Ep 1 អ្នក​និពន្ធ​លាក់​មុខ​

81 0 0
                                    

  (គ្រីស័រ​ រ៉ូប៊ីនី​ នឹងត្រឡប់​មក​កាន់​ប្រទេស​អុីតាលីវិញ​នៅ​ថ្ងៃ​ស្អែក​...​)​ សម្លេង​អ្នក​ផ្សាយ​ព័ត៌មាន​និយាយ​ឡេៗ​ ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​អង្គុយ​សរសេរ​ប្រលោមលោក​ងាក​មក​មេីល​ តែ​អ្វី​ដែល​លេីស​និង​គឺ​មនុស្ស​ម្នាក់​មេីល​ទៅ​ហេតុ​អី​ក៏​ជ្រួលច្របល់​សម្បើម​ម្ល៉េះ​ទាំង​ស្រី​ទាំង​ប្រុស​...ធ្វើ​មេីល​តែ​ខ្លា​ចូល​ស្រុក​
  "​ គេ​ម្នាក់​ គ្រីស័រ​ រ៉ូប៊ីនី​នោះ​ជា​អ្នក​ណា​ ម៉ាលីន​ ? "​ នាង​សួរ​ទៅ​មិត្ត​ដែល​មក​ពី​ប្រទេស​ផ្សេង​ដូច​គ្នា​
  ​"​ អេស! ! ណាតា​ នេះឯងមិន​ស្គាល់​ ម៉ាហ្វៀ​ប្រចាំ​អុីតាលី​ទេ​អី​ ? ដែល​សំខាន់​គឺ​ ភូមិ​គ្រឹះ​របស់​គេ​នៅ​តំបន់​នេះ​ណា​ "
  "​ បែប​ហ្នឹង​ទេឬ? ទេីប​ពួក​គេ​ជ្រួលច្របល់​សម្បើម​យ៉ាង​ហ្នឹង​ ចុះ​គេ​សាហាវ​ណាស់​ឬ​ ? ហេតុ​អី​ក៏​ខ្ញុំ​មិន​ដែល​ដឹង​អញ្ចឹង​ ? "​ នាងយសួរ​ទាំង​មិន​អស់​ចិត្ត​ គេ​ម្នាក់​នោះ​ល្បី​ពេញ​ប្រទេស​តែ​ហេតុ​អី​ក៏​នាង​មិន​ដឹង​
  "​ ដឹង​យ៉ាង​ម៉េច​បេី​មួយ​ថ្ងៃ​ៗគិត​តែ​សរសេរ​ប្រលោមលោក​របស់​ឯង​ សូម្បី​តែ​ខ្ញុំ​ក៏​ឯង​មិន​រវល់​ជាមួយ​ផង​ បេី​ឯង​ដឹង​ពី​សង្គម​ងងឹត​ច្បាស់​ជា​រង្គើ​ពិភព​លោក​មិន​ខាន​ "​ ម៉ាលីន​និយាយ​ទាំង​ឆ្ការ​ដៃ​ឆ្ការ​ជេីង​
  [​ចូល​តួ​សម្បើម​ណាស់​យាយបុិ​ហ្នឹង​ ]​

​   # ភូមិ​គ្រឹះ​គ្រីស័រ​

​ "​ យ៉ាង​ម៉េច​ហើយ​ វីស​ ការងារ​ដែល​យើង​ប្រើ​ទៅ​ "​
​ "​ បាទចៅហ្វាយ! ! អ្នក​និពន្ធ​ម្នាក់​នោះ​ ឈ្មោះ​ពេញគឺ​ ណាតា​ វ៉ាសេល​ ជា​អ្នក​និពន្ធ​លាក់​មុខ​បំផុតដែល​សរសេរ​ប្រលោមលោក​ទាក់​ទង​នឹង​នយោបាយ​ សេដ្ឋកិច្ច​ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ និង​ប្រទេស​ជា​ច្រើន​ទៀត​ "​ វីស​អាក​បន្តិច​ទេីប​បន្ត​ "​ នាង​មាន​ដេីម​កំណេីត​នៅ​ចក្រភព​អង់គ្លេស​ ឪពុក​នាង​ជា​អតីត​មន្ត្រី​រាជការ​ ម្តាយ​ជា​រដ្ឋ​សភា​ មាន​បងប្អូន​៣នាក់​នាង​ជា​កូន​ទី២​ សព្វ​ថ្ងៃ​នាង​ត្រូវ​ផ្លាស់​មក​រៀន​នៅ​.......​។ ទម្រាំ​បាន​ព័ត៌មាន​នាង​គឺ​ត្រូវ​ប្រើ​ពេល​វេលា​ដល់​ទៅ​៣ឆ្នាំ​ឯណោះ​ បាន​ន័យ​ថា​ស្រី​ម្នាក់​នេះ​មិន​ធម្មតា​ទេ​ "
​  "​ ឯណា​រូប​ថត​របស់​នាង​ "​
​  "​ សុំ​ទោស​! ! ចៅហ្វាយ​មាន​ត្រឹមតែ​រូប​ពី​ក្រោយ​ឬ​ចំហៀង​ប៉ុណ្ណោះ​ ដែល​ខាង​យើង​ទទួល​បាន​ "
  "​ ចង្រៃ​យក៍​ ! ! "
  ប្រាវៗ
  សម្លេង​ធ្លាក់​របស់​របរ​លំដាប់​អភិជន​ដោយ​សារ​ស្នាដៃ​គ្រីស័រ​ រ៉ូប៊ីនី​ គេ​ខឹង​ដែល​កូន​ចៅ​មិន​អាច​រក​ព័ត៌មាន​ស្រី​អ្នក​និពន្ធ​នោះ​ឲ្យ​បាន​ល្អិតល្អន់​ គេ​ខំ​ប្រេី​គ្រប់​វិធី​ដេីម្បី​យក​ពត៌មាន​របស់​នាង​ព្រោះ​តែ​ការ​សរសេរ​លេីក​ទឹក​ចិត្ត​ ប្រលោម​លោក​បែប​មនោសញ្ចេតនា​របស់​នាង​បាន​ទាក់​ទាញ​អារម្មណ៍​របស់​គេ​ឲ្យ​ធ្លាក់​ក្នុង​ពិភពលោក​ដែល​មាន​តែ​ក្តី​ស្រលាញ់​ខុស​ពី​ពិភព​ខាង​ក្រៅ​! ! (ស្អី​គេ​ម៉ាហ្វៀ​ចេះ​អាន​ប្រលោមលោក​ស្នេហា​ទៀត​! ! លេង​សេីច​ពេក​ទេ​ដឹង​ )​ ប៉ុន្តែ​ស្រី​ម្នាក់​នោះ​ហាក់​លាក់​ខ្លួន​បាន​ជិត​ពេក​ហេីយ​
  "​ Dark world មិន​ថា​នាង​ទៅ​ដល់​ប៉េសុីអូ​ ណា​ទេ​យេីង​ត្រូវ​តែ​តាម​រក​នាង​ឲ្យ​ឃើញ​ "​

ម៉ាហ្វៀ​ពណ៌​ផ្កាឈូក​🌸Where stories live. Discover now