងថាវាជាអ្វី !?

“វាជាចិញ្ចៀន !!! ចិញ្ចៀនដែលថេយ៉ុងបំណងសុំកូនរៀបការ តែរឿងហេតុវាកើតឡើងមុន ទើបគេគ្មានឱកាស ”Mrs.Hanaki

   អុីងស៊ូមិនមាត់ ត្រចៀកប្រឹងបើកស្តាប់អ្នកម្តាយនិយាយរៀបរាប់ ចិញ្ចៀននាងដកមកកាន់ក្នុងដៃ ភ្នែករលីងរលោងៗ ( តើយំធ្វើអី 🤨 !? )

“មុនពេលគេចាកចេញទៅគេផ្ញើរចិញ្ចៀននេះអោយមកម៉ាក់ ហើយគេក៏បានប្រាប់ទៀតថា កូនចង់រក្សាវាទុកក៏ទុកទៅ បោះចោលក៏បោះទៅ ព្រោះ ”Mrs.Hanaki

“ព្រោះអ្វីម៉ាក់ !? ”អុីងស៊ូ , លោកស្រីហាណាគីញញឹមស្ងួតមុននឹងនិយាយបន្ត

“ព្រោះថាចិញ្ចៀនមួយវង្សនេះលេងមានតម្លៃ សម្រាប់គេទៀតហើយ យល់ហើយមេនទេ ថាគេចង់សំដៅពីអ្វី ”Mrs.Hanaki

“ចាស៎ ”នាងនិយាយទាំងអួលដើម.ក៎ ទឹកភ្នែកសឹងតែស្រក់តែព្យាយាមទប់ ( ហើយយំធ្វើអី 😑 !? )

“កូនទៅសិនហើយ ”អុីងស៊ូអោនលាអ្នកម៉ាក់មុននឹងដើរចេញទៅខាងក្រៅ !!!

“រកក្តីសុខឃើញដែលទេកូនម្តាយអើយ !!! បើខាងប្រុសខាងស្រីរវល់តែបែបនេះ ”លោកស្រីហាណាគីគ្រវីក្បាលហត់ចិត្តជំនួសស្នេហាមួយគូនេះ 😪

   នៅតាមដងផ្លូវទៅភូមិគ្រិះហារ៉ូគិ អុីងស៊ូទឹកភ្នែកហូរមិនដាច់ ដៃក្រសោបកាន់ចិញ្ចៀនរបស់ថេយ៉ុងជាប់ 😪

កែវភ្នែកម៉ាហ្វៀ ( រដូវកាលទី 1 ) [ Complete ✔️ ]حيث تعيش القصص. اكتشف الآن