ភាគទី ១

571 21 0
                                    

    រឿង #ពិសស្នេហ៍    ភាគទី ១♥︎
ENJOY❤︎

_______________

  ទីក្រុងសេអ៊ូលប្រទេសកូរ៉េ...
  ដៃស្រឡូនៗសភ្លឺថ្លាដូចជាកញ្ចក់ដែលពោរពេញទៅដោយពពុះសាប៊ូកំពុងតែមមាញឹកក្នុងការលាងសម្អាតចានដែលប្រឡាក់យ៉ាងប្រញាប់
  "បងស្រីម៉ោះខ្ញុំជួយ"ក្មេងស្រីម្នាក់ទៀតរត់មកពីក្នុងបន្ទប់ដោយសម្លៀកបំពាក់ជាសិស្សសាលា នាងតូចជាប្អូនដាក់កាតាបចុះនៅក្បែរនោះរួចចូលមកជិតបងស្រី លូកដៃចូលទៅជួយលាងចានតែត្រូងអ្នកជាបងវៃដៃចេញ
  "មិនបាច់ទេ ឆាប់ទៅសាលាទៅដល់ម៉ោងឥឡូវហើយ បងធ្វើម្នាក់ឯងបាន"ស្រីស្រស់និយាយទៅកាន់ប្អូនស្រីរបស់ខ្លួនតែដៃនៅតែមមាញឹកក្នុងការលាងចានដដែល
  "មិនអីទេបងស្រី"នាងជាប្អូននៅតែរឹងទទឹងចង់ជួយតែអ្នកជាបងមិនព្រមព្រោះខ្លាចប្អូនទៅសាលាយឺតពេល
  "បងប្រាប់ឲ្យឯងប្រញាប់ទៅសាលាទៅ នេះឯងមិនស្តាប់បងទេឬយ៉ាងមិច?"អីុងពីធ្វើមុខដូចជាខឹងប្អូនស្រីព្រោះតែនាងមិនប្រញាប់ទៅសាលាតាមសម្តីនាង
  "ក៏បាន ខ្ញុុំនឹងទៅឥឡូវនេះតែបងកុំខឹងខ្ញុំអីណា"អីុងហ្វា ធ្វើភ្នែកម៉ក់ៗដាក់អ្នកជាបងបងដើម្បីកុំឲ្យនាងខឹង
  "បើឯងមិនប្រញាប់ទៅទេបងនឹងខឹងឯងពិតមែនហើយ"អីុងពី
  "ចា៎ ខ្ញុំទៅហើយបងស្រី ជុប"អីុងហ្វានិយាយរួចក៏ថើបថ្ពាល់អ្នកជាបងមួយខ្សឺតឆក់កាតាបរត់ចេញទៅបាត់
  "ហឺយចំមែន ក្មេងម្នាក់នេះ"អីុងពីក្រវីក្បាលនឹងចរិកប្អូនរបស់នាង រួចក៏ប្រញាប់លាងចានអាងនឹងបានទៅធ្វើការ។ អីុងពីនិងអីុងហ្វាជាបងប្អូនបង្កើតនឹងគ្នា ដោយនាងមានអាយុបងអីុងហ្វាបីឆ្នាំ ឈ្មោះជាក្មេងកំព្រាគ្មានឪពុកម្តាយទំនុកបម្រុងដូចក្មេងដទៃទើបនាងត្រូវបង្ខំចិត្តឈប់រៀនរួចក៏រកការងារធ្វើដើម្បីចិញ្ចឹមប្អូន អាយុទើបតែដប់ប្រាំបួនឆ្នាំតែនាងត្រូវរាប់រងរាល់ការចំណាយក្នុងគ្រួសារនិងការបង់ថ្លៃការសិក្សារបស់ប្អូនទៀតផង។
  បន្ទាប់ពីលាងចានរួចអីុងពីក៏ប្រញាប់ប្រញាល់ចាក់សោរផ្ទះដើម្បីទៅកន្លែងធ្វើការ នាងមកដល់ចំណតឡានក្រុងតែឡានចេញទៅបាត់ទៅហើយ បើចាំដល់ជើងក្រោយទៀតប្រហែលជាកន្លះម៉ោងឯណោះ ទើបនាងសម្រាច់ចិត្តរត់ទៅកន្លែងធ្វើការតែម្តង
  /ងឺត អាយ/រាងកាយតូចត្រូវខ្ទាតទៅម្ខាងដោយសារតែឡានទំនើបមួយគ្រឿងបើកគៀរ ស្របពេលដែលនាងដើរឆ្លងផ្លូវ
  "អូយ សឺត"អីុងពីអង្គុយនៅចិញ្ចើមផ្លូវម្ខាងនាងលើកដៃដែលដាច់រលាត់ចេញឈាមនោះមកមើលដោយសភាពឈឺចាប់
  "អ្នកនាងកើតអីធ្ងន់ធ្ងរទេ?"បុរសម្នាក់ប្រហែលជាអ្នកបើកឡាននោះរត់មកសួរនាងតូចដែលកំពុងអង្គុយមើលរបួសខ្លួនឯងនោះ
  "នេះលោកបើកឡានរបៀបណា មើលមិនឃើញសញ្ញាឆ្លងផ្លូវទេឬយ៉ាងមិច?"អីុងពីងើបឈរស្តីឲ្យបុរសម្នាក់នោះ មានឡានទំនើបជិះតែមិនចេះគោរពច្បាប់ឲ្យត្រឹមត្រូវ
  "អឹ គឺថា..."បុរសម្នាក់នោះរៀបនឹងឱនសុំទោសនាងទៅហើយតែមានសម្លេងបុរសម្នាក់ទៀតស្រែកមកទើបគេងាកទៅមើល
  "ឌីន បើនាងត្រូវការលុយសងជំងឺចិត្តនោះ នេះយកឲ្យនាងទៅរឿងនឹងអាលបានចប់"កញ្ចក់ឡានខ្មៅក្រិបត្រូវរបើកឡើងដោយស្នាដៃអ្នកកម្លោះ នាយលូកដៃពោរពេញដោយសរសៃរញ៉េរញ៉ៃសស្លេករបស់នាយចូលទៅក្នុងកាបូបរួចទាញលុយមួយចំនួនហុចឲ្យឌីនដែលជាជំនិតរបស់ខ្លួនតាមកញ្ចក់ឡាន
  "នេះមែនទេសម្តីអ្នកមាន ធ្វើខុសហើយពាក្យសុំទោសតែមួយម៉ាត់ក៏គ្មាន នៅនិយាយសម្តីមើលងាយអ្នកដទៃទៀត"អីុងពីនិយាយទាំងមិនខ្លាចមិនញញើតថាគេមានបារមីធំមកពីណាទេគេជាអ្នកខុសពាក្យសុំទោសមួយម៉ាត់ក៏គ្មាន នៅយកលុយមកជះដាក់នាងទៀត
  "ខ្ញុំមើលងាយត្រង់ណា ខ្ញុំនិយាយនេះជាការពិតឬនាងមិនត្រូវការលុយទេ?"នាយកម្លោះឆ្លើយតបមកកាន់នាងទាំងមិនងាកមុខមក ធ្វើឲ្យអីុងពីបានត្រឹមតែឃើញមុខគេពីចំហាងតែប៉ុណ្ណោះ
  "លោកគិតថាមនុស្សគ្រប់គ្នាសុទ្ធតែដូចលោកគិតចឹងឬ?"នាងមិនយល់ហេតុអីក៏គេគិតបែបនេះ ពិភពលោកនេះធំណាស់ការគិតនិងចិត្តគំនិតក៏ខុសគ្នាដែរនេះគេមាក់ងាយមនុស្សគ្រប់គ្នាតាមតែការគិតរបស់គេតែម្នាក់ឯងចឹងឬ
  "ឬមិនពិត?"នាយកម្លោះបែរមុខមកសម្លឹងមើលនាងទើបអាចឲ្យនាងឃើញមុខគេច្បាស់ រូបរាងគេសង្ហាស្អាតបាតពីខាងក្រៅ តែខាងក្នុងមិនស្អាតដូចរូបរាងខាងក្រៅទេ
  "មែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលុយតែពេលខ្លះលុយក៏មិនអាចទិញអ្វីៗទាំងអស់បានដែរ ដូចពេលនេះចឹងខ្ញុំមិនត្រូវការលុយរបស់លោកទេអញ្ជើញយកទៅវិញចុះ"អីុងពីដើរទៅកញ្ឆក់លុយពីដៃគេរួចក៏គប់ទៅកណ្តាលមុខគេវិញផាំង រួចនាងក៏ដើរចេញទៅក្រោមការសម្លឹងមើលដោយកំហឹងរបស់គេ ចំណែកឯឌីនវិញក៏បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលព្រោះតាំងពីដើមមកគ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ចៅហ្វាយគេទេតែនាង នាងជាមនុស្សដំបូងបង្អស់ហើយដែលហ៊ានធ្វើបែបនេះ នេះនាងមិនស្គាល់ មីន យ៉ុនហ្គីទេឬយ៉ាងមិច?
  "ចៅ...ចៅហ្វាយ"ឌីនពេលដែលឃើញទឹកមុខចៅហ្វាយខ្លួនដូចជាតោកំណាចបែបនេះ ធ្វើឲ្យគេមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងជំនួសនាងតូចម្នាក់មិញនេះបាត់ទៅហើយ
  "ឌីន សើុបពីស្រីម្នាក់នេះឲ្យយើងបានកាន់តែឆាប់កាន់តែល្អ យើងនឹងឲ្យនាងសងទង្វើរដែលនាងធ្វើដាក់យើងនៅថ្ងៃនេះ"នាយបញ្ជាទៅជំនិតរបស់នាយដោយខាំថ្គាមឡើងប៉ោងទឹកមុខតោកំណាចក៏ផុសឡើងភ្លាមៗ ភ្លើងក្នុងខ្លួនដែលនាងដុតឲ្យគេនៅថ្ងៃនេះគេនឹងចាំគ្មានថ្ងៃភ្លេច
  "បាទ ចៅហ្វាយ"ពេលដែលទទួលបញ្ជារួចឌីនក៏ឡើងឡានដើម្បីបើកជូនចៅហ្វាយគេទៅក្រុមហ៊ុន។
  (នាងប្រហើនណាស់ដែលហ៊ានធ្វើទង្វើរនេះដាក់យើង ចាំមើលថាយើងនឹងធ្វើយ៉ាងមិចដាក់នាងវិញ? នាងលេងខុសមនុស្សហើយនាងតូច!!)នេះត្រឹមតែជាពាក្យដែលយ៉ុនហ្គីនិយាយក្នុងចិត្តតែម្នាក់ឯងតែក៏អាចបង្ហាញចេញតាមកែវភ្នែកក្រហមឆ្អៅរបស់គេបានដែរ។
  អីុងពីដើរមកដល់ភោជនីយដ្ឋានមួយកន្លែងដែលនាងធ្វើការជាអ្នករត់តុនៅទីនោះ នាងដើរមកទាំងអារម្មណ៍មិនល្អខុសពីរាល់ដង
  "អីុងពីដៃនាងកើតអី?"វីលសីនដែលជាកូនប្រុសរបស់ម្ចាស់ភោជនីយដ្ឋានរត់មកសួរនាងពេលដែលឃើញដៃរបស់នាងដាច់រលាត់ដល់ថ្នាក់ចេញឈាមបែបនេះ
  "គឺខ្ញុំដើរជំពប់ជើងដួលនឹងណា"អីុងពីនិយាយបែបនេះព្រោះមិនចង់ឲ្យគេដឹងថានាងត្រូវឡានគៀរ
  "ធំប៉ុណ្ណាហើយនៅដើរឲ្យដួលទៀត មកនេះមកខ្ញុំលាងរបួសឲ្យ"វីលសីនអូសដៃអីុងពីទៅអង្គុយលើកៅអីរួចគេក៏ដើរទៅយកប្រអប់ថ្នាំមកលាងរបួសឲ្យនាង
  "មិនអីទេខ្ញុំធ្វើខ្លួនឯងវិញ"នាងទាញសម្លីពីដៃរបស់គេបំណងធ្វើវាដោយខ្លួនឯងតែត្រូវគេទាញមកវិញ
  "កុំរឹងបានទេ នៅឲ្យស្ងៀមទៅចាំខ្ញុំធ្វើឲ្យ"រួចនាងក៏អង្គុយស្ងៀមឲ្យគេលាងរបួសឲ្យ
  "សឺត អូយ"អីុងពីត្អូញទាំងភាពឈឺផ្សាពេលដែលត្រូវទឹកអាកុលលាងរបួសត្រង់កន្លែងដែលរលាត់
  "សុំទោស សុំទោស ខ្ញុំនឹងថ្នមដៃជាងនេះ"វីលសីនផ្លុំដៃនាងតិចៗរួចលាងរបួសឲ្យនាងបន្តរ អីុងពីសម្លឹងមើលសកម្មភាពរបស់គេ ពេលខ្លះនាងក៏ឆ្ងល់ថាហេតុអីក៏គេល្អដាក់នាងម្ល៉េះ ទាំងដែលនាងត្រឹមតែជាបុគ្គលិកធម្មតាៗម្នាក់តែប៉ុណ្ណោះ
  "រួចហើយ"ពេលដែលលាងរបួសនិងបិទបង់ឲ្យនាងរួចគេក៏ប្រាប់នាងទាំងស្នាមញញឹម
  "អ៎រ ចាស៎ អរគុណ"អីុងពីក៏និយាយអរគុណទៅកាន់គេពេលដែលគេលាងរបួសឲ្យនាងរួច
  "មិនអីទេ"វីលសីន
  "អឹ...ចឹងខ្ញុំសុំទៅធ្វើការសិនហើយ អរគុណម្តងទៀតដែលលាងរបួសឲ្យខ្ញុំ"អីុងពីនិយាយរួចក៏ចុះពីកៅអីបម្រុងនឹងធ្វើការងាររបស់នាងតែត្រូវគេចាប់ដៃនាងជាប់
  "អីុងពី ឈប់សិន ខ្ញុំ...ខ្ញុំមានរឿងចង់ប្រាប់នាង"វីលសីនរត់មកចាប់ដៃនាងនៅពេលដែលនាងប្រុងរត់ចេញទៅ
  "រឿងអីទៅ?"អីុងពី
  "គឺ...គឺខ្ញុំ...ស្រឡាញ់នាង"ទីបំផុតគេក៏មានភាពក្លាហានក្នុងការនិយាយសារភាពពីអារម្មណ៍របស់គេចំពោះនាងចេញមកប្រាប់នាងឲ្យបានដឹង ព្រោះតែគេមិនអាចលាក់ទុកម្នាក់ឯងបានទៀតទេ
  "លោក...លោក?"អីុងពីស្រាប់តែគាំងស្កឹងនៅនឹងកន្លែងនិយាយអ្វីមិនចង់ចេញ
  "អីុងពីខ្ញុំស្រឡាញ់នាងពិតមែនខ្ញុំមិនបានកុហកនាងទេ"វីលសីនចាប់ដៃអីុងពីមកចាប់ផ្គុំចូលគ្នា ទឹកមុខគេក៏បញ្ជាក់ថាគេមិនបានកុហកពិតមែន
  "ពួកយើងទាក់ទងគ្នាទៅ"ពេលដែលឃើញនាងមិននិយាយអីវីលសីនក៏ដាក់សំណើរទៅកាន់នាងភ្លាមៗធ្វើឲ្យនាងភ្ញាក់ផ្អើលបូករួមនឹងអារម្មណ៍ភ័យខ្លាំងលើសដើម
  "អឹ...សុំទោសផងខ្ញុំមិនបានស្រឡាញ់លោកទេ"អីុងពីប្រលេះដៃចេគពីគេ នាងមិនបានស្រឡាញ់គេទេដូច្នេះនាងក៏មិនអាចទទួលសំណើរនេះបានដែរ
  "កុំបដិសេធអីបានទេ?"វីលសីនស្រាប់តែចាប់នាងឱបភ្លាមៗទាំងនាងមិនបានត្រៀមខ្លួន
  "សុំទោសពិតមែន"អីុងពីរុញគេចេញពីការឱបរួចនាងក៏ដើរចេញទៅបាត់ ដោយទុកឲ្យគេនៅឈរមើលនាងចេញទៅដោយភាពអស់សង្ឃឹម។

ពិសស្នេហ៍Where stories live. Discover now