ភាព18
Teahyung គេងលក់លេីឡានព្រោះគេភ័យគេហត់....Jin លេីកបីចូលបន្ទប់នឹងដាក់អោយគេងស្រួលបួល....ទេីបចេញទៅងូតទឹកផ្លាស់ខោអាវនឹងមកដាស់រាងតូចអោយញាំបាយ
«Tea Tea ahh ភ្ញាក់ឡេីង»Jin អង្អែលសក់គេតិចៗ
«ហឺម....លោកពូ»Teahyung បេីកភ្នែកតិចៗទាំងមិនចង់
«សឺត....ងេីបឡេីងទៅងូតទឹកនឹងបានញាំបាយណា»Jin អោនថេីបថ្ងាស់គេមួយខ្សឺតមុននឹងនឹងនិយាយ
«បាទ»Teahyung នៅអត់ទាន់ស្វាងតែគេងេីបទៅងូតទឹកហេីយរៀបចំខ្លួននឹងចុះទៅញាំបាយ...
Teahyung Jin .....កំពុងអង្គុយញាំបាយតែពីរនាក់គ្មានមាជ្រែកឡេីយព្រោះមិនទាន់ឃេីញបកក្បាលមកវិញទេ
«Tea ស្អែកពូជូនទៅរៀន....ហេីយចេញពីរៀនទៅក្រុមហ៊ុនរេីសឡានថ្មីមួយទុកជិះខ្លួនឯងដឹងទេ»Jin ងាកទៅនិយាយជាមួយរាងតូចនៅក្បែរខ្លួន
«ហេតុអីចាំបាច់ជិះឡានខ្លួនឯង....ខ្ញុំជិះឡាន ក្រុងបាន»Teahyung តបទាំងឆ្ងល់ម្ដងមិនអោយជិះឡានម្ដងអោយជិះអួយ៎ឈឺក្បាល
«ជិះឡានក្រុង? .....រឿងនៅថ្ងៃនេះ Tea មិនខ្លាចទេឬ»Jin ចាប់ផ្ដេីមមិនសប្បាយចិត្តស្អីគេមានរឿងប៉ុណ្ណឹងហេីយនៅចង់ជិះឡានក្រុងទៀត
«ខ្លាចតេី»Teahyung អោនមុខចុះ
«បេីខ្លាចហេតុអីមិនស្ដាប់ពូ»Jin ក្មេងម្នាក់នេះខ្លាចតែក៏រឹង
«តែពីមុនពូជាអ្នកនិយាយថាខ្ញុំមិនមានសិទ្ធប្រេីប្រាស់...»Teahyung និយាយធ្វេីឡេឡង់ព្រោះមិនសូវយល់ពី Jin ម្ដងចេះម្ដងចុះ
«Teahyung »Jin រាងតម្លេីងសំលេងបន្តិចព្រោះសម្ដីរបស់រាងតូចដូចជាចង់ឌឺដងដាក់គេ
«ហឹក»Teahyung អោនមុខចុះនឹងយំពេលដែលអ្នកជាពូសម្លុត
«Tea ពូសុំទោស»Jin ពេលដឹងថា Teahyung យំគេក៏ងេីបអង្គុយជិតនឹងទាញកាយតូចមកអោបមានអារម្មណ៍ថាខុសដែលជ្រុលសម្ដីមុននេះក៏ដឹងថារាងតូចទេីបតែជួបរឿងមិនល្អ
«ពូ....ខ្ញុំ»Teahyung ងេីបមុខឡេីងទាំងទឹកភ្នែកសម្លឹងមេីលមុខអ្នកជាពូ