ភាគទី ៣+៤

208 16 4
                                    

រឿង #ពិសស្នេហ៍ ភាគទី ៣
ENJOY

_______________
បន្ទាប់ពីឮសូរសម្លេងធ្លាក់បែកចានក្នុងចង្រ្កានបាយរួចមកនាងតូចអីុងពីក៏ប្រញាប់រត់ចូលទៅមើលភ្លាមៗ ពេលដែលនាងមកដល់អ្វីដែលនាងឃើញសឹងតែធ្វើឲ្យបេះដូងនាងធ្លាក់ដល់ដីនោះគឺប្អូនស្រីជាទីស្រឡាញ់របស់នាងដេកសន្លប់ស្តូកស្តឹងគៀនគន្លៀតទូរដាក់ចានបាត់មាត់ឈឹង ទឹកមុខដែលស្រស់បំព្រងក៏ប្រែទៅជាស្លេកស្លាំងគ្មានឈាម អីុងពីប្រញាប់រត់ចូលទៅជិត នាងលើកប្អូនដាក់លើភ្លៅស្រែកហៅនិងអង្រួនរាងកាយប្អូនឲ្យដឹងខ្លួនឡើងវិញតែអ្វីដែលនាងទទួលបានគឺនៅតែដដែលប្អូននាងនៅតែមិនដឹងខ្លួនធ្វើឲ្យទឹកភ្នែករបស់ស្រីស្រស់ដែលជាបងស្រក់ហូរចុះមកឥតដាច់
"ហ្វា ដឹងខ្លួនឡើងកុំបំភ័យបងបានទេ?"ដៃស្រឡូនៗលើកទៅទះថ្ពាល់ប្អូនស្រីខ្លួនតិចទាំងទឹកភ្នែក តែរាងកាយដែលទន់និងត្រជាក់ល្អូកដូចជាទឹកកកនោះនៅតែមិនដឹងខ្លួនដដែល
"ហឹក ជួយផងអ្នកណាក៏បានដែរជួយផង"អីុងពីព្យាយាមស្រែកហៅឲ្យគេជួយតែគ្មានអ្នកណាម្នាក់បានឮសម្លេងស្រែកឲ្យជួយរបស់នាងទេ ដោយអស់ជម្រើស មិនអាចទ្រាំនៅបែបនេះតទៀតបាននាងក៏លើកអ្នកជាប្អូនដាក់លើខ្នងទាំងពិបាករួចអៀវរត់ចេញទៅ
"ទ្រាំបន្តិចទៅហ្វា ដល់ពេទ្យឥឡូវហើយ"អីុងពីអៀវប្អូនរត់តាមដងវិថីសម្តៅទៅមន្ទីរពេទ្យ ញើសហូរកាត់តាមជើងសក់ស្រក់ចុះមកដូចជាទឹកព្រោះតែហត់ខ្លាំងពេក អីុងពីនាងស្ទើរតែទន់ជង្គង់ដួលក្រាបនឹងដីទៅហើយតែដើម្បីប្អូននាង នាងត្រូវតែទ្រាំ
"លោកគ្រូពេទ្យជួយផង ជួយប្អូនខ្ញុំផង"អីុងពីរត់ចូលមកដល់ក្នុងមន្ទីរពេទ្យទាំងញ័រជើងតតាត់ញើសក៏ហូរជោគខ្លួន ស្រែកហៅគ្រូពេទ្យឲ្យជួយសង្រ្គោះប្អូនរបស់នាង ទីបំផុតក៏មានគ្រូពេទ្យប៉ុន្មានអ្នករុញប្រង់ការមក រួចទទួលអីុងហ្វាពីលើខ្នងរបស់នាងរុញចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់
អីុងពីដាក់ខ្លួនអង្គុយចុះលើកៅអីខាងមុខបន្ទប់សង្រ្គោះបន្ទាន់ នាងលើកដៃមកខ្ទប់មុខខ្លួនឯងទាំងតានតឹង បុកពោះភឹបៗ ក្នុងចិត្តបន់ស្រន់កុំឲ្យប្អូននាងកើតអី នាងមានបងប្អូនតែពីរអ្នក បើប្អូននាងកើតអីម្នាក់ទៀតនាងនៅសល់អ្នកណាបើសូម្បីតែសាច់ញាត្តិម្នាក់ក៏នាងគ្មានផងនោះ? អីុងពីអង្គុយនៅមុខបន្ទប់សង្រ្គោះបន្ទាប់មួយម៉ោងជាងទៅហើយគ្រូពេទ្យនៅតែមិនទាន់ចេញមកវិញទៀតធ្វើឲ្យនាងបារម្ភលើសដើម អីុងពីឆ្លេឆ្លានៅមិនសុខ ហេតុអីក៏យូរខ្លាំងម្ល៉េះ? ប៉ុន្មាននាទីក្រោយមកទ្វារបន្ទប់សង្រ្គោះបន្ទាន់ក៏បើកឡើង អីុងពីរហ័សរត់ទៅសួរលោកគ្រូពេទ្យដែលចេញមកនោះយ៉ាងលឿនស្លេវ
"លោកគ្រូពេទ្យប្អូនស្រីខ្ញុំយ៉ាងមិចហើយ? នាងកើតអីធ្ងន់ធ្ងរទេ?"អីុងពី
"សូមអ្នកនាងអញ្ជើញមកតាមខ្ញុំដើម្បីពិភាក្សាពីស្ថានភាពជម្ងឺរបស់ប្អូនស្រីអ្នកនាង"លោកគ្រូពេទ្យនិយាយចប់គាត់ក៏ដើរនាំមុខចំណែកនាងតូចអីុងពីក៏ដើរតាមពីក្រោយគាត់
ពេលដែលមកដល់ក្នុងបន្ទប់របស់លោកគ្រូពេទ្យដែលពិនិត្យប្អូនស្រីរបស់ខ្លួនភ្លាមនាងក៏សួរពីស្ថានភាពរបស់ប្អូនភ្លែតដោយមិនចាំយូរ
"លោកគ្រូពេទ្យ តើប្អូនស្រីខ្ញុំកើតអីឲ្យប្រាកដទៅ"ដាក់ខ្លួនអង្គុយលើកៅអីមិនទាន់ទាំងក្តៅគូទផងនាងក៏សួរទៅភ្លាមៗ
"ប្អូនស្រីអ្នកនាងមានដុះដុំសាច់ក្នុងខួរក្បាល"លោកគ្រូពេទ្យនិយាយស្របពេលដែលគាត់ហុចក្រដាសដែលគាត់បានពិនិត្យខួរក្បាលរបស់អីុហ្វាឲ្យទៅអីុងពី នាងក៏ទទួលយកមកមើលទាំងស្លុតចិត្តហេតុអីក៏មានរឿងបែបនេះកើតឡើងលើប្អូនរបស់នាង ប្អូននាងនៅក្មេងខ្លាំងណាស់អាយុនាងទើបតែដប់ប្រាំមួយឆ្នាំតែប៉ុណ្ណោះហេតុអីក៏ព្រះដាក់ទោសនាងខ្លាំងម្ល៉េះ?
"ជំងឺរបស់ប្អូនអ្នកនាងត្រូវតែប្រញាប់វះកាត់ទើបបាន បើមិនចឹងទេវានឹងវិវត្តទៅជាជំងឺមហារីកខួរក្បាលដែលពិបាកព្យាបាលនិងមានផលអាក្រក់ទៅថ្ងៃមុខទៀត"ឃើញនាងមិននិយាយអីលោកគ្រូពេទ្យក៏និយាយប្រាប់នាងបន្ថែមទៀត
"ចុះថ្លៃវះកាត់ប៉ុន្មានដែរលោកគ្រូពេទ្យ?"អីុងពីងើបមុខមកសួរលោកគ្រូពេទ្យវិញទាំងរលីងរលោង
"នេះជាវិក័យប័ត្រទឹកប្រាក់ដែលត្រូវបង់ថ្លៃវះកាត់"លោកគ្រូពេទ្យហុចវិក័យប័ត្រមួយសន្លឹកមកឲ្យនាង នាងក៏ទទួលយកមកមើល ទឹកប្រាក់ដែលត្រូវចំណាយគឺច្រើនខ្លាំងណាស់ទោះនាងធ្វើការបីខែក៏រកមិនបានដែរ តើឲ្យនាងបានប្រាក់មកពីណាជួយប្អូននាងទៅ?
"ចា៎ អរគុណលោកគ្រូពេទ្យច្រើនហើយ តើខ្ញុំអាចចូលទៅមើលប្អូនស្រីរបស់ខ្ញុំបានទេ?"អីុងពី
"បាន តែកុំរំខានអ្នកជម្ងឺយូរពេកអីព្រោះនាងត្រូវការសម្រាក"បន្ទាប់ពីស្តាប់គាត់និយាយចប់នាងក៏ដើរចេញពីបន្ទប់នោះដើម្បីទៅបើលប្អូនស្រីរបស់នាង
ទ្វារបន្ទប់សម្រាកធម្មតាក៏ត្រូវបើកឡើងដោយស្នាដៃនាងតូចអីុងពី ស្រីតូចដើរចូលមកម្តងមួយជំហានៗភ្នែកសម្លឹងមើលប្អូនស្រីរបស់នាងដែលដេកលក់លើគ្រែពេទ្យទាំងដៃមបន្តោកសេរ៉ូមជាប់
"ហ្វា ឯងត្រូវតែមិនអី ចាំបងឮទេ"អីុងពីលូកដៃទៅក្រសោបដៃប្អូននាងរួចក៏ឱនថើបក្បាលប្អូនមុនពេលដែលនាងចេញទៅទុកពេលឲ្យប្អូនសម្រាក។
អីុងពីមកដល់កន្លែងធ្វើការដែលនៅភោជនីយហដ្ឋានរបស់ប៉ាម៉ាក់វីលសីន ដោយសារតែនាងមកយឺតទើបត្រូវថៅកែស្រីដែលជាម៉ាក់របស់វីលសីនហៅទៅជួបរួចក៏ស្តីបន្ទោសឲ្យ។
"ហេតុអីក៏ថ្ងៃនេះមកយឺតម្ល៉េះ អីុងពី"បន្ទាប់ពីត្រូវថៅកែស្តីបន្ទោសរួចនាងក៏ចេញមកវិញតែក៏ជាមួយវីលសីន
"គឺមានបញ្ហាខ្លះកើតឡើងទើបខ្ញុំមកយឺត"អីុងពីឆ្លើយទៅកាន់គេវិញទាំងញញឹមស្ងួត
"តែប៉ុណ្ណឹងទេហ៎?"វីលសីនសួរទៅនាងទាំងមិនស្រួលក្នុងចិត្តព្រោះមើលទៅនាងដូចជាមិនមែនមានរឿងតែបន្តិចបន្ទួចដូចដែលនាងនិយាយនោះទេ
"ចាស៎ បើអស់អីហើយសុំទៅធ្វើការងាររបស់ខ្ញុំវិញហើយ"អីុងពីក៏ដើរចេញទៅបាត់ទៅទុកឲ្យវីលសីននៅមានចម្ងល់ពីអាកប្បកិរិយាចម្លែកៗរបស់នាងថ្ងៃនេះតែម្នាក់ឯង។
ពីរថ្ងៃក្រោយមក រយ:ពេលពីរថ្ងៃមកហើយដែលអីុងពីព្យាយាមរកការងារបន្ថែមម៉ោងសម្រាប់ធ្វើតែនាងនៅតែរកមិនទាន់បានដដែល។ អីុងពីកាន់ប្រអប់បបរដែលធ្វើរួចយកទៅឲ្យប្អូនស្រីនៅឯមន្ទីរពេទ្យ ពេលដែលនាងដើរចេញពីផ្ទះបានបន្តិចក៏មានសម្លេងរបស់នរណាម្នាក់ស្រែកហៅនាង
"ពីហា៎ ទៅណានឹងក្មួយ"អ៊ុំស្រីចាងដែលជាអ្នកជិតខាងហើយថែមទាំងចិត្តល្អដាក់បងប្អូនរបស់នាងទាំងពីរអ្នកទៀតផង គាត់ស្រែកហៅនាងពេលដែលឃើញនាងដើរទៅស្របពេលដែលគាត់ឈរដ្រោចទឹកផ្កានៅមុខផ្ទះរបស់គាត់
"អៅ? អ៊ុំមកវិញតាំងពីពេលណានឹង?"អីុងពីពេលដែលឃើញគាត់ហើយនាងក៏រហ័សរត់បកក្រោយមកវិញ
"អ៊ុំមកវិញកាលពីព្រឹកមិញនេះឯង ម៉ោះចូលក្នុងសិនមក"អ៊ុំចាងដើរមកចាប់ដៃនាងតូចចូលទៅអង្គុយក្នុងផ្ទះរបស់គាត់
"ហើយឯងទៅណានឹង មានប្រអប់បបរផងនៀក"អ៊ុំចាង
"អរ គឺខ្ញុំយកទៅឲ្យហ្វានៅឯមន្ទីរពេទ្យនឹងណាអ៊ុំ"អីុងពី
"ហ្វានៅមន្ទីរពេទ្យ? នាងឈឺអីមែនទេ?"អ៊ុំចាងជ្រួញចិញ្ចើមសួរទៅកាន់អីុងពី
"ហឹម...គឺ..."អីុងពីដកដង្ហើមធំរួចនិយាយពីស្ថានភាពជំងឺរបស់ប្អូនខ្លួនប្រាប់ទៅអ៊ុំចាងទាំងអស់
"គួរឲ្យអាណិតនាងណាស់ មិនគួរណានាងមានជម្ងឺនេះទាំងខ្លួននៅក្មេងចឹងសោះ"អ៊ុំចាងបានត្រឹមតែអាណិតគាត់ក៏មិនអាចជួយអ្វីបានដែរ
"ពីឯងកុំគិតច្រើនអីណា នាងប្រាកដជាមិនអីទេ"អ៊ុំចាងដាក់ដៃលើស្មារបស់នាងតូចអីុងពី គាត់បានត្រឹមតែនិយាយផ្តល់កម្លាំងចិត្តឲ្យនាងតែប៉ុណ្ណោះ
"នាងមិនអីលុះត្រាតែខ្ញុំមានលុយគ្រប់ សម្រាប់បង់ថ្លៃការវះកាត់ណាអ៊ុំ"អីុងពីនិយាយទៅកាន់គាត់ទាំងឱនមុខចុះ នាងពិតជាទាល់ពិតមែននាងមិនដឹងថាមានលុយមកពីណាសម្រាប់ព្យាបាលប្អូនពិតមែន
"ហឹម...ឯងទៅធ្វើការជាមួយអ៊ុំទេប្រាក់ខែក៏ច្រើនសមល្មម ចៅហ្វាយអ៊ុំក៏ជាមនុស្សចិត្តទូលាយបើឯងសុំខ្ចីលុយពីគាត់នោះគាត់ប្រាកដជាមិនថាអីទេ"អ៊ុំចាងស្រាប់តែនឹកឃើញបបួលនាងទៅធ្វើការជាមួយនឹងគាត់
"ពិតមែនហ៎រ អ៊ុំ?"អីុងពីងើបមុខឡើងទាំងមានសង្ឃឹមឡើងវិញ
"ពិតមែនហើយ ថ្ងៃស្អែកឯងអាចទៅធ្វើការបាន នេះជាអាសយដ្ឋានផ្ទះដែលអ៊ុំធ្វើការ"អ៊ុំចាងលូកដៃចូលទៅក្នុងកាបូបរបស់គាត់រួចក៏ហុចក្រដាសមួយសន្លឹកឲ្យនាង
"អរគុណណាស់អ៊ុំ"អីុងពីទទួលយកពីគាត់រួចនាងក៏ឱបគាត់យ៉ាងណែន ចំណែកគាត់ក៏ឱបតបទៅនាងវិញ ប្រហែលមួយសន្ទុះទើបនាងលារគាត់ទៅមន្ទីរពេទ្យដើម្បីមើលថែប្អូនស្រីរបស់នាងវិញ។
ថ្ងៃថ្មីអ្វីៗហាក់ដូចជាថ្មីសម្រាប់នាងតូចអីុងពីព្រោះតែនាងត្រូវផ្លាស់ប្តូរកន្លែងធ្វើការមកធ្វើនៅវីឡាដ៏ធំរបស់មហាសេដ្ឋីម្នាក់ ដំបូងវាអាចនឹងមិនទាន់មានភាពសាំសម្រាប់នាងតែបន្ទាប់ពីធ្វើបានប្រហែលជិតពីសប្តាហ៍នាងយល់ដឹងពីច្បាប់ទម្លាប់ផ្សេងៗរបស់វីឡានេះបានច្រើន អ្នកដែលនៅក្នុងវីឡានេះអ្នកណាៗក៏ចូលចិត្តនាងព្រោះតែនាងគួរឲ្យស្រឡាញ់មានតែមនុស្សម្នាក់ដែលមានវ័យប្រហែលនាងនោះដែលមិនចូលចិត្តថែមទាំងលួចធ្វើបាបនាងច្រើនដងទៀតផងតែមិនបានសម្រេច។ នាងមកធ្វើការនៅទីនេះយូរហើយតែចម្លែកណាស់ព្រោះនាងមិនដែលបានឃើញម្ចាស់វូឡានេះសូម្បីតែម្តងតែនាងមិនដែលសួរនាំទើបតែថ្ងៃនេះឯងដែលនាងដាច់ចិត្តសួរអ៊ុំចាង។
"អ៊ុំ ម្ចាស់វីឡានេះជាអ្នកណាទៅខ្ញុំមិនដែលឃើញមុខគាត់សោះ"អីុងពីសួរទៅអ៊ុំចាងទាំងដៃរបស់នាងកំពុងតែរៀបផ្កាដាក់ក្នុងថូ
"លោកប្រុស គាត់ទៅធ្វើការនៅបារាំងពីរសប្តាហ៍ហើយ តែអ៊ុំឮថាថ្ងៃស្អែកនេះគាត់មកវិញហើយ"អ៊ុំចាង
"ពិតមែនហ៎រអ៊ុំ លោកប្រុសមកថ្ងៃស្អែកមែនហ៎?"ជែនដែលជាអ្នកបម្រើស្រីវ័យក្មេងសម្រស់ក៏ស្អាតមិនធម្មតាដែរនោះរត់មកទាំងឆ្លេឆ្លាសួរទៅអ៊ុំចាង
"ហើយបើមែន វាយ៉ងមិចឯងនាងជែន"អ៊ុំចាងសម្លក់ទៅកាន់នាងព្រោះតែនាងតែងតែបែបនេះឯងឆ្លេឆ្លាខុសរបៀប
"ហូយ ឈប់និយាយជាមួយអ៊ុំហើយទៅបិទម៉ាសថែមុខឲ្យរលោងចាំទទួលលោកប្រុសវិញ"និយាយរួចនាងក៏ចេញទៅដោយមិនភ្លេចដៀងភ្នែកសម្លក់នាងតូចអីុងពីដែលអង្គុយជិតអ៊ុំចាងនោះទេ
"ន៎ែ ឲ្យចេះប្រមាណខ្លួនផង កុំគិតថាចៅហ្វាយយកភ្នែកមើលនោះ"អ៊ុំចាងស្រែកប្រាប់ពីចម្ងាយទៅតែជែនមិនខ្វល់ដើរក្រវីគូទទៅបាត់ ចំណែកអីុងពីវិញក្រវីក្បាលទាំងហួសចិត្តរួចក៏បន្តការងារនាងរហូតរួចរាល់
"អ៊ុំខ្ញុំទៅធ្វើការសិនហើយណាអ៊ុំ"បន្ទាប់ពីរៀបចំផ្ការរួចអីុងពីក៏មកប្រាប់អ៊ុំចាង ពេលព្រឹកនាងត្រូវធ្វើការនៅវីឡានេះចំណែកឯពេលយប់នាងត្រូវធ្វើការនៅភោជនីយហដ្ឋានប៉ាម៉ាក់របស់វីលសីនដដែលគ្រាន់តែដូរទៅជាពេលយប់វិញតែប៉ុណ្ណោះ
"អឹម ទៅចុះប្រយ័ត្នប្រយែងណា"អ៊ុំចាង
"ចា៎ អ៊ុំ"និយាយរួចនាងក៏ចេញទៅបាត់ អ៊ុំចាងសម្លឹងមើលនាងទាំងក្តីអាណិតនាងប្រឹងធ្វើការទាំងយប់ទាំងថ្ងៃហើយនៅឆ្លៀតពេលទៅមើលប្អូននៅមន្ទីរពេទ្យទៀតផងសឹងតែគ្មានពេលសម្រាក។
ងាកមកមើលកម្លោះសង្ហាមីន យ៉ុនហ្គីវិញកំពុងតែរៀបចំខ្លួនឡើងឡានដើម្បីត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចុះពីលើយន្តហោះរួច។
កែវភ្នែកដូចជាតោកំណាចមួយគូរកំពុងតែសម្លឹងមើលទេសភាពដែលនៅខាងក្រៅតាមកញ្ចក់បង្អួច ក្នុងដៃមានកាន់កែវស្រាក្រវីចុះឡើង តែសុខៗកែវភ្នែកក៏ក្រលៀសទៅឃើញមនុស្សស្រីខ្លួនតូចម្នាក់ដែលកំពុងតែឈរស្រោចទឹកផ្កាខាងមុខផ្ទះ ទោះបីជាជួបមុខគ្នាបានត្រឹមតែម្តងតែគេអាចចំណាំមុខនាងបានច្បាស់ល្អខ្លាំងណាស់
"លោកប្រុសកាហ្វេ"អ៊ុំចាងដើរចូលមករួចលើកកាហ្វេដាក់លើតុដែលនៅក្នុងបន្ទប់របស់ម្ចាស់វីឡានេះគឺមីន យ៉ុនហ្គី
"អ៊ុំស្រីម្នាក់នោះជាអ្នកណា?"យ៉ុនហ្គីចង្អុលទៅអីុងពីដែលកំពុងតែឈរស្រោចទឹកផ្កានោះ អ៊ុំចាងក៏មើលតាមដៃរបស់គេរួចក៏ឆ្លើយ
"នាងគឺជាអ្នកបម្រើថ្មីនៅទីនេះពេលដែលអ្នកប្រុសមិននៅ ខ្ញុំក៏យកនាងឲ្យមកធ្វើការនៅទីនេះទៅព្រោះតែនាងត្រូវរកប្រាក់បន្ថែមទៀតដើម្បីព្យាបាលប្អូនរបស់នាង"ស្តាប់អ៊ុំចាងនិយាយចប់យ៉ុនហ្គីក៏សម្លឹងមើលទៅនាងដោយកែវភ្នែកចងគុំនំ គេក៏គិតឃើញល្បិចថ្មីដែលចង់សងសឹកនាងភ្លាមៗ។
"អ៊ុំទៅប្រាប់នាងទៅថាខ្ញុំមានសំណើរមួយឲ្យនាង"យ៉ុនហ្គីនិយាយជាមួយអ៊ុំចាងតែកែវភ្នែកសម្លឹងមើលនាងតូចមិនដក
"សំណើរអ្វីទៅអ្នកប្រុស"អ៊ុំចាងសួរទៅកាន់គេរួចគេក៏រៀបរាប់ពីសំណើររបស់គេប្រាប់ទៅគាត់វិញ បន្ទាប់ពីគេនិយាយចប់គាត់ក៏បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលនឹកស្មានមិនដល់ តែក៏មិនហ៊ានសួរអ្វីច្រើនព្រោះតែខ្លាចអ្នកប្រុសរបស់គាត់ខឹង រួចគាត់ក៏ចេញទៅវិញបាត់ទៅ។

You've reached the end of published parts.

⏰ Last updated: Dec 08, 2020 ⏰

Add this story to your Library to get notified about new parts!

ពិសស្នេហ៍Where stories live. Discover now