💜បេះដូង💜

1.3K 77 5
                                    

ភាគ8

«ហឹកៗ....លោកពូ....ជួយផងTea ខ្លាចណាស់....ហឹកៗ»Teahyung សម្លេងតូច បន្លឺឡើងជាមួយនឹងទឹកភ្នែកន័យភាពឈឺចាប់នឹងភ័យខ្លាច

«Teahyung នៅឯណា......ឮយើងហៅទេ.....Teahyung »Jin ស្រែកហៅរាងតូច...ពេលនេះនៅក្នុងទីងងឹតកន្លែងណាមួយ ក៏មិនដឹង

«ហ៉ឺ....Tea ខ្លាចខ្លាំងណាស់..ហឹកៗ»Teahyung នៅតែបន្តយំ

«Tea នៅឯណា....Teahyung »Jin នៅតែបន្តស្រែកហៅនឹងដើររកគេតែគ្រប់យ៉ាងវាងងឹត....ហើយគេកំពុងបារម្មណ៍ពីរាងតូចខ្លាំងណាស់

«អាយ៎......»Teahyung ស្រែកយ៉ាងខ្លាំង

«Teahyung »Jin ស្រែកមួយទំហឹងហើយ
ភ្ញាក់ឡើងទាំងភ័យខ្លួនគេញ័រហើយបែបញើសជោក«នេះយើងយល់សប្តិមែនទេ»រាងក្រាស់សួរខ្លួនឯងទាំងឆ្ងល់....«ហ៉ឺយ.....មិចបានជា
យល់សប្តិបែបនេះ»រាងក្រាស់គិតហើយក៏ងើបចេញហើយដើរចេញពីបន្ទប់ហើយមកឈរមុខបន្ទប់រាងតូច

ក្រាក.....

Jin បើកទ្វារបន្ទប់រាងតូចហើយក៏ដើតយឺតៗចូលទៅអង្គុយក្បែររាងតូច

«យើងមិនយល់ទេថាហេតុអីយើងស្អប់ឯង»Jin និយាយហើយលើកដៃអង្អែលក្បាលរាងតូច
តិចៗ

«ហឺម»Teahyung ក្រហឹមតិចៗហើយក៏បែរមកខាង Jin មុននឹង ដេកផ្ញារ

«មើលទៅឯងសោកសៅណាស់»Jin ទម្លាក់ទឹកមុខចុះអារម្មណ៍ដឹងខុសក៏ចាប់ផ្ដើមមានឡើង«យើងទៅហើយគេងលក់សុបិន្តល្អណា»រាងក្រាស់អោនថើបសក់រាងតូច បន្តិចហើយក៏ចេញពីបន្ទប់រាងតូច

Morning

Teahyung ងើបពីគេងរៀបចំខ្លួនតែគេចេះតែមានអារម្មណ៍ថាយប់មិញដូចមានអ្នកចូល
បន្ទប់របស់គេ.....

«ប្រហែលជាគិតច្រើនពេកហើយ»Teahyung ក្រវីក្បាលបណ្ដេញការគិតចេះហើយក៏ចុះទៅក្រោមដើម្បីធ្វើអីញាំនឹងបានទៅទាន់ឡានក្រុង........

ខាងក្រោម

«អ្នកប្រុសតូច....នេះសេនវិចនឹងទឹកដោះគោម៉ែដោះបានធ្វើអោយខ្លាចអ្នកប្រុសយឺត»ម៉ែដោះយកសេនវិចមួយប្រអប់នៅក្នុងនឹងអាចនឹងមាន5 6ដុំនឹងទឹកដោះគោរ2ប្រអប់តូច

«អរគុណហើយម៉ែដោះ»Teahyung ញញឹមស្រស់ដាក់ហើយថើបថ្ពាល់គាត់មួយខ្សើតវែង

💜បេះដូង💜(complete ✔)Where stories live. Discover now