Part23

663 20 0
                                    

Part23

យប់រាត្រីកាន់តែស្ងាត់ ខ្យល់បក់ផាត់កាន់តែត្រជាក់ ព្រះចន្ទបញ្ចេញពន្លឺមកលើផែនដីភ្លឺភ្លុងៗនាំអោយចិត្តរាងតូចដែលឈរអោបពោះមើលទៅក្បែរបង្អួចអោយកាន់តែរងារ។

Jinhyun ក្នុងសម្លៀកបំពាក់ឈុតគេង មានស្បៃគ្របដណ្តប់ខ្លួនផងនោះ សម្លឹងមើលទៅព្រះចន្ទទាំងទឹកមុខស្រពោនជាប់។

«យូរប៉ុណ្ណាទៅទើបឆ្លងកាត់អារម្មណ៍ពេលនេះបាន...ហឹក...ហេតុអីអារម្មណ៍ស្រលាញ់លោក វានៅតែជ្រៀកពេញបេះដូងខ្ញុំ...Kim Yugyoem.."នាងឱទានមកខ្សាវៗលាយលំនិងទឹកសន្សើមដែលហូរកាត់ថ្ពាល់ទាំងទ្វេគ្មានដាច់ស្នាមចាស់។

«យប់ហើយគេងទៅ...អូនមិនគួរនៅដល់យប់ជ្រៅពេកទេ...»សំលេងធំមាំ បន្លឺឡើងខាងក្រោយខ្នងនាង

«ខ្ញុំដឹងហើយ....»Jinhyun លើកដៃជូតទឹកភ្នែកចេញ ទើបបែរមកនិយាយឆ្លើយឆ្លងនិងអ្នកខាងក្រោយខ្លួន

«សម្រាកចុះ ស្អែកបងនិងជូនអូនទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះ»JoongKi និយាយធម្មតា គ្មានប្រតិកម្មខឹងសម្បារអីបន្តិចដាក់Jinhyun ទើបនាងបន្តសួរគេឡើង

«បងដឹងច្បាស់ហើយថាខ្ញុំមានផ្ទៃពោះ ហេតុអីមិនប្រាប់ម៉ាក់អោយដឹងរឿងអាក្រក់របស់ខ្ញុំទៅ ..»Jinhyun

"ឈប់និយាយរឿងអត់ប្រយោជន៍ទៅ បងថាយើងនិយាយគ្នាច្បាស់ហើយ ...»JoongKi ចូលមកចាប់ដៃនាងតូចដើរទៅគ្រែហើយរៀបកន្លែងអោយនាងគេង ។

គេសម្លឹងមើលមុខនាងចំមិនដកភ្នែកហើយ ក្រោយពីអោយនាងគេងរួចរាល់ហើយគេក៏ចេញសំដៅទៅបន្ទប់គេងវិញ។

«បងមិនចិត្តអាក្រក់ទេចំពោះអូន ហើយក៏មិនចង់អោយនរណាមកយកអូនចេញទៅបានដែរ»JoongKi ប្រែទឹកមុខឡើងកំណាចនៅពេលដែលទឹកឃើញហើយមុខYugyoem ។

...........

@ព្រឹកថ្ងៃថ្មី

Jinhyun ប្រយ៉ាប់ក្រោករៀបចំខ្លួនប្រាណយ៉ាងស្អាតហើយដើរចុះមក ដើម្បីទៅកាន់មន្ទីរពេទ្យដោយមានJoongKi នៅឈរចាំរួចស្រេច។

«តោះ..រួចរាល់ហើយមែនទេ??»នៅសុខៗJoongKi ដែលសែនល្អនិងនាងក៏ត្រឡប់មកវិញ គេនិយាយសំដីទន់ភ្លន់ដាក់នាងតាំងពីយប់មិញរហូតដល់នាងឆ្ងល់ឡើង ។

🔥ចោរប្លន់ចិត្ត🔥 KhmerDonde viven las historias. Descúbrelo ahora