❤︎កិត្តិយស និង ស្នេហា❤︎

1.6K 79 3
                                    

__Part 5__

ការចាប់ផ្ដើមការងារថ្ងៃដំបូងរបស់អ្នកកម្លោះ Jeon Jungkook ក៏មកដល់ រាងសង្ហារក្រោកពីព្រឹកប្រលឹមប្រញ៉ាប់ ទៅធ្វើការដែលខ្លួនស្រមៃនោះ ប៉ុន្តែសម្រាប់ Taehyung វិញភ្ញាក់ពីប្រលឹមមុនគេទៅទៀត ព្រោះត្រូវរៀបចំអាហារឱ្យ Jungkook ឆាប់បានចេញទៅធ្វើការ

« បងទៅហើយអូនសម្លាញ់ ( ខ្សឺត ) » Jungkook ថើបថ្ពាល់មាឌតូចបន្តិចមុននឹងញញឹមចេញទៅ

@ ក្រុមហ៊ុនរយន្ដ

រាងខ្ពស់សង្ហារឈប់ដំណើរបន្តិចងើយសម្លឹងមើលអាគារក្រុមហ៊ុននេះដោយក្នុងចិត្តដូចជាភ័យអរៗយ៉ាងម៉េចមិនដឹងពីបាកបរិយាយណាស់ ។ ដកដង្ហើមមួយខ្យល់ហើយ Jungkook ក៏បោះជំហានចូលទៅក្នុងក្រុមហ៊ុនដ៏ធំខ្ពស់ត្រដែតនោះ

« អ៊ូ! ឯងជាបុគ្គលិកចូលថ្មីដែលដាក់ពាក្យម្សិលមិញនេះមែនទេ? » Man

« បាទលោក! ខ្ញុំ Jeon Jungkook ជាបុគ្គលិកថ្មីបាទ! » Jungkook និយាយជាមួយបុរសចំណាស់ម្នាក់នោះដោយគោរពឱនលំទោន

« អ៎រ! ចឹងឆាប់មកនេះមកខ្ញុំនាំឯងទៅតុធ្វើការរបស់ឯង » Man និយាយហើយក៏ដើរនាំមុខ Jungkook គេក៏ដើរតាមពីក្រោយ

« អ្នកទាំងអស់គ្នារំខានបន្តិចណា៎! នេះជាបុគ្គលិកថ្មី ណែនាំខ្លួនបន្តិចទៅ » Man

« បាទ! សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Jeon Jungkook ជាបុគ្គលិកថ្មីសូមជួយណែនាំផង » បន្ទាប់ពីណែនាំខ្លួនឯងហើយ គេក៏ចូលទៅអង្គុយតុដែលបានរៀបចំសម្រាប់ខ្លួន

______________________

@ Coffee Shop

ថ្ងៃនេះ Jimin មកធ្វើការដូចធម្មតានៅហាងកាហ្វេដដែល ។ Jimin គ្មានបងប្អូនសាច់ញាតិអ្វីនោះទេ គេជាក្មេងកំព្រាឪពុកម្ដាយលាចាកលោកតាំងពីខ្លួននៅរៀនបឋម រៀនសូត្រមិនបានច្រើនតែក៏មានសមត្ថភាពអាចរកលុយចិញ្ចឹមជីវិតខ្លួនឯងបានដោយមិនពឹងពាក់អ្នកណានោះទេ

❤︎កិត្តិយស និង ស្នេហា❤︎Where stories live. Discover now