ភាគ4
Jin អង្គុយសម្លឹងមេីលរូបរបស់នារីម្នាក់ដែលខ្លួនស្រលាញ់ខ្លាំងរហូតមក...ស្រីនៅក្នុងរូបនោះជាម៉ាក់របស់ Teahyung អ្នកស្រី Hwang Laiili តែប្ដូរទៅ Kim Laiili វិញព្រោះរៀបការជាមួយប៉ា Teahyung ....ជាហេតុធ្វេីអោយ Jin ខឹងយ៉ាងខ្លាំង...កាលនោះ Jin ស្គាល់អ្នកស្រី Laiili មុនប៉ារបស់ Teahyung តែអ្នកស្រី Laiili ទុកគេជាសិស្សប្អូនរៀនសាលាជាមួយគ្នា....បន្ទាប់មកអ្នកស្រី Laiili រៀបការចូលគ្រួសារ Kim បានធ្វើអោយ Jin ខឹងហេីយក៏គេចខ្លួនទៅរៀននៅបរទេស...ប្រហែល2ឆ្នាំក្រោយមកក៏ទទួលដំណឹងថាអ្នក
ស្រីទទួលមរណភាពព្រោះហូរឈាមមិនឈប់ពេលកេីតកូនប្រុស....តាំងពីពេលនោះមក Jin ស្អប់ Teahyung នឹងប៉ារបស់គេជាខ្លាំង....ហេីយរឹតតែស្អប់នឹងខឹងពេលដែល Teahyung អាយុបាន6ឆ្នាំមុខរបស់គេកាត់ទៅរកម៉ាក់គេគ្មានខុសរហូតដល់គេពេញ
រូបរាងរឹតតែស្អាតនឹងដូចម្ដាយរបស់គេបេះបិត....«Kim Teahyung យេីងស្អប់ឯង»Jin សង្កត់ពាក្យច្បាស់ៗបញ្ចាក់ថាគេស្អប់ក្មេងនេះខ្លាំងណាស់.....
Morning ~~~
រាងតូចរបស់ Teahyung រៀបខ្លួនយ៉ាងស្អាតនឹងឯកសណ្ឋានសិស្សព្រោះដល់ថ្ងៃដែលគេចូលរៀនវិញហេីយបន្ទាប់ពីឈប់ជិតមួយខែ.....
«អ្នកប្រុសតូច....នេះប្រុងទៅរៀនវិញហេីយមែនទេ»ម៉ែដោះ ចេញពីផ្ទះបាយចុះមកក៏ឃេីញ រាងតូចចុះមកជាមួយនឹងឈុតសិស្ស
«បាទ....ខ្ញុំត្រូវរៀនវិញហេីយម៉ែដោះ»Teahyung ញញឹមស្មេីតាមទម្លាប់របស់គេ
«អ្នកប្រុសតូច...ចង់ញាំអីទេ...ចាំម៉ែដោះធ្វេីអោយណា....»ម៉ែដោះ ញញឹមនឹងដឹកដៃរាងតូចអោយចូលអង្គុយនឹងរៀបរបស់ញាំខ្លះអោយ Taehyung
«បាទអរគុណ»Teahyung ញញឹមបន្តិចនឹង
ដាក់ខ្លួនអង្គុយដើម្បីរង់ចាំម៉ែដោះរកអីអោយញាំ«នេះសេនវិចទឹកដោះគោណា...អ្នកប្រុស»ម៉ែដោះ ដាក់សេចវិន2ដុំនឹងទឹកដោះគោស្រស់មួយកែវនៅមុខរាងតូច
«បាទ»Teahyung កំពុងញាំសុខៗសំលេងព្រាយក៏បន្លឺឡេីង
«ឈប់អ្នកណាអោយឯង....អង្គុយទីនេះ»Sulii ស្រែកភ្លាមពេលឃេីញរាងតូចនៅទីនោះ ធ្វើដូចខ្លួនជាម្ចាស់ផ្ទះយ៉ាងចឹង