Part15
Jinhyun គ្រាន់តែឈប់លេងទូរសព្ទ័បានបន្តិច JoongKi ក៏បានចូលមក។
«អោ!!! បងJoongKi..."Jinhyun ប្លែកចិត្តដែលឃើញគេមកទាំងព្រឹកបែបនេះ
«អូន...អូនកំពុងតែធ្វើការហ្អេស??»JoongKi រាងស្ទាក់ស្ទើ មិនដឹងនិយាយបែបណា ទើបសួរនាងបែបនេះតែម្តងទៅ
«ចាស!!!!បងមានអ្វីមែនទេ???»Jinhyun
"អូ!!! គឺ..គឺបង..បងមកសួរអូនថា ថនងៃនេះយើងទៅផ្ទះយើងវិញល្អទេ អ្នកម៉ាក់គាត់ប្រហែលជាលែងអីហើយ»JoongKi បបួលនាងទៅផ្ទះថ្មីពួកគេ
«ក៏ល្អ....បងប្រហែលជាហត់នឿយហើយ...ចាសមិនអីទេ ពួកយើងទៅល្ងាចនេះចុះ..»Jinhyun គិតថាបងប្រុសនាងធុញថប់ដែលត្រូវសម្តែងនៅមុខម្តាយ ទាំងចិត្តអ្នកកំលោះផ្សេងពីអ្វីដែលនាងគិត
«ok....ចឹងល្ងាចបងមកទទួល..."JoongKi
"អូ!!! បងទៅមុនចុះ ខ្ញុំប្រហែលជានៅរាងយប់បន្តិចព្រោះមានភ្ញៀវសំខាន់ កក់បន្ទប់សណ្ឋាគារ ចឹងហើយចង់នៅមើលបុគ្គលិករៀបចំ»Jinhyun
"ចឹងក៏បាន....»JoongKi ញឹមៗហើយក៏ដើរចេញទៅវិញ។
_____________
៚ល្ងាចចូលមកដល់
នាងតូចនៅមើលការងាររហូតដល់ម៉ោង8យប់ នាងដើរមកសំដៅកន្លែងចតឡានតែម្នាក់ឯង ទាំងស្ងាត់ជ្រាប។
Jinhyun សម្លឹងមើលទៅឡានរបស់នាង ឃើញថាវាចៃដន្យពេកហើយ កង់ឡានទាំង4របស់នាងបែកក្នុងពេលតែមួយ ។
«ហ្ហើយ.....វាកើតឆ្គួតស្អីវា មកបែកដំណាលគ្នាល្អម្លេស??»Jinhyun ឈរកេះក្បាលនិយាយទាំងធុញថប់
- [ ] នាងមិនចង់រំលងបុគ្គលិកទើបដើរចេញមក ឈរនៅមាត់ផ្លូវសម្លឹងរកមើលតាក់សុី។
តែវេលាស្មើនេះវាដូចជាពិបាករកតាក់សុីដល់ហើយ នាងឈររកមើលជាងកន្លះម៉ោងទៅហើយតែ មិនឃើញសូម្បីតែស្រមោលឡានមួយមក ចង្រៃត្រង់ទូរសព្ទក៏អស់ថ្មទៀត។«អេ!!!! ជួនគ្នាល្អមេស ថ្ងៃនេះមិនមែនជាថ្ងៃរបស់នាងទេមែនទេ Jinhyun?"
"ហើយដើរទៅឈរបន្តិចក៏បាន ក្រែងឡានមិនមកដល់នេះ»នាងសំរេចចិត្តដើរទៅមុខ ឆ្ងាយពីសណ្ឋាគារនាង ដល់ផ្តុំដែលកាន់តែស្ងាត់ ។
YOU ARE READING
🔥ចោរប្លន់ចិត្ត🔥 Khmer
Romanceចោរប្លន់ចិត្តជារឿងរ៉ាវស្នេហាដែលកើតចេញពី នាងតូចដែលមានស្វាមីរួចហើយ តែបែរជាទៅភ្នាត់គេងជាមួយមនុស្សប្រុសដែលមិនសូម្បីទាំងស្គាល់ឈ្មោះ សំខាន់នាងបានបាត់បង់ភាពបរិសុទ្ធអោយទៅគេ ដែលមិនមែនជាស្វាមី។ យូរៗទៅ ទំនាក់ទំនងរវាងនាងនិងបរុសម្នាក់នោះកាន់តែជិតស្និតឡើង ដោយសារត...