គិតបានត្រឹមនេះនាងក៏ងាកទៅរក គ្រីស្តូភើ
"មាន..."
"និយាយ..."
"អឹ...ហា...ដូចជា...ហាម៉ាឌូកាផាយ៉ារ៉ា..."
ស្ងាត់....
គ្រប់យ៉ាងស្ងប់ស្ងាត់
(ឬគេអាចស្ដាប់ភាសានេះយល់?)
"ស្អីគេ ហាកាឌូស្អី?"
"នែ៎...លោកនិយាយខុសហើយ គឺ ហាម៉ាឌូកាផាយ៉ារ៉ា"
"ភាសាស្អីក៏ចម្លែកម្ល៉េះ នាងប្រហែលជាពួកអេលានមកភពនេះពិតមែន"
"ខ្ញុំប្រាប់ហើយ ថាខ្ញុំមិនមែនពួកភពនេះ លោកត្រូវជឿខ្ញុំ អញ្ចឹងលោកព្រមជួយខ្ញុំហើយណា?"
"..." ភើ ស្ងាត់បន្តិច មុននឹងងក់ក្បាល
"ល្អខ្ញុំជួយនាង...សង្ឃឹមថានាងនឹងបានត្រលប់ទៅភពរបស់នាងវិញ ហើយកុំត្រលប់មកជាន់ទីនេះទៀតឲ្យសោះ"
"រកភាសាគួរសមជាងនេះនិយាយដាក់ខ្ញុំមិនបានទេឬ?"
"ចំមែនហើយ ខ្ញុំកំពុងនិយាយជាមួយខ្យល់អាកាសមែនទេ?" គ្រីស្តូភើ រអ៊ូ ស្របពេលក្រោកឡើងពេញកម្ពស់ ដើរទៅរកបន្ទប់ទឹក តែគេក៏ឈប់ស្ងៀម
"នាងទម្លុះជញ្ជាំងបានទេ?"
"បានតើ"
"ហាមចូលបន្ទប់ទឹក"
"អ្ហឺយយយ គគ្រិចណាស់ ខ្ញុំមិនដែលទៅមើលរបស់ស្មោគគ្រោកបែបនេះទេ"
"នាងនេះចំមែនហើយ ហ៊ានថារបស់ខ្ញុំស្មោគគ្រោក"
"គឺ...បញ្ជាក់ថា ខ្ញុំនឹងមិនទៅមើលលោកទេ"
"ឆឺស..." គ្រីស្តូភើ បូញមាត់ហាក់កំពុងហួសចិត្ត ស្របពេលចូលក្នុងបន្ទប់ទឹក ទាញទ្វារបិទ។ នាងក្រមុំក៏ក្រោកទៅតាម តែឈរនៅមុខបន្ទប់ទឹកដោយមិនគិតថាចូលទៅសូម្បីតែបន្តិច
"មានរឿងចង់សួរ"
"និយាយ?"
"គឺ ...គេថាលោកមានចរិកចម្លែក ចរិកអីឬ?"
"..."
"សួស្ដី? មានឮខ្ញុំនិយាយទេ"
"..."
កាន់តែស្ងាត់ ភើ ស្ដាប់សម្តីរបស់នាង សម្ដីមួយឃ្លាដែលគេខានឮយូរណាស់ទៅហើយ សម្ដីដែលតែងតែនិយាយថា( សួស្ដីមានឮខ្ញុំនិយាយទេ?) នេះជាសំនួរដេលគេឧស្សាហ៍ឮ តែ...
"សួស្ដី?"
"ដែលខ្ញុំនិយាយជាមួយនាងហ្នឹងហើយ ដែលជាចរិកចម្លែក" សម្ដីរបស់គេធ្វើអោយនាងនៅស្ងៀមបន្តិច មុននឹងតប
"លោកមានន័យថាលោកអាចនិយាយជាមួយខ្មោចបាន? មែន! ហើយខ្ញុំចាំថាមុននេះលោកប្រាប់ខ្ញុំពីព្រលឹងចងអាឃាត អញ្ចឹងក៏មានន័យថាលោកធ្លាប់និយាយជាមួយព្រលឹង?"
"មែន!..."
"តាំងពីតូចមកមែនទេ?"
"អត់ទេ..."
"??"
"តាំងពីគេល្បីរឿងឃាតកម្មមនុស្សស្លាប់"
"១០ឆ្នាំហើយ?"
"មែន!"
"អ៎..."
ស្ងាត់...គ្រប់យ៉ាងហាក់ត្រលប់មកស្ងប់ស្ងាត់ ម៉ារីតាហាក់ដឹងថាអ្នកម្ខាងទៀតកំពុងស្ត្រេសទើបសម្រេចចិត្តនិយាយ
"មានរឿងអីពិបាកចិត្តមែនទេ? លោកអាចប្រាប់ខ្ញុំបាន"
"គ្មានទេ..."
"លោកកំពុងនឹកអ្នកណាមែនទេ?"
"នាងចេះទាយចិត្តមនុស្ស"
"អត់ទេ តែខ្ញុំឃើញមនុស្សដែលកំពុងនឹកអ្នកណាម្នាក់ គឺមានចរិកដូចលោកពេលនេះ"
"..." ជាម្ដងទៀតដែលគ្មានការតបពីគេ ហើយមិនយូររាងកាយសង្ហារក៏ដើរចេញពីបន្ទប់ទឹកមក ព្រមជាមួយការចុចប៊ូតុងបញ្ជាកូនចៅ រង់ចាំមិនយូរប៉ុន្មាន វីឡេចក៏ដើរចូលមក
"ស្វែងរកបញ្ជីឈ្មោះរឿងក្ដីមនុស្សស្រីដណ្ដើមប្ដីគេ នៅរដ្ឋតិចសាស ហើយសម្លាប់ខ្លួនដោយការទម្លាក់ឡានចូលទឹកសមុទ្រ"
"រាប់ចាប់ពីឆ្នាំណាមកចៅហ្វាយ"
"២០១០ចុះ"
"បើ២០១០រឿងក្ដីនេះមានតែមួយទេទាន..."
"??"
"រឿងក្ដីរបស់វ៉ាណានស៊ី"
"..." ត្រឹមឈ្មោះដែលឮ ធ្វើអោយភើ សឹងតែដួលទាំងឈរគេសម្លឹងមុខកូនចៅដោយកំហឹង
"មិនអាចមានតែម្នាក់នេះទេ"
"រឿងដណ្ដើមប្ដីគេមានច្រើន តែរឿងសម្លាប់ខ្លួនដោយការបើកឡានចូលសមុទ្រ គឺមានតែនាងទេ"
"ប្រាប់ហើយថា ត្រូវតែមានអ្នកផ្សេង" ភើ ស្រែកគំហកដោយសំឡេងកាច ទើបកូនចៅបានត្រឹមតែឱនមុខទទួលហើយទៅស៊ើប។
ក្រោយការចាកចេញរបស់វីឡេច ម៉ារីតាសម្លឹងមើលគ្រីស្តូភើ មុននឹងសួរត្រង់នូវសំនួររបស់ខ្លួន
"វ៉ាណានស៊ីជាអ្នកណា? ខ្ញុំប៉ះដឹងដល់អារម្មណ៍ឈឺចាប់របស់លោក"
"ស្រីគ្មានកេរ្តិ៍ខ្មាស់ម្នាក់ប៉ុណ្ណោះ" ភើឆ្លើយខ្លីមុននឹងចូលទៅអង្គុយលើគ្រែ ដោយទឹកមុខស្ត្រេស ទើបម៉ារីតាតាមទៅអង្គុយក្បែរ
"នាងដណ្ដើមប្ដីអ្នកដ៏ទៃឬ?"
"នាងដណ្ដើមប៉ារបស់ខ្ញុំ ពីម៉ាក់ខ្ញុំ"
"មែនឬ? តែ...លោកលួចស្រលាញ់នាង?" ម៉ារីតានិយាយត្រង់ៗព្រោះឃើញថាអ្វីដែលគេនិយាយគឺបង្ហាញពីអារម្មណ៍របស់គេណាស់
"នែ៎...ខ្ញុំមានអារម្មណ៍ថានាងទាយចិត្តរបស់ខ្ញុំដឹង"
"មិនដឹងទេ តែសម្ដីរបស់លោក ទឹកមុខរបស់លោក ធ្វើអោយខ្ញុំស្គាល់លោកច្បាស់ណាស់"
"រឿងក្ដីរបស់នាងកើតឡើងនៅឆ្នាំណា? ខ្ញុំចង់មានន័យថា ស្រីម្នាក់នោះស្លាប់នៅឆ្នាំណា?"
"ដើមឆ្នាំ២០១០ ខែ១ ថ្ងៃ៣ រឿងក្ដីកើតឡើងនៅពេលយប់"
"..." គ្រីស្តូភើស្ងាត់ មែនដូចកូនចៅរបស់គេនិយាយឆ្នាំ២០១០ រឿងក្ដីមនុស្សស្លាប់ច្រើន តែរឿងក្ដីដែលនាងនិយាយ គឺវាចង្អុលទៅមនុស្សតែម្នាក់ពិតមែន ហើយកាន់តែរឿងក្ដីកើតឡើងនៅតិចសាស វាធ្វើអោយគេដឹងថានាងកំពុងស៊ើបរឿងមួយនេះ
"ឈប់ស៊ើបទៅ" គ្រីស្តូភើ ទម្លាក់ខ្លួនគេងលើគ្រែស្របពេលនិយាយទៅកាន់នាងដែលធ្វើអោយ ម៉ារីតានៅស្ងៀម នាងសម្លឹងមើលមុខសង្ហារមុននិយាយ
"លោកស្អប់ វ៉ាណានស៊ីណាស់មែនទេ? ឬលោកខ្លាចថារឿងក្ដីដែលខ្ញុំស៊ើបជារឿងរបស់ វ៉ាណានស៊ី?"
"ឈប់និយាយច្រើនទៅ...ចេញទៅ ចេញពីខ្ញុំ ខ្ញុំឈប់ស៊ើបរឿងទាំងនេះអោយនាងហើយ"
"តែ..."
"ចេញទៅ"
"លោក ខ្ញុំសុំទោស គឺ..."
"ទៅ..." ភើគំហកខ្លាំងៗដែលធ្វើអោយ ម៉ារីតាក្រោកទាំងខ្លាច នាងក្រមុំឈរមើលគេទាំងមិនយល់ សម្លឹងទៅមនុស្សប្រុសដែលមើលមកកន្លែងនាងឈរ តែមើលមិនចំនាង បញ្ជាក់បានថាគេមើលមិនឃើញនាង
"ខ្ញុំមិនពឹងលោកក៏បាន" ម៉ារីតាស្រែកតបទាំងកំហឹង មុននឹងរត់ចេញពីបន្ទប់នេះទាំងក្នុងទ្រូងឡើង១០០អង្សារទៅហើយ។
"ហេតុអីអោយខ្ញុំមកធ្វើការជាមួយមនុស្សប្រទេសនេះ? ប្រុសស្អីអារម្មណ៍មើលតែមនុស្សស្រី គួរអោយស្អប់មែន" នាងរអ៊ូខ្លាំងៗសម្លឹងមើលទៅផ្លូវដែលមានឡានជិះកាត់នាពេលយប់ ហើយក៏សម្រេចចិត្តដើរទៅរកទីស្នាក់ការស៊ើបអង្កេតដែលនាងតែងតែទៅទីនោះជាប្រចាំ ការធ្វើដំណើររបស់នាងមិនពិបាក តែវាមិនមែនដូចជាក្នុង TV ដែលគ្រាន់តែបិទភ្នែកក៏អាចទៅដល់កន្លែងនោះបានទេ នាងត្រូវធ្វើដំណើរ គ្រាន់តែការធ្វើដំណើររបស់ព្រលឹងដូចជានាង គឺលឿនជាងមនុស្សធម្មតា២ដង។
ម៉ារីតាដើរចូលក្នុងបន្ទប់ដែលនាងតែងតែទម្លាប់អង្គុយទីនេះ ហើយថ្ងៃនេះប្លែកដែលនាងឃើញមនុស្សម្នាក់កំពុងនៅធ្វើការ ទើបដើរទៅដាក់ខ្លួនអង្គុយលើតុកណ្តាលបន្ទប់ដើម្បីមើលថាគេកំពុងស្រាយជ្រាវអ្វី
"អ្ហើយ..." មេក្រុមអង្គភាពលើកដៃជ្រោងសក់ពេលដែលគាត់កំពុងពិនិត្យឯកសារ ហើយតម្រុយដែលទទួលបានគឺសូន្យ
ម៉ោង២រំលងអាធ្រាត្រ
ក្រឹប...
ឯកសារបស់មេក្រុមធ្លាក់ ទើបគាត់រហ័សលើកវាឡើងមកដាក់លើតុវិញ តែ...
ក្លិន...
មែន! ក្លិនឈាមដ៏ឆួល ធ្វើអោយគាត់នៅមួយកន្លែង វាហាក់កើតឡើងនៅក្រោយខ្នងរបស់គាត់
ហ្វឹប...
មេក្រុមងាកមុខទៅរកទីធ្លាបន្ទប់ដែលស្ងប់ស្ងាត់ ស្របពេលគាត់ទាញយកកាំភ្លើងរបស់ខ្លួនឡើង
"អ្នកណានៅក្នុងនេះ?"
"..." សំនួររបស់គាត់ធ្វើអោយ ម៉ារីតាមើលជុំវិញខ្លួន ស្របពេលនាងក្រោកឈរ និងដើរយឺតៗទៅរកមេក្រុមដែលកំពុងតែកាន់កាំភ្លើង ទាំងមាំ
"ខ្ញុំសួរថាអ្នកណា ដែលមានក្លិនឆ្អាបឈាមនោះ?"
"អឹ...ឮខ្ញុំនិយាយទេ?" សំនួររបស់នាងមិនទទួលការឆ្លេីយតប បង្ហាញថាគេមិនឮនាងនិយាយទេ ត្រឹមប៉ុននឹង ម៉ារីតា ក៏រហ័សរត់ចេញទៅក្រៅទ្វារទាំងដាក់ក្បាលផ្អែកនឹងជញ្ជាំងដើម្បីស្តាប់មើលខាងក្នុងមានអ្វីកើតឡើង។
គេមិនបានឮសំឡេងនាង តែគេធុំក្លិននាង បញ្ជាក់បានថាគេអាចនឹងឃើញរូបរាងនាងក្នុងពេលឆាប់ៗនេះ ហើយបើគេឃើញនាង គេនឹងស្លាប់.
"ហឹក..." ម៉ារីតាបិទភ្នែកជិត នាងខ្លាចពិតមែន នាងខ្លាចថានាងគឺជាបិសាច ដែលមនុស្សគ្រប់គ្នានិយាយ ថាអោយតែឃើញបិសាច គឺត្រូវស្លាប់។
នាងអាចមិនមែនជា អេលាន មិនមែនជាខ្មោច តែនាងអាចជាបិសាច ដែលនាំភាពវិនាសដល់មនុស្ស
អត់ទេ នាងមិនមែនបិសាចទេ។
"ហឹក..." ម៉ារីតាឱនមុខលើកដៃខ្ទប់ទ្រូងទាំងនាងមិនយល់ថាហេតុអីបេះដូងរបស់នាងស្រាប់តែឈឺដល់ថ្នាក់នេះ
ក្រឹប...
ទ្វារបន្ទប់ក្រុមស៊ើបអង្កេតបើកឡើងស្របពេលបង្ហាញរាងកាយរបស់លោកមេបញ្ជាការដែលគាត់ឈរស្ងៀមសម្លឹងមកកាន់នាង
គេមើលនាងឃើញ?
"..." ស្ងាត់ ម៉ារីតា ងាកទៅសម្លឹងមុខដែលមើលមកនាងមិនព្រិច មើលមកនាងទាំងកែវភ្នែកបើកធំៗ ហើយគាត់ក៏ក្រវីក្បាលតិចៗ
"មិនអាចទេ...មិនអាចទេ"
"លោក? លោកមើលខ្ញុំឃើញ?"
"មិនអាចទេ..." មេក្រុមលើកកាំភ្លើងឡើងទាំងញ័រដៃតតាក់ តម្រង់ទៅកាន់នាង ស្របពេលម៉ារីតាព្យាយាមបកស្រាយ
"លោក ខ្ញុំ..."
YOU ARE READING
បំណុលឈាម
Spiritualវ៉ណានសុី ឆេនកូ ត្រឹមក្មេងស្រីស្រស់ស្អាតមួយរូប ដែលមានវាសនាអភ័ព្វ... ក្តីស្រលាញ់ដែលត្រូវបានប្រកាន់ដោយវណ្ណៈ ឋានៈ គឺជាក្ដីស្រលាញ់ដែលត្រូវបានហាមឃាត់... ការហាមឃាតក្លាយជាការបំបែកបំបាក់... ហេតុតែចង់បំបែក ធ្វើអោយមនុស្សចង់ឈ្នះ ភាពចង់ឈ្នះប្រែក្លាយជាជំងឺដ៏ឃោឃៅ...