ភាគ ០១ : មួយដៃជាការស្វាគមន៍

947 21 0
                                    

🏘ភូមិគ្រឹះត្រកូលKim

  នៅក្នុងបន្ទប់ធ្វើការមានបុរសចំណាស់កំពុងអង្គុយផឹកស្រា ស្រវឹងជោគជាំធុំក្លិនស្រាពេញបន្ទប់

"អោយប៉ាសុំទោសណាកូន" Mr Kim អង្អែលរូបថតកូនទាំងពីររបស់គាត់ថ្មមៗ ស្របជាមួយទឹកភ្នែកហូរចុះមក

"ផាំង💥"

"លោកប៉ា!!!!!"

     ស្នូរកាំភ្លើងលាន់លឺពីក្នុងបន្ទប់ធ្វើការរបស់ប៉ាខ្លួន បងប្អូនប្រុសស្រីរត់ចូលទៅក្នុងបន្ទប់ ពួកគេរត់ចូលទៅរកប៉ារបស់គេដែលដេកស្ដូកស្ដឹងនៅលើកៅអីធ្វើការដោយមានឈាមជាច្រើនហូរចេញពីត្រង់ស្នៀតផ្កា

"អត់លោកប៉ា!! កុំ!!កុំ!! អត់ទេ..!!"Naeun ស្ទុះក្រោកឡើងទាំងញើសជោគថ្ងាស

"យល់សប្តិបែបនេះទៀតហើយ"រាងតូចក្រោកចូលទៅក្នុងបន្ទប់ទឹកលុបមុខចេញព្រមទាំងមើលកញ្ជក់

"ព្រោះតែអ្នក......!!"រាងស្ដើងសម្លឹងមើលកញ្ជក់ពោលពេញដោយភាពគុំគួន

"តុក តុក🗯🗯"

"Naeun Naeun!!លឺបងហៅទេ.. Naeun!"Namjun
ដែលជាបងប្រុសគោះទ្វាហៅប្អូនស្រីទាំងបារម្ភ

"ក្រាក"

"បងមានការអីមែនទេ"Naeun

"បងលឺឯងស្រែក មានអីមែនទេ?"Namjunព្រមទាំងចាប់ដៃរាងតូច

"គ្មានអីនោះទេ ខ្ញុំគ្រាន់តែយល់សប្ដិ.."Naeun

"នេះឯងយល់សប្ដិអាក្រក់ទៀតហើយមែនទេ"Namjun សួរទាំងបារម្ភ

"...."Naeun ងក់ក្បាលជំនួសអោយចម្លើយ

"មិនអីនោះទេ"Namjun ដើរទៅអោបប្អូនស្រីហើយអង្អែលក្បាលរាងតូចថ្នមៗជាការលួងលោម

"ព្រោះតែគាត់...."Naeun និយាយទាំងអួលដើមក

"បងប្រាប់ឯងហើយមែនទេ ថាវាមិនមែនកំហុសរបស់ម៉ាក់ទេ"Namjun ទាញរាងស្ដើងថយបន្តិចមុននឹងនិយាយ

"ហេតុអ្វីបងនិយាយបែបនេះ? បងក៏ដឹងរឿងគ្រប់យ៉ាងមកពីគាត់ ហេតុអ្វីបងនៅតែការពារគាត់...ហឹុកហឹុក"រាងតូចនិយាយបណ្ដើរយំបណ្ដើរអោយតែនឹកដល់រឿងនេះ កំហឹងក៏ផ្ទុះឡើងការឈឺចាប់ក៏រលឹកឡើង

ល្បិចបង្កប់ស្នេហ៍Where stories live. Discover now