" ណាត! ! បងសុំសួរមួយបានទេ ? " គ្រីសបានឲ្យណាតាមកជួបគេបន្ទាប់ពីនាងចេញពីមន្ទីរពេទ្យមួយរយៈហើយ គេត្រូវតែដឹងឲ្យបានថាហេតុអីបានជាណាតាស្អប់គេៗៗៗដល់ថ្នាក់នេះ
" និយាយមក ! ! " ណាតានាងក៏មិនរឹងរូសដូចមុន ព្រោះកន្លងមកគ្រីសក៏មេីលថែការពារសុវត្ថិភាពរបស់នាង
" ហេតុអីក៏អូនស្អប់បង...ខ្លាំងបែបនេះ ? តេីបងបានធ្វើអ្វីខុសមែនទេ ? " គេសួរដោយទឹកមុខធម្មតាៗ ឬមួយគេប្តូរហេីយ ?
" នេះលោកមិនដឹងឬធ្វេីជាមិនដឹង ? "
" បេីបងដឹងមែន តើចាំបាច់មកចំណាយពេលវេលាមាសប្រាក់មកសួរធ្វេីអី ? " ពាក្យថាពេលវេលាជាមាសប្រាក់ធ្វើឲ្យនាងនឹកកាលជួបគេដំបូងក្នុងព្រៃ
" ហេតុផលទី១ លោកចូលមកបំបែកស្នេហាខ្ញុំជាមួយhope .. ហេតុផលទី២ លោកទៅនិយាយប្រាប់ប៉ាម៉ាក់ខ្ញុំថាខ្ញុំខូចខ្លួនប្រាណជាមួយhope មិនមែនលោកមិនដឹងទេថា ប៉ាម៉ាក់ខ្ញុំស្អប់hope ធ្វើឲ្យមានរឿងដល់ថ្នាក់ពួកគាត់កាត់កាលខ្ញុំ ហេតុផលទី៣ ពេលមានលោកជីវិតខ្ញុំតែងតែជ្រួលច្របល់ដូចជាពេលនេះអញ្ចឹង " ពាក្យអស់ទាំងនេះមិនបានធ្វេីឲ្យគ្រីសញញឹមឬពិបាកចិត្តសូម្បីបន្តិច គេនៅតែរក្សាមុខធម្មតា
" ទី១ បងមិនបានស្រលាញ់hope មនុស្សដែលបងស្រលាញ់គឺអូន បងត្រូវការយកអូនពីអាhope ព្រោះអាhope វាធ្វើបាបផ្លូវចិត្តអូនពេកហេីយ ទី២ រឿងនោះគឺបងមិនបានដឹងអ្វីទាំងអស់បងក៏មិនបានធ្វេី ទី៣ វាគឺជាកំហុសរបស់អូនដែលមកជួបបង បេីថ្ងៃនោះគ្មានបងអូនប្រហែលជាត្រូវយ៉ាប់ហើយ អូនត្រូវអរគុណបងមិនមែនមកដៀលបងកប់មាត់បែបនេះទេ ណាត " ពាក្យដ៏វែងអន្លាយរបស់គ្រីសធ្វេីឲ្យណាតាសម្លឹងមេីលគេ ដោយកែវភ្នែកពិបាកស្មាន
YOU ARE READING
ម៉ាហ្វៀពណ៌ផ្កាឈូក🌸
Romanceអ្វីៗគ្រប់យ៉ាងគេគឺជាអ្នកបង្កើតឡើងដូច្នេះគេក៏ជាអ្នកសងនាងវិញដូចគ្នាជីវិតនាងត្រូវផ្លាស់ប្តូរក៏ដោយសារតែគេ ។ គ្រីស័រ រ៉ូប៊ីនី ត្រូវគ្រប់គ្រងអ្វីៗគ្រប់យ៉ាងជំនួសអ្នកមានគុណ ទោះដឹងថាគេត្រូវបាត់បង់នាង តែគេក៏មិ...