ភាគ1
មន្ទីពេទ្យ______
លំលេងយំតិចៗរបស់ក្មេងប្រុសវ័យ18ឆ្នាំ
ម្នាក់....កំពុងយំអោបអ្នកដែលមានឈ្មោះជាប៉ាដែលកំពុងគេងលេីគ្រែអ្នកជំងឺ ព្រោះអ្នកជាប៉ារបស់គេឈឺធ្ងន់ធ្វើអោយអ្នកដែលមាននាមជាកូនបានត្រឹមតែយំតែប៉ុណ្ណោះ«Tea កុំយំអីកូនប៉ា»Mrr Kim លេីកដៃគ្មានកម្លាំងរបស់ខ្លួនអង្អែលក្បាលកូនប្រុសតិចៗឃើញទឹកភ្នែករបស់កូនហើយធ្វើអោយគាត់ពិតជាពិបាកចិត្តខ្លាំងណាស់
«ហ៉ឺ...ប៉ា...»Teahyung អង្គុយលេីកៅអីជិតគ្រែអ្នកជំងឺហេីយអោបលោក Kim ជាប់ពេលនេះគេគិតអីមិនចេះក្រៅពីយំនោះទេ ក្មេងដូចជាគេតើទៅគិតអីចេញទៅពេលជួបរឿងបែបនេះ
«Tea ស្ដាប់ប៉ាណា....»Mrr Kim និយាយយឺតៗតាមរបៀបអ្នកជងឺគាត់អោបកូនប្រុសរបស់ខ្លួនទាំព្រួយបារម្ភ ព្រោះបើអត់ពីគាត់ទៅតើកូនរបស់គាត់អ្នកណានៅមើលថែទៅ គិតដល់ត្រឹមនេះលោក Kim ពិតជាពិបាកចិត្តជាខ្លាំង
«បាទប៉ា»Teahyung ងេីបមុខមេីលលោក Kim ហេីយជូតទឹកភ្នែកចេញស្នាមញញឹមលើ បបូរមាត់ស្លេកស្លាំងបញ្ចេញមកតិចៗនឹងក្រសោបមុខរបស់កូនប្រុសពេញដោយក្ដី
ស្រលាញ់«Jin »Mrr Kim ហៅអ្នកដែលមានឈ្មោះជាប្អូនប្រុសតិចៗដើម្បីអោយគេមកក្បែរគាត់ ព្រោះគាត់មានរភងខ្លះចង់ពឹងពាក់គេមុនពេលដែលគាត់លែងមានដង្ហើម ត ទៅទៀត
«បាទបង»Jin ចូលទៅជិតគាត់ដៃមាំលើកចាប់ដៃរបស់អ្នកជាបងវិញពេលដែលគាត់លើកដៃស្រវ៉ាចាប់ដៃរបស់គេ
«បង..ខិខិ(ក្អក)..ផ្ញេីក្មួយផង...គេជាក្មេងតំសត់គេគ្មានម្ដាយតាំងពីតូច...បងចង់ផ្ញេីឯងអោយ...ជួយមេីលគេផង...ខិ»Mrr Kim ចាប់ដៃប្អូនប្រុសជាប់ជាការសុំអង្វរ....ទោះដឹងថារវាងប្អូនប្រុសនឹងកូនមិនដែលត្រូវគ្នាក៏ដោយតែអោយគាត់ធ្វេីយ៉ាងម៉េចកូនគាត់នៅក្មេងក្រុមហ៊ុនក៏គ្មានអ្នកគ្រប់គ្រង...ហេីយកូនគាត់ក៏នៅរៀនគេមិនទាន់អាចរស់នៅម្នាក់ឯងបានឡេីយទើបត្រូវពឹងអោយទៅគេមើលថែកូនតែមួយគ្រាប់របស់គាត់
«តែលោកប៉ា»Teahyung ប្រកែកព្រោះគេដឹងថាពូរបស់គេស្អប់គេណាស់ បើនៅជាមួយគ្នាច្បាស់ណាស់ថាវាប្រៀបដូចជាចែកទឹកដីពីរ ពីគ្នា Jin ស្អប់គេស្ទើតែមិនចង់ឃើញសូម្បីមុខតើអោយនៅជាមួយគ្នាយ៉ាងម៉េច