Part17

700 17 0
                                    

@បន្ទប់ទឹក

Jinhyun ចូលមកដល់បន្ទប់ទឹកភ្លាម នាងក៏បោកក្រវៀសសាប៊ូលាងដៃនៅមុខកញ្ចក់ចោលភ្លេត។

«មនុស្សកុហក មនុស្សបោកប្រាស់...ក្រែងថាស្រលាញ់ខ្ញុំហ្អេស?? មិចក៏នាំស្រីមកសុីបាយទៅវិញហាស??» Jinhyun បិទចាក់សោរបន្ទប់មិនអោយនរណាចូលបាន វៃផ្តាច់បន្ទប់ទឹកនេះតែម្តង ស្រែកបញ្ចេញកំហឹងអោយណាណី។

«អាមនុស្សប្រុសព្រាន...ហុឹកៗ..ខ្ញុំស្អប់លោកៗ លឺទេខ្ញុំស្អប់លោក...»ស្របពេលនេះដែរ ទឹកភ្នែកនាងក៏ប្រដេញចុះមកកាត់ថ្ពាល់ព្រមនិងបេះដូងដែលកំពុងឈឺ

«លោកសប្បាយចិត្តហើយមែនទេ ដែលខ្ញុំក្លាយជាបែបនេះ??? អាមនុស្សអាក្រក់...»នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ និយាយធ្វើដូចកំពុងតែសួរមនុស្សដែលកំពុងតែខឹងនៅនិងមុខអឹចឹង។

មួយសន្ទុះមកទើបនាងលុបលាងមុខជូតទឹកភ្នែកចេញហើយ ផាត់ម៉្សៅថែមតិចៗ ដើម្បីកុំអោយនរណាមើលដឹងថានាងយំ។

Jinhyun ផាត់មុខមាត់រួច នាងឈរសម្រួលអារម្មណ៍បន្តិច ទើបបើកសោរទ្វារចេញ តែYugyoem ឈរចាំនៅនិងរួចស្រេច។

នាងតូចបើកទ្វារឈរសម្លក់គេ ហើយនាងងាកខ្លួនដើរទៅផ្លូវផ្សេងកុំអោយទើសផ្លូវអ្នកកំលោះ ។មិនទាន់និងដើរចេញពីមាត់ទ្វារផង Yugyoem ក៏អូសនាងចូលទៅក្នុងនិងវិញ រួចបិទទ្វារចាក់សោរទៀត។

«អ៊ួយ!!! លែង..លែងខ្ញុំ...លោកឆ្គួតទេហ្អេសនេះជាបន្ទប់ទឹកស្រីណា..»Jinhyun រើដៃចេញ អ្នកកំលោះក៏ប្រលែងតែឈរបាំងមាត់ទ្វារមិនអោយនាងបើកបាន

«មិនខ្វល់ទេ...និយាយគ្នាសិន...ចាំចេញទៅ..»Yugyoem ឈរពតដៃ មុខងាប់

«មិននិយាយ....ខ្ញុំចង់ចេញទៅ...»Jinhyun រុញគេចេញតែគេនៅឈរដូចផ្ទាំងថ្ម មិនចេញ

«នាងនិយាយមិនចេះស្តាប់ភាសាមនុស្សទេហ្អេស?? »Yugyoem ម៉ួម៉ៅក្តៅក្រហាយខ្លាំង ស្រែកសម្លត់នាងឡើងបាត់មាត់

«ចុះលោកគិតថារាល់ថ្ងៃនេះខ្ញុំជាស្អី?? មិនមែនមនុស្សទេហ្អេស?»Jinhyun មើលមុខគេទាំងរលីងរលោង សំដីគេមុននេះចាក់ដោតចិត្តនាងមិនតិចទេ

🔥ចោរប្លន់ចិត្ត🔥 KhmerHikayelerin yaşadığı yer. Şimdi keşfedin