ភាគ៣(ត្រលប់ទៅរកអតីត)

156 4 0
                                    


"លោកកើតអី?" ម៉ារីតាសួរគេ តែអ្នកកំលោះជ្រើសរើសក្រវីក្បាល
"គ្មានទេ"
"លោក... ពួកយើងអាចមានអ្វីពាក់ព័ន្ធគ្នាក៏ថាបាន ទើបត្រូវមកជួបគ្នាបែបនេះ ខ្ញុំថាអ្វីដែលលោកគួរនិយាយ លោកនិយាយបានណា វាអាចជួយខ្ញុំ" នាងអត់មិនបាននឹងនិយាយរឿងក្នុងចិត្តពិតមែន
"ហេតុអីនាងថា ខ្លួនឈ្មោះ ម៉ារីតា? នេះជាការចង់ចាំ ឬ អ្វី? ក្រែងនាងប្រាប់ថាខ្លួនឯងបាត់បង់ការចងចាំ?"
"ការចងចាំចុងក្រោយ គឺខ្ញុំនៅក្នុងផ្ទះងងឹតមួយហើយឮសំឡេងគេហៅថាម៉ារីតា ខ្ញុំក៏គិតថានោះជាឈ្មោះខ្ញុំ" សម្តីរបស់នាងធ្វើអោយ ភើ នៅស្ងៀម កែវភ្នែករបស់គេទម្លាក់ចុះ ស្របពេលខួរក្បាលគិតរឿងឡើងមក
(ឬមួយនាងជាព្រលឹងចងអាឃាត?) គ្រីស្តូភើ អត់គិតមិនបាន គេបិទភ្នែកដើម្បីរុញច្រានអារម្មណ៍របស់ខ្លួន មុននឹងប្តូររឿង
"ទៅក្រុមហ៊ុនខ្ញុំវិញទៅ នៅទីនេះយូរគេសង្ស័យ"
"ចា៎..." ម៉ារីតាដើរតាមអ្នកកំលោះចេញទៅរកឡានយ៉ាងស្ដាប់បង្គាប់ ដើម្បីទៅកាន់ក្រុមហ៊ុនរបស់គេស៊ើបរឿងក្ដី។ ស្របពេលនៅលើឡាន គ្រីស្ដូភើ និយាយភាសាដែលនាងធ្លាប់ប្រាប់គេ ដើម្បីព្យាយាមគិតថានេះជាភាសាភពអ្វី? បើគេអាចបំបែកភាសានេះបាន ហើយបើវាមិនមែនជាភាសាភពផ្សេង ច្បាស់ណាស់ថានាងជាព្រលឹងចងអាឃាត តែនាងមកស៊ើបរឿង វ៉ាណានស៊ី ឬនាងពាក់ព័ន្ធអ្វីនឹងវ៉ាណានស៊ី? ម៉ារីតា ជាឈ្មោះមិត្តរបស់ វ៉ាណានស៊ី តែម៉ារីតានៅរស់នៅឡើយទេ ចុះម៉ារីតាម្នាក់នេះជាអ្នកណា ពាក់ព័ន្ធអីនឹងវ៉ាណានស៊ី? ឬនាងជាមនុស្សភពផ្សេងមែន ព្រោះតែភាសាដែលនាងនិយាយវាចម្លែកពិតមែន
"ហាម៉ាឌូកាផាយ៉ារ៉ា..ភាសាអ្វីទៅ?" គេនិយាយខ្សឹបៗស្របពេលទាញយកទូរស័ព្ទឡើងដើម្បីស្វែងរកពីអ៊ីនធឺណេត តែដៃរបស់គេមិនទាន់បានចុងទូរស័ព្ទផង វីឡេចក៏និយាយឡើង
"ចៅហ្វាយកំពុងនិយាយពីអីហ្នឹង?"
"គឺ...ភាសាមនុស្សក្រៅភព"
"ហាម៉ាឌូកាផាយ៉ារ៉ា?" វីឡេចផ្ទួនដែលធ្វើអោយទាំង គ្រីស្តូភើ និង ម៉ារីតាមើលទៅក្រោយខ្នងគេដែលកំពុងបើកឡាន
"ឯងស្គាល់?"
"ខ្ញុំធ្លាប់រៀនផ្នែកបុរាណវិទូបាន២ឆ្នាំ មុនចូលរៀនផ្នែកគ្រប់គ្រងណាចៅហ្វាយ" គេនិយាយបែបលេងសើច តែវាជាការពិត វីឡេច ស្រលាញ់ខាងបុរាណវិទូទើបចូលរៀន តែបន្ទាប់ពីរៀនបាន២ឆ្នាំក៏ត្រូវសម្រេចតាមបំណងឪពុកចូលរៀនជំនាញគ្រប់គ្រងដើម្បីតាមបម្រើ គ្រីស្តូភើ។
"ចុះឯងដឹងទេនេះជាភាសាភពស្អី?"
"ហិហិនេះមិនមែនជាភាសាភពក្រៅទេទាន...តែជាបាលីរបស់ជនជាតិការីប៊ីន ដែលរស់នៅខាងលិចប្រទេសឥណ្ឌា ដែលជឿលើជំនឿ​ សាសនា ហ្ស៊ីកគីហ្សឺម​ ដែលមានដើមកំណើតនៅប្រទេសឥណ្ឌា តែ...បាលីមួយនេះបាត់ពីគម្ពីតាំង១២០០ឆ្នាំមុនម្ល៉េះទាន"
"សរុបទៅនេះគឺជាបាលីរបស់មនុស្ស?"
"បាទ! តែនេះជាបាលីរបស់ជនជាតិដើមរបស់ជនជាតិ ការីប៊ីន ដែលមានជំនឿពាក់កណ្ដាលជឿលើជំនឿឃោឃៅ "
"ជំនឿឃោឃៅ?"
"រឿងនេះ ច្បាល់ទាល់តែហៅសាស្ត្រាចារ្យមកសួរហើយ"
"មិនបាច់ទេ ខ្ញុំគ្រាន់តែចង់ដឹងជំនឿនោះវាទាក់ទងនឹងអ្វី គឺចង់ដឹងថា​ វាឃោឃៅកម្រិតណា?"
"ការប្រើប្រាស់ព្រលឹងសាកសពតៃហោងអោយរស់ឡើងវិញ"
ក្រឹប...
គ្រប់យ៉ាងស្ងប់ស្ងាត់...
គ្រីស្តូភើស្ងាត់
ស្របពេល ម៉ារីតាក៏ស្ងាត់
មានន័យថា?
តែពួកគេស្ងាត់ក្នុងន័យផ្សេងគ្នា ម៉ារីតាហាក់កំពុងទទួលយកមិនបានពេលដឹងថាខ្លួនឯងជាខ្មោច ជារបស់ដែលមនុស្សខ្លាច។
តែគ្រីស្តូភើ បែរជាកំពុងគិតថា ព្រលឹងដែលគេមើលមិនឃើញនេះ មិនមែនឈ្មោះ ម៉ារីតា តែឈ្មោះរបស់មនុស្សស្រីម្នាក់ទៀត...
"ព្រលឹងនោះមានសភាពបែបណា?" ភើ សួរកូនចៅដោយសំឡេងខ្សោយ គេហាក់កំពុងទប់អារម្មណ៍របស់ខ្លួនមួយទំហឹងពីរឿអាតីតពិតមែន
"ខ្ញុំនៅចាំខ្លះៗកាលនៅរៀន សាស្ត្រាចារ្យធ្លាប់ប្រាប់ថា...ព្រលឹងនោះនឹងទៅនៅទីឆ្ងាយ​ ដើម្បីចាត់ការរឿងដែលអ្នកហៅវិញ្ញាណត្រូវការ ប៉ុន្តែវិញ្ញាណដូចជាមិនមានការចង់ចាំអ្វីទេ...គឺក្នុងជំនឿគេថា ពួកការីប៊ីនជឿថា​ បើបង្ហាញផ្លូវអោយវិញ្ញាណត្រលប់ទៅកាន់កន្លែងដែលគេបានស្លាប់ នោះគេនឹងចង់ចាំគ្រប់យ៉ាង នេះជាហេតុផលដែលជំនឿនេះប្រែក្លាយជាជំនឿឃោឃៅបន្ទាប់ពីអ្នកប្រើប្រាស់វិញ្ញាណបិទផ្លូវមិនអោយវិញ្ញាណទាំងនោះត្រលប់ទៅកាន់កន្លែងនៃការចង់ចាំរបស់ពួកគេនោះទេ"
"..." បន្ទាប់ពីការរៀបរាប់របស់កូនចៅ គ្រប់យ៉ាងក៏ស្ងាត់។
ស្ងាត់ខ្លាំងពិតមែន....
គ្រីស្តូភើទម្លាក់កែវភ្នែករបស់ខ្លួនហាក់គេកំពុងគិតរឿងឈឺចាប់មួយ
"ឈប់ឡាន..." សុខៗភើ បញ្ជាអោយឡានឈប់ មុននឹងគេចេញបញ្ជាបន្ត
"ចុះពីឡាននេះ ខ្ញុំចង់នៅម្នាក់ឯង"
"ចៅហ្វាយ?" កូនចៅជ្រួញចិញ្ចើមពេលឃើញថាចៅហ្វាយប្លែកខ្លាំងពិតមែន
"ខ្ញុំបញ្ជា"
"បាទទាន" គ្រប់គ្នាចុះពីឡានតាមបញ្ជា ដោយទុកអោយគេនៅម្នាក់ឯង តែពួកគេមិនដឹងទេថា ការពិតនៅក្បែរគេមានមនុស្សម្នាក់ទៀត
"ខ្ញុំ...ខ្ញុំមិនមែនមនុស្សភពផ្សេងទេ" សំឡេងរបស់ ម៉ារីតាញ័រតតាក់ ស្របពេលទឹកភ្នែកស្រក់ចុះហើយងាកទៅមើលមុខសង្ហារដែលនៅអង្គុយស្ងៀម។ នាងមិនដឹងទេថាគេកំពុងគិតអ្វី តែនាងកំពុងទទួលយកមិនបានដែលដឹងថាខ្លួនគឺជាមនុស្សដែលបានស្លាប់ ស្លាប់ទៅហើយ...
"ខ្ញុំជាព្រលឹងចងអាឃាត​ ហឹក...​ អ្នកសូត្របាលីនោះ ប្រហែលត្រូវការអោយខ្ញុំសម្លាប់មនុស្សហឹក...ព្រោះឃាតកម្មមនុស្សស្លាប់សុទ្ធតែទាក់ទងនឹងខ្ញុំហឹក...ហឹកហឺ...ខ្ញុំគឺជាព្រលឹងតៃហោងហឹក" ម៉ារីតាលើកដៃរបស់ខ្លួនមើលទាំងភ័យខ្លាច នាងទទួលមិនបានពិតមែនបើនាងគឺជាខ្មោច នាងគឺជាអ្វីដែលគ្រប់គ្នាខ្លាចរអា
"ម៉ារីតា...ស្ដាប់ខ្ញុំ..."
"ខ្ញុំគឺជាខ្មោច ជាព្រលឹងចង់អាឃាតដូចក្លិនដែលលោកធុំហឹក...ខ្ញុំយល់ហើយហេតុអីខ្ញុំមិនដូចខ្មោចដ៏ទៃហឹក ព្រោះខ្ញុំត្រូវបានប្រើប្រាស់ដោយបាលីរបស់ជនជាតិការីប៊ីន"
"ម៉ារីតាស្ដាប់ខ្ញុំ..វាអាចមិនមែនដូចអ្វីនាងគិត"
"ចុះលោកគិតថាម៉េច?ហឹក...លោកគិតថា..." ម៉ារីតាងាកទៅមើលកែវភ្នែកមួយនោះ កែវភ្នែកដែលនាងហាក់ស្គាល់គេច្បាស់ នឹងអានចិត្តគេដឹង
"ហឹក លោកកំពុងគិតថាខ្ញុំគឺជា...ហឹក គឺជាវ៉ាណានស៊ី មនុស្សស្រីដែលខ្ញុំកំពុងស៊ើបមែនទេហឹក"
"ហេតុអីនាងគិតបែបនេះ?"
"លើកដំបូងដែលយើងជួបគ្នា លោកថាខ្ញុំមានក្លិនព្រលឹងចងអាឃាតហឹក បន្ទាប់មកលោកក៏និយាយទៀតថារឿងក្ដីដែលខ្ញុំស៊ើប អាចជាខ្ញុំខ្លួនឯង តែព្រោះតែខ្ញុំគិតថាខ្លួនឯងជាមនុស្សភពផ្សេងហឹក...តែពេលនេះ គ្រប់យ៉ាងបង្ហាញច្បាស់ណាស់ គ្រីស្តូភើ...ហឹក ថាខ្ញុំជាព្រលឹង អញ្ចឹងក៏មានន័យថាខ្ញុំជាព្រលឹងស្រីវ៉ាណានស៊ីម្នាក់នោះហឹក...ប្រាប់ខ្ញុំបានទេ ថា...វ៉ាណានស៊ី ទាក់ទងអ្វីនឹងលោក? ព្រោះមនុស្សចុងក្រោយដែលស្លាប់ព្រោះតែឃើញខ្ញុំ អាចជាលោក"
"..." គ្មានការឆ្លើយតបក្រៅពីនៅស្ងៀម គ្រីស្តូភើឱនមុខសម្លឹងមើលដៃរបស់ខ្លួនទាំងព្យាយាមទប់អារម្មណ៍ឈឺចាប់
"មានរឿងខ្លះខ្ញុំចង់សួរនាង..."
"..."
" នៅ...នៅត្រង់...នៅត្រង់ ក ជើងរបស់នាងមានសាក់...សាក់អក្សរ V&Pទេ?"សំនួររបស់គេខ្សោយដែលធ្វើអោយ ម៉ារីតា ឱនមើលជើងរបស់ខ្លួនទាំងទឹកភ្នែក
"អត់...អត់មានទេ" នាងនិយាយខ្សោយៗ ទាំងការពិតមាន...វាមានអោយឃើញច្បាស់ តែនាងមិនចង់ជាវ៉ាណានស៊ី មិនចង់ជាស្រីដណ្ដើមប្តីអ្នកណា មិនចង់ជាស្រីដណ្ដើមប៉ារបស់ គ្រីស្តូភើពីម៉ាក់របស់គេឡើយ។
ហើយច្បាស់ណាស់ ថាគ្រីស្តូភើមិនបានជឿនាងឡើយ អ្នកកំលោះនៅស្ងៀម មុននឹងនិយាយដោយសំឡេងខ្សោយ សំឡេងបញ្ជាក់ពីភាពឈឺចាប់របស់គេនាពេលនេះ
"ស្អែកខ្ញុំទៅអាមេរិក...ទៅកន្លែង...."
"..."
"កន្លែងដែល វ៉ាណានស៊ីស្លាប់...វាប្រហែលជាអាចធ្វើអោយនាងចង់ចាំគ្រប់យ៉ាង"
"ហឹក...បើការចង់ចាំទាំងនោះ...ធ្វើអោយខ្ញុំនិងលោកស្អប់គ្នា ខ្ញុំសុំមិនទៅ"
"នាងចង់សម្លាប់មនុស្សប៉ុន្មានអ្នកទៀតនៅលើលោកនេះ? ដរាបណារឿងក្ដីមិនអាចបំបែក នាងក៏មិនត្រូវបានដោះលែង មនុស្សនឹងស្លាប់ជាបន្តបន្ទាប់បើពួកគេបានឃើញនាង"
"តែខ្ញុំមិនមែនវ៉ាណានស៊ី មិនមែនស្រីដណ្ដើមប្ដីអ្នកណាទេ ហឹក...ខ្ញុំ...ខ្ញុំហឹក....ខ្ញុំមិនបានដណ្ដើមប្ដីអ្នកណាទេ"
"ក្រែងនាងគ្មានសាក់នោះមែនទេ? នាងក៏មិនមែនវ៉ាណានស៊ី"
"...ហឹក..." នាងក្រមុំឱនមុខយំ នាងពេលនេះជាអ្នកណា? មានរឿងអីអោយប្រាកដ? ហេតុអីនាងមានអារម្មណ៍ខ្លាចជំហ៊ានបន្ទាប់ទៀតនេះ? ហេតុអីនាងខ្លាចដល់ថ្នាក់នេះ?
"ជឿខ្ញុំ...ទៅស្វែងរកការពិត ខ្ញុំក៏ចង់ដឹងថា វ៉ាណានស៊ីដ៏ល្អ...ដណ្ដើមប្ដីអ្នកដ៏ទៃមែនទេ?" សំឡេងរបស់គេខ្សោយហាក់ឮតែម្នាក់ឯង តែវាធ្វើអោយនាងក្រមុំដែលនៅក្បែរនោះឮច្បាស់ កែវភ្នែកស្រទន់ងើយមើលទៅគេ
"បើការពិត ជាអ្វីដែលធ្វើអោយខ្ញុំ និងលោកត្រូវស្អប់គ្នា? ខ្ញុំមិនចង់ដឹងពិតមែន។ មែន! ខ្ញុំមិនដឹងទេថាពួកយើងពាក់ព័ន្ធអីគ្នា? តែគ្រប់ពេលខ្ញុំនៅក្បែលោក បេះដូងខ្ញុំលោតញាប់រហូតគ្រីស្តូភើ មនុស្សគេហៅអារម្មណ៍មួយនេះថា ក្ដីស្រលាញ់...អញ្ចឹងបើខ្ញុំជាវ៉ាណានស៊ី ស្រីម្នាក់នោះធ្លាប់ស្រលាញ់លោកមែនទេ?" សំនួររបស់នាងធ្វើអោយ ភើ ឱនមុខចុះ អ្នកកំលោះដកដង្ហើមធំស្ទើរតែប្រេះទ្រូងស្លាប់ គេសម្លឹងមើលទៅទេសភាពមុខឡានដើម្បីបន្ធូអារម្មណ៍ មុននឹងនិយាយ
"ជឿខ្ញុំទៅ ឆាប់បំបែករឿងក្ដីនេះ"
"..." គ្មានការឆ្លើយតបពីនាង ក្រៅពីការអង្គុយស្ងៀមបញ្ជាក់ថានាងលែងជំទាស់ហើយ
"វីឡេចបើកឡានបន្តទៅ" គ្រីស្តូភើងាកទៅបើកកញ្ចក់បញ្ជាកូនចៅ ហើយគេក៏ទទួលបញ្ជាចូលមកបើកឡាន
"ត្រៀមជើងហោះហើរស្អែកខ្ញុំទៅអាមេរិក"
"???" ប្រាកដណាស់ថាវីឡេចពិតជាឆ្ងល់ខ្លាំងពិតមែន ដែលចៅហ្វាយសម្រេចចិត្តធ្វើអ្វីហាក់គ្មានហេតុផល តែក៏បានត្រឹមឱនមុខទទួលបញ្ជា។

បំណុលឈាមWhere stories live. Discover now