~មួយអាទិត្យក្រោយ
🏢Park Group Company
រាងខ្ពស់ដើរចូលមកក្នុងក្រុមហ៊ុនដោយមានBeakនៅអម បុគ្គលិកដែលនៅក្នុងក្រុមហ៊ុនអោនគំនាបនៅពេលអ្នកកំលោះដើរកាត់ គេតម្រង់ទៅofficeរបស់គេដែលជាបន្ទប់អគ្គនាយកក្រុមហ៊ុន
"ក្រាក"
"មកហើយហ្អេ៎៎??"រាងចំណាស់ដែលមាននាមជាប៉ាអង្គុយគងទាក់ខ្លានៅលើសាឡុងបន្លឺប្រយោគមកកាន់រាងក្រាស
"...."រាងក្រាសមិនតប តែកែវភ្នែកតាមសម្លក់ស្ដ្រីចំណាស់ដែលអង្គុយជិតប៉ារបស់ខ្លួនឥតព្រិច មុននឹងដើរទៅអង្គុយតុធ្វើការរបស់ខ្លួន ហើយទាញឯកសារយកមកមើល
"ឯងមិនលឺយើងសួរទេហា៎៎?!!" Mr Parkស្ទុះក្រោកពីសាឡុងដើរទៅរករាងក្រាសទាំងកំហឹងឆេះឆួល
"បងចិត្តត្រជាក់សិនទៅ..."អ្នកដែលជាភរិយាក៏ដើរមកចាប់ដៃជាការលួងលោម
"ឯងមានលឺយើងនិយាយទេ!!?"Mr Park សួរទៅកាន់កូនប្រុសទាំងខឹងសម្បា
"ប៉ាមានការអី??"Jiminតបទាំងមិនដកភ្នែកចេញពីឯកសារ ទង្វើប្រងើយជាខ្លាំងជាមួយអ្នកជាឪពុក
"ឯងនៅមានមុខមកសួរយើងទៀតហ្អេ៎៎?!!! យើងមកពីបរទេសច្រើនថ្ងៃហើយ តែឯងមិនឃើញអើតក្បាលទៅទទួលយើង ហើយក៏មិនទៅផ្ទះទៀត"Mr Parkតបទាំងខឹងសម្បា ព្រោះតាំងពីគាត់ត្រឡប់មកវិញគ្មានសូម្បីស្រមោលគេទៅជាន់ផ្ទះ
"ចុះយ៉ាងម៉េច??ប៉ាក៏ដឹងតាំងពីម៉ាក់ស្លាប់ទៅផ្ទះនោះវាដូចគ្មានអ្វីល្អសម្រាប់ខ្ញុំទៀតទេ!! "Jiminងើបមុខពីឯកសារតបទៅកាន់រាងចំណាស់ទាំងភ្នែកក្រហមច្រាល
"Jimin ឯង...!!!"
"តាំងពីប៉ានាំស្រីម្នាក់នេះចូលមករស់នៅក្នុងផ្ទះយើងទាំងដែលម៉ាក់ស្លាប់មិនទាន់បាន1ខែផង ផ្ទះនោះវាគ្មានអ្វីគួរអោយចង់រស់នៅទៀតទេ!! "Jiminងើបឈរអស់កម្ពស់តបឡើងតឹងសរសៃករផ្ទៃមុខចាប់ផ្ដើមក្រហមច្រាល ព្រោះតែការខឹងសម្បា
"ផាច់" អ្នកកំលោះត្រូវងាកមុខទៅម្ខាង ព្រោះត្រូវអ្នកជាឪពុកទះយ៉ាងគម្រោល
"ប៉ុន្មានដងហើយដែលប៉ាទះខ្ញុំ ព្រោះស្រីម្នាក់នេះ??"Jiminសួរ ព្រមទាំងចង្អុលមុខស្ដ្រីដែលជាភរិយាចុងរបស់ឪពុកខ្លួនទាំងកំហឹង
YOU ARE READING
ល្បិចបង្កប់ស្នេហ៍
Romanceដោយសារគំនុំសងសឹកធ្វើឲ្យក្រមុំតូចត្រូវលេចលង់ ចងគំនុំ ព្យាបាទ ទៅលើអ្នកជាម្ដាយហើយក៏អូសទាញអ្នកកម្លោះម្នាក់អោយចូលមកពាក់ពន្ធដែរ មិនយូរស្នេហាដែលមិនបានត្រៀមខ្លួនក៏ចាប់ផ្តើមកើតឡើង តែគ្រប់យ៉ាងផ្លាស់ប្តូរពេលពិតលាតត្រដាង ...