__Part 1__
ហា៎ៗ!! សប្បាយណាស់!!
សម្លេងអ៊ូអរពោរពេញដោយភាពសប្បាយរីករាយរបស់ក្មេងជាច្រើន ដែលត្រូវដាក់ឱ្យរស់នៅនិងទទួលបានការមើលថែទាំពីសំណាក់អ្នកមាននាមជាអាណាព្យាបាលដែលប្រៀបបានទៅទៅនឹងម្ដាយបង្កើត ខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សារក្មេងប្រុសស្រីក្នុងមណ្ឌលដោយក្ដីស្រលាញ់ពេញចិត្ត ទោះបីការងារនេះនឿយហត់កម្រិតណាក៏ដោយ ក៏ពួកគាត់ប្រឹងប្រែងធ្វើវាដោយស្នាមញញឹមដែរ ព្រោះវាជាការស្រលាញ់ចេញពីបេះដូង។
ងឺត!!!
សម្លេងចាប់ហ្វ្រាំងកង់ឮយ៉ាងរំពង រាងខ្ពស់សង្ហារអាយុប្រហែល 23 ឆ្នាំចុះពីលើកង់កញ្ចាស់របស់ខ្លួនទាំងទឹកមុខពិបាកមើលបំផុត មិនដឹងថាមានរឿងហេតុអ្វីនោះទេ ទើបធ្វើឱ្យមនុស្សម្នាក់ដែលធ្លាប់តែញញឹមសើចសប្បាយស្ទើររាល់ថ្ងៃ ប្រែមកជាទឹកមុខក្រៀមក្រំ ច្បាស់ណាស់ប្រាកដជាមានរឿងមិនសប្បាយចិត្តអ្វីមិនខាន ទើបធ្វើឱ្យគេប្រែប្រួលបែបនេះ។
« Jungkook បងមកវិញហើយហេស៎? » Taehyung ដើរចេញមកពីព្រះវិហារគាប់ជួននឹងរាងសង្ហារដែលដើរមកដល់ដូចគ្នា រាងតូចក៏ញញឹមយ៉ាងពព្រាយដាក់គេតែម្ដង
« ហឹម...! » Jungkook មិននិយាយគ្រាន់តែក្រហឹមដើមកបន្តិចតែទឹកមុខនៅក្រៀមក្រំដដែល
« ម៉េចក៏ធ្វើមុខអាក្រក់មើលយ៉ាងនេះ? មានរឿងអីមែនទេ? បងអាចចែករំលែកជាមួយខ្ញុំបានណា៎ » Taehyung
« មកនេះមក! » ថាហើយរាងក្រាស់ក៏ដឹកដៃរាងតូចទៅសួនច្បារជិតនោះ ព្រោះយល់ថាងាយស្រួលនិយាយគ្នាជាង ណាមួយនៅម្ដុំសួនច្បារនេះស្ងប់ស្ងាត់គ្មានក្មេងៗណាមករំខាននោះទេ
« មានរឿងអីទើបត្រូវមកនិយាយគ្នានៅទីនេះ? » Taehyung
« បងទទួលលទ្ធផលប្រលងបញ្ចប់ឆ្នាំហើយ » Jungkook នៅតែរក្សារទឹកមុខបែបនេះដដែល ធ្វើឱ្យអ្នកម្ខាងទៀតកើតចិត្តបារម្ភឡើងមក ព្រោះ Jungkook មិនដែលបែបនេះពីមុនមកទេ