EP3 ការឈឺចាប់

23 0 0
                                    

•ត្រឡប់​មក​បច្ចុប្បន្ន

​ ក្រោយ​ពី​ដឹង​រឿង​គ្រប់​យ៉ាង​មក​ទោះ​ជឿ​ឬ​មិន​ជឿ​ក៏​ណាតា​មិន​និយាយ​ស្តី​ជាមួយ​គ្រីស​ដែរ​ ចំណែក​អ្នក​ម្ខាង​មាន​អារម្មណ៍​ថា​ឈឺ​ទ្រូង​ខាង​ឆ្វេង​ឈៀបៗ​ គេ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​ពេល​ដឹង​ថា​មិត្ត​សម្លាញ់​បាត់បង់​ជីវិត​ក្នុង​សមុទ្រ​ បេី​សិន​ជា​ពេល​នោះ​គេ​យល់​ព្រម​ជិះ​កប៉ាល់​ជាមួយ​ hopeក៏​មិន​បាច់​លង់ទឹក​ស្លាប់​បែប​នេះ​ដែរ​ គេ​បន្ទោស​ខ្លួន​ឯង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​...គេ​គិតថាគេ​បាន​ជួប​ណាតា​ មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​វិញ​ហើយ​ គេ​នឹង​រក​ក្តី​សុខ​ឲ្យ​ខ្លួន​ឯង​ខ្លះ​ ប៉ុន្តែ​ពេល​នាង​មិន​និយាយ​ស្ដី​ប្រងើយកន្តើយ​ជាមួយ​ខ្លួន​បែប​នេះ​ គ្រីស​មាន​អារម្មណ៍​ថា​..(ពិបាក​បរិយាយ​ណាស់​ )។

​ "​ ស្អែក​បង​នឹង​ជូន​អូន​ត្រឡប់​ទៅ​ទីក្រុង​វិញ​ "​ គ្រីស​និយាយ​ដោយ​បិទ​បាំង​ការ​ឈឺចាប់​ ជួប​នាង​គឺ​ជា​និស្ស័យ​បែក​នាង​គឺ​ជា​វាសនា​

​ "​ ! ! "​ នាង​មិន​តប​ទេ​ តែ​ក៏​ងក់ក្បាល​

​"​ ពេល​ទៅ​ដល់​ទីក្រុង​បង​នឹង.."

​ "​ បាន​ហើយ​ លោក​គ្រីស័រ​ ខ្ញុំ​ធុញ​ទ្រាន់​ក្នង​ការ​ស្តាប់​លោក​និយាយ​ណាស់​ "​ ណាតា​ប្រញាប់​និយាយ​កាត់​

​ "​ បង​សុំទោស​ "​ នេះ​មិន​មែន​ជា​លើក​ទី១ទេ​ ដែល​នាង​ជេរ​ស្តី​គ្រីស​ ប៉ុន្តែ​ព្រោះ​ក្តី​ស្រឡាញ់​ដ៏​លេីស​លុប​របស់​គេ​ទៅ​លេី​នាង​ទេីប​គេ​មិន​ដែល​ខឺង​ នេះ​ក៏​មិន​មែន​មាន​ន័យថា​ គេ​មិន​ចេះ​ឈឺចាប់​នោះ​ទេ​គេ​ក៏​មាន​បេះដូង​ជា​សាច់​ជាឈាម​ដូច​មនុស្ស​ទូទៅ​ដែរ​ ពេល​ឃើញ​នាង​ត្រូវ​hopeធ្វេី​បាប​ផ្លូវ​ចិត្ត​ម្តង​ៗគេ​ក៏​ឈឺ​មិន​ខុស​ពី​នាង ។ គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​នាង​សម្តៅ​ទៅ​រកហ្វុងសុីដោយ​ក្នុង​ដៃកាន់​ហ្គីតា​យក​មក​លេង​បទ​Finish line (365dni songs )​ ដែល​ជា​បទ​សំណព្វ​ចិត្ត​ (សូម្បី​តែ​អេដមីន​ក៏​ស្រលាញ់​បទ​នឹង​ដែរ​ )​
________
​ ពេល​មក​ដល់​ទីក្រុង​រ៉ូមវិញ​ណាតា​ក៏​ធ្វើ​ខ្លួន​ធម្មតា​ៗ​ដូច​ជា​គ្មាន​រឿង​អី​កើត​ឡើង​ នាង​នៅ​តែ​ទៅរៀន​ទៅ​ធ្វេី​ការ​ជា​ធម្មតា​ ប៉ុន្តែ​មនុស្ស​ដូច​នាង​គ្មាន​ក្ដី​សុខ​ទេ​ពេល​បាន​ជួប​គ្រីស័រ​ រ៉ូប៊ីនី​..នាងប្រុង​​ដេីរ​ចូល​ហាង​កាហ្វេ​ប្រចាំ​ហើយ​ ប៉ុន្តែ​...
​ ផាំង​ៗ​....
​ សម្លេង​កាំភ្លើង​បាញ់​ទម្លុះ​ស្មារ​រាង​ស្តើង​ចំនួន​២គ្រាប់ធ្វេីឲ្យ​ម្ចាស់​សមីខ្លួន​ដួល​ខ្ពៀក​ក្នុង​ថ្លុក​ឈាម​...សម្លេង​ឆោឡោ​បន្លឺ​ឡើង​ស្រប​គ្នា

ម៉ាហ្វៀ​ពណ៌​ផ្កាឈូក​🌸Where stories live. Discover now