ក្លិនឆ្អាបឈាមឆួលពេញរាងកាយ។ ធ្វើអោយខ្ញុំជ្រួញចិញ្ចើមខ្ញុំហាក់កំពុងតែព្យាយាមបើកភ្នែក តែ ខ្ញុំធ្វើមិនបាន ពេលនេះខួរក្បាលរបស់ខ្ញុំគិតអ្វីក៏គិតលែងចេញ ខ្ញុំដឹងតែម្យ៉ាង
គឺខ្ញុំឈឺចាប់ណាស់
ខ្ញុំដឹងតែម្យ៉ាងគឺខ្ញុំវេទនាណាស់...
ហើយពេលនេះខ្ញុំនៅឯណា? វាងងឹតខ្លាំងណាស់ ហេតុអីខ្ញុំមានអារម្មណ៍ត្រជាក់ម្ល៉េះ? នេះជាសំឡេងអី?
(HAMADUCAPAYARA)(បាលីជនជាតិបាហាម៉ា នៅតំបន់ការីប៊ីនខាងលិចប្រទេសឥណ្ឌា ដែលជាបាលីបានបាត់ពីគម្ពីសាសនាតាំងពី1200ឆ្នាំមុន)សំឡេងមនុស្សប្រុស កំពុងសូត្រអ្វីម្យ៉ាងដែលខ្ញុំស្ដាប់មិនយល់ តែសំឡេងនេះហាក់ធ្វើអោយខ្ញុំមានកម្លាំង មានកម្លាំងបើកភ្នែក ហើយទីបំផុតខ្ញុំក៏អាចបើកភ្នែកឡើងមក តែគ្រប់យ៉ាងហាក់ងងឹតឈឹង រាងកាយរបស់ខ្ញុំហាក់សុទ្ធតែឈាមកំពុងចង់ជាប់លើកៅអីនៃក្នុងទីងងឹតមួយ
វាហាក់គ្រាន់តែជាការចង់ចាំព្រាលៗប៉ុណ្ណោះ
សំឡេងសូត្រអម្បិញមិញនេះបាត់ហើយ គ្រប់យ៉ាងស្ងប់ស្ងាត់ខ្លាំងណាស់
ខ្ញុំកើតអី? ហេតុអីខ្ញុំឈឺខ្លាំងម្ល៉េះ? ឈឺរហូតហាមាត់និយាយមិនចេញទេ
ក្រាក...
សំឡេងបើកទ្វា ធ្វើអោយខ្ញុំព្យាយាមជ្រិមភ្នែកសម្លឹងមើលទៅក្នុងសភាពងងឹតចង់ដឹងថាអ្នកណាគេនៅទីនោះ
"ម៉ារីតា"សំឡេងហៅពីសំឡេងចាស់របស់នណាម្នាក់ ធ្វើអោយនាងក្រមុំជ្រួញចិញ្ចើម
"ឈ្មោះខ្ញុំមែនទេ? អ្នកណាហៅឈ្មោះរបស់ខ្ញុំ?"
(ហាម៉ាឌូកាផាយ៉ារ៉ា)
"នេះជាសំឡេងសូត្ររបស់អ្នកណាទៀតហើយ?" ហេតុអីជុំវិញខ្លួនខ្ញុំពេលនេះងងឹតឈឹងភ្លាម? គ្រប់យ៉ាងហាក់ចាប់ផ្តើមត្រជាក់ម្តងទៀត រហូតរាងកាយរបស់ខ្ញុំហាក់ត្រូវបានហៅដោយសំឡេងសូត្រនោះទៀតហើយ រាងកាយរបស់ខ្ញុំហាក់អណ្ដែតទៅកន្លែងដ៏សែនឆ្ងាយ អារម្មណ៍ពេលនេះវាគួរអោយស្អប់ពិតមែន
ពេលណាទើបបញ្ចប់?
ក្រឹប...
"ហឹក..."ខ្ញុំស្រែកតិចៗពេលខ្លួនឯងមកឈរនៅទីណាក៏មិនដឹង ជុំវិញខ្លួនខ្ញុំមានតែសំឡេងសូត្រដដែលៗគួរអោយឈឺក្បាល
"សូមអង្វរឈប់សូត្រទៅ ខ្ញុំជាអ្នកណា? មានរឿងអី?" ខ្ញុំស្រែកចេញទៅខ្លាំងៗ មិនយូរសំឡេងនោះក៏ស្ងាត់ ដោយជំនួសដោយសំឡេងអ្នកដ៏ទៃ
"ក្លិនឆ្អាបនៃសេចក្ដីចងអាឃាត មិនអាចនាំយកនាងចាកចេញពីពិភពនេះទេ"
"អ្នកណា? ខ្ញុំមកពីភពណា? ហេតុអី នេះជាភពអី?" ខ្ញុំពេលនេះមិនយល់ទេថាខ្លួនេងជាអ្នកណា? ហើយមានរឿងអី?
"ព្រហ្មលិខិតកំណត់រួចហើយ ខ្ញុំម្ចាស់គ្មានសមត្ថភាពប្រឆាំងព្រះអង្គឡើយ"
"ពួកអ្នកនិយាយអីហ្នឹង? ខ្ញុំស្ដាប់មិនយល់ទេ"
"នាងត្រូវចង់ចាំ បន្តិចទៀតនាងនឹងមានការងារមួយ នាងត្រូវស៊ើបរកការពិតពីរឿងក្ដីមួយដែលកើតឡើងនៅអាមេរិក សៀវភៅមួយក្បាលដែលនៅក្នុងដៃរបស់នាង នឹងប្រាប់នាងពីដំណើររឿងក្ដីគ្រប់យ៉ាង"
"ស៊ើបស្អី? ហើយខ្ញុំស៊ើបធ្វើអី?"
"ព្រោះបើនាងបំបែករឿងក្ដីនេះអោយយើងបាន យើងនឹងអោយនាងចាកចេញពីលោកនេះបាន"
"ចាកចេញ? ចាកចេញទៅណា? ខ្ញុំមិនយល់ទេ? ពួកអ្នកជាអ្នកណាហេតុអីក៏គ្មានរូបរាង? ហេតុអីខ្ញុំមើលមិនឃើញ?"
"នាងក៏មើលឃើញខ្លួនឯងមិនឃើញដែរ..."
"មើលខ្លួនឯងមិនឃើញ?" គ្រាន់តែសំនួរខ្ញុំបញ្ចប់ជុំវិញខ្លួនខ្ញុំត្រូវបានផ្លាស់ប្ដូរដោយកញ្ចក់ហាក់មានវេទមន្ត ហើយខ្ញុំក៏មើលមិនឃើញអ្វីក្រៅពីភាពទទេ ខ្ញុំមុខមាត់យ៉ាងម៉េច? ខ្ញុំជាអ្នកណា?
"ហេតុអី? ហេតុអីទៅជាបែបនេះ?"
"នាងចាំអ្វីពីខ្លួនឯងខ្លះទេ?"
"ចាំហ្អេស? អត់ទេ តែមុននេះមានអ្នកណាម្នាក់ហៅខ្ញុំថាម៉ារីតា នេះជាឈ្មោះខ្ញុំមែនទេ?"
"..." គ្មានការឆ្លើយតប ខ្ញុំមានអាំរម្មណ៍ថាខ្លួនឯងហាក់ដូជកំពុងគេងយល់សប្តិ
"សួស្ដី? ឮសំនួរខ្ញុំទេ?"
"ចាំណាម៉ារីតា រាងកាយរបស់នាងគ្មានអ្នកណាម្នាក់មើលឃើញឡើយ នាងក៏មិនអាចចាប់កាន់អ្វីបានដែរ"
"ថាម៉េច? ខ្ញុំគ្មានរូបរាងទេហ្អេស?"
"មាន នាងនឹងមានរូបរាងអោយអ្នកដ៏ទៃមើលឃើញ លុះត្រាម្នាក់នោះកំពុងជិតស្លាប់..."
"ថាម៉េច? ជិតស្លាប់? ហើយខ្ញុំស៊ើបរឿងក្ដីនៅអាមេរិកនោះអោយលោកដោយវិធីណា បើអ្វីក៏ខ្ញុំចាប់មិនបាន អ្នកណាក៏មើលខ្ញុំមិនឃើញ?"
"នាងត្រូវស្វែងរកមនុស្សម្នាក់ដែលអាចឮសំឡេងរបស់នាង ហើយអោយគេជួយស៊ើបរឿងនេះ"
"ស៊ើប? មនុស្សម្នាក់? ខ្ញុំ...អេ៎ លោកយកខ្ញុំទៅណា? មានរឿងអី?"
ជុំវិញខ្លួនរបស់ខ្ញុំចាប់ផ្ដើមងងឹតឡើងម្តងទៀត ហើយមិនយូរភ្នែករបស់ខ្ញុំក៏មើលឃើញទិដ្ឋភាពម្យ៉ាង គឺមនុស្សម្នាជាច្រើនកំពុងក្នុងឯកសណ្ឋានប៉ូលីស ដើរចេញចូល បុកនាងទាំងម្នាក់ៗមើលនាងមិនឃើញឡើយ។ កែវភ្នែករបស់ខ្ញុំសម្លឹងទៅឈ្មោះទីកន្លែងដែលដាក់នៅលើផ្លូវចេញចូល
ទីស្នាក់ការស៊ើបអង្កេតប្រទេសស្វីស
ប្រទេសស្វី? ហើយនាងត្រូវទៅស៊ើបក្ដីនៅអាមេរិក? អញ្ចឹងការងាររបស់នាងគឺអ្វី? ពេលគិតដល់ត្រង់នេះទើបនាងចាប់អារម្មណ៍ថាលើដៃនាងមានសៀវភៅមួយ តើបរហ័សបើកមើល
(រឿងក្ដីស្រីដណ្ដើមប្ដីគេម្នាក់ធ្វើការបើកឡានទម្លាក់ខ្លួនចូលទឹកដើម្បីសម្លាប់ខ្លួន...(
(ឯងមានតួនាទីស៊ើបរឿងនេះ ទើបឯងអាចរកខ្លួនឯងឃើញថាជាអ្នកណា...)
YOU ARE READING
បំណុលឈាម
Spiritualវ៉ណានសុី ឆេនកូ ត្រឹមក្មេងស្រីស្រស់ស្អាតមួយរូប ដែលមានវាសនាអភ័ព្វ... ក្តីស្រលាញ់ដែលត្រូវបានប្រកាន់ដោយវណ្ណៈ ឋានៈ គឺជាក្ដីស្រលាញ់ដែលត្រូវបានហាមឃាត់... ការហាមឃាតក្លាយជាការបំបែកបំបាក់... ហេតុតែចង់បំបែក ធ្វើអោយមនុស្សចង់ឈ្នះ ភាពចង់ឈ្នះប្រែក្លាយជាជំងឺដ៏ឃោឃៅ...