__Part 2__
ថ្ងៃថ្មីជាថ្ងៃដែល JungKook និង Taehyung ត្រូវចេញដំណើរទៅទីក្រុងសេអ៊ូល ដើម្បីចាប់ផ្ដើមជីវិតថ្មីដែលជាក្ដីស្រមៃរបស់ពួកគេ ។ កាលពីម្សិលមិញនេះពួកគេទាំងពីរបាន ធ្វើអ្វីជាច្រើនសម្រាប់ថ្ងៃចុងក្រោយនៃការចាកចេញ ទាំងពីរនាក់សុទ្ធតែធំដឹងក្ដីនៅមណ្ឌលកុមារកំព្រានេះដូចគ្នា ដូច្នេះហើយទើបពួកគេមិនដាច់អាល័យជាមួយកន្លែងនេះ។
« ម៉ាដាមទាំងអស់គ្នាខ្ញុំលាសិនហើយ មានឱកាសខ្ញុំនឹងមកទីនេះម្ដងទៀត » JungKook
« ចា៎! មិនអីទេពេលកូនជោគជ័យពេលណាកុំភ្លេចប្រាប់ម៉ាដាមផងឮទេ មិនថាមានរឿងអ្វីនោះទេទីនេះនឹងនៅតែទទួលកូនៗជានិច្ច » ក្នុងចិត្តរបស់ Madam Mary ពិតជានឹកស្រណោះពួកគេទាំងពីរណាស់ ព្រោះគាត់ជាអ្នកចិញ្ចឹមបីបាច់ពួកគេតាំងពីរតូចក្រូចឆ្មា ដូច្នេះហើយទើបគាត់មិនសូវដាច់ចិត្តប៉ុន្មានទេ តែក៏គ្មានសិទ្ធហាមគេដែរ ព្រោះជាអនាគតរបស់គេ
« ខ្ញុំគ្មានថ្ងៃភ្លេចទីនេះនោះទេ ខ្ញុំសន្យាថានឹងមកលេងទីនេះម្ដងទៀត មកជាមួយនឹងភាពជោគជ័យណាម៉ាដាម » JungKook
« ចា៎! Bye Bye ណា៎ »
« លាសិនហើយម៉ាដាម » Taehyung រលីងរលោងចូលទៅឱបម៉ាដាមម៉ារី
« ចា៎ សុវត្ថិភាពតាមផ្លូវណា៎ » Madam ញញឹមអង្អែកសក់រាងតូច
« បាទ! លាសិនហើយ » ថាហើយពួកគេក៏ដើរចេញទៅ
__________________
៙ លើរថភ្លើង
Jungkook និង Taehyung បានធ្វើដំណើរនៅលើរថភ្លើងជិះទៅកាន់ទីក្រុង Seoul ដែលជាទីក្រុងមានភាពស៊ីវីល័យ ហើយក៏ជាទីក្រុងធំបំផុតរបស់ប្រទេសកូរ៉េដែរ មិនតែប៉ុណ្ណោះសេអ៊ូក៏ជាទីក្រុងដែលមានសេដ្ឋកិច្ចការងារខ្ពស់ជាង ទីក្រុងដ៏ទៃដូចគ្នា...។
« បង Jungkook ខ្ញុំមានអារម្មណ៍ថាភ័យណាស់ ព្រោះវាជាលើកទីមួយហើយ ខ្ញុំមិនដែលបានឃើញទីក្រុងសេអ៊ូលយ៉ាងម៉េចនោះទេ » Taehyung អង្គុយជិតរាងក្រាស់ឱបដើមដៃមាំយ៉ាងណែន ព្រោះអារម្មណ៍មិនសូវជាទុកចិត្តប៉ុន្មានទេ