❤︎ កិត្តិយស និង ស្នេហា❤︎

774 47 0
                                    

__Part 3__

Jungkook បានធ្វើដំណើរមកឆ្ងាយពីតំបន់ដែលខ្លួនរស់នៅគួរសម ដើម្បីដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុន ។ មកដល់ Jungkook ក៏បានចូលទៅដាក់ពាក្យនៅក្រុមហ៊ុនរថយន្ដជាច្រើនកន្លែង ប៉ុន្តែគេបែរជាបដិសេធជាមួយគេទៅវិញ ដោយលើកហេតុផលថាគេគ្មានបទពិសោធន៍ការងារអីបែបនេះ...

« ហ៊ើយ...ហត់ណាស់ » រាងសង្ហារដាក់ខ្លួនអង្គុយក្រោមម្លប់ដើមឈើធំមួយ ដើម្បីឱ្យខ្លួនបាត់ហត់បន្តិច ព្រោះដើរដាក់ពាក្យច្រើនក្រុមហ៊ុនហើយសុទ្ធតែនិយាយលើកហេតុផលនេះហេតុផលនោះជានិច្ចមិនបានសម្រេចសោះ

« យើងមិនត្រូវអស់សង្ឃឹមនោះទេ ស៊ូៗ » និយាយដល់ត្រង់នេះ Jungkook ក៏នឹកដល់សម្លេងរបស់ Taehyung ភ្លាមតែម្ដង គេញញឹមបន្តិចមុននឹងក្រោកសម្រួលឥរិយាបទបន្តដំណើរទៅមុខទៀតដោយក្ដីសង្ឃឹម

_____________________

@ COFFEE SHOP

« សួស្ដីទាំងអស់គ្នាខ្ញុំមកហើយ » Jimin រត់ចូលមកក្នុងហាងកាហ្វេទាំងត្រហេបត្រហបព្រោះរត់មកទាំងប្រញាប់

« ម៉េចក៏ថ្ងៃនេះមកយូរម្លេះរវល់ធ្វើអី Jimin? » Sungwoon ដែលជាម្ចាស់ហាងកាហ្វេធំមួយនេះសួរពេលឃើញរាងតូចស្លៀកពាក់អៀម

« អ៎រ...គឺខ្ញុំស្ទះផ្លូវនឹងណាលោក »

« ហឹម មិនអីទេធ្វើការចុះ » Sungwoon និយាយហើយ Jimin ក៏បែរមកធ្វើការងាររបស់គេវិញ

« សុំ Americano ក្ដៅមួយកែវ » រាងក្រាស់ខ្ពស់សង្ហារឈរជ្រែងហោប៉ៅ និយាយប្រាប់ទៅបុគ្កលិកហាងហើយក៏បោះជំហានទៅរកកន្លែងអង្គុយសមរម្យវិញ

« Jimin! ឯងថាអ្នកកម្លោះម្នាក់អម្បាញ់មិញនេះសង្ហារដែរទេ? » Lia

« ប្រុសម្នាក់នោះមែនទេ? » Jimin សម្លឹងទៅបុរសនោះហើយងាកមកសួរអ្នកជាមិត្តវិញ

« អឹម...នឹងហើយយើងថាគេសង្ហារណាស់ឯង!! » Lia

« សង្ហារហ្អេស? ឯងមើលយ៉ាងម៉េចថាគេសង្ហារ មុខឡើងដូចជុចហ្នឹង!! មកលើកណាក៏មិនដែលឃើញញញឹមដែរ » Jimin

❤︎កិត្តិយស និង ស្នេហា❤︎Where stories live. Discover now