រឿង #ពិសស្នេហ៍ ភាគទី ២
ENJOY_______________
ល្ងាចម៉ោងប្រាំអីុងពីក៏អស់ម៉ោងធ្វើការនាងក៏រៀបចំខ្លួនត្រឡប់ទៅផ្ទះវិញ កំពុងតែដើរតាមផ្លូវទៅផ្ទះសុខៗក៏មានឡានមួយគ្រឿងជិះជិតនាងរួចចុចសីុផ្លេរលឺៗ
"អីុងពី ឡើងមកខ្ញុំជូននាងទៅផ្ទះ"វីលសីនចុចកញ្ចក់ម្ខាងទៀតបើករួចក៏ស្រែកហៅនាងឲ្យចូលក្នុងឡាន
"មិនអីទេខ្ញុំទៅខ្លួនឯងបាន"អីុងពីឆ្លើយតបទៅកាន់គេវិញ នាងមានអារម្មណ៍ថារអៀសខ្លួនណាស់ដែលបដិសេធជាមួយគេហើយទៅឡើងឡានជាមួយគេបែបនេះ
"នាងស្អប់ខ្ពើមខ្ញុំដល់ថ្នាក់នេះឬ?"វីលសីននិយាយទាំងទឹកមុខអត់ចិត្ត ព្រោះតែគិតថានាងអាចនឹងខឹងឬក៏ស្អប់គេដោយសារតែរឿងកាលពីព្រឹកមិញនេះ
"មិន...មិនមែនចឹងទេ"អីុងពីលើកដៃក្រវីដាក់គេថាមិនមែនដូចដែលគេនិយាយនោះទេ
"បើមិនមែនបែបនេះ មិចក៏នាងមិនព្រមឲ្យខ្ញុំជូននាងទៅផ្ទះ?"វីលសីន
"ខ្ញុំគ្រាន់តែមិនចង់រំខានលោក"អីុងពី
"មិនរំខានទេ ឡើងមកខ្ញុំជូនទៅ"វីលសីនញញឹមស្រស់ដាក់នាង ពេលដែលដឹងថានាងមិនបានស្អប់ខ្ពើមគេដូចដែលគេគិតនោះ
"អូខេ ខ្ញុំឡើងឡានជាមួយលោកក៏បាន"អីុងពីក៏បើកទ្វារចូលទៅក្នុងឡានអង្គុយជាមួយគេរួចគេក៏បើកចេញទៅ
ក្នុងឡានមានសភាពស្ងាត់ជ្រងំគ្មានអ្នកណាបញ្ចេញសម្លេងអ្វីទាល់តែសោះ វីលសីនផ្តោតអារម្មណ៍ទៅលើការបើកបរ ចំណែកឯអីុងពីវិញអង្គុយធ្មឹងមើលទេសសភាពតាមដងវិថី
"អឹ...លោកមិនខឹងខ្ញុំរឿងកាលពីព្រឹកមិញទេឬ?"បន្ទាប់ពីស្ងៀមស្ងាត់តាំងពីឡើងឡានមកនាងតូចអីុងពីក៏ដាច់ចិត្តងាកមកសួរគេ
"មានហេតុផលអីដែលត្រូវធ្វើឲ្យខ្ញុំខឹងនោះ ខ្ញុំមិនអាចបង្ខំឲ្យនរណាម្នាក់ស្របតាមចិត្តខ្ញុំទាំងអស់ទេ តែខ្ញុំនឹងធ្វើឲ្យម្នាក់នោះយល់ស្របតាមខ្ញុំដោយការពេញចិត្តនៅថ្ងៃណាមួយ"វីលសីនងាកមកនិយាយជាមួយនាងដោយស្នាមញញឹមរួចក៏ងាកទៅមើលផ្លូវវិញ ហើយន័យរបស់ប្រយោគដែលគេគឺ បើអីុងពីមិនស្រឡាញ់គេ គេក៏មិនអាចបង្ខំនាងបានដែរ តែគេនឹងធ្វើឲ្យនាងបាក់ចិត្តស្រឡាញ់គេដោយខ្លួនឯងនៅថ្ងៃណាមួយ គេនឹងយកចិត្តនាងឲ្យបាន គេមិនបោះបង់រឿងនេះចោលដាច់ខាត។ ចំណែកអីុងពីវិញបន្ទាប់ពីស្តាប់គេនិយាយចប់នាងក៏មិនមានតបតអ្វីតែនាងក៏អាចយល់ន័យដែលគេនិយាយដែរ សភាពក្នុងឡានក៏ប្រែទៅជាស្ងប់ស្ងាត់ម្តងទៀតរហូតដល់ឡានរបស់វីលសីនលូនចូលមកដល់ផ្ទះរបស់នាងតូចអីុងពី
"លោកចូលទៅខាងក្នុងសិនទេ?"បន្ទាប់ពីឡានរបស់គេឈប់មុខផ្ទះរបស់នាង នាងក៏ដោះខ្សែក្រវាត់ចេញតែមិនទាន់ចុះទេនាងងាកមកសួរគេសិន
"គួរឲ្យស្តាយណាស់ព្រោះតែថ្ងៃនេះខ្ញុំមានការងារខ្លះត្រូវធ្វើ"វីលសីននិយាយទាំងស្តាយក្រោយបើសិនជាគ្មានការងារបន្ទាន់ខ្លះត្រូវធ្វើទេគេប្រាកដជាបានចូលទៅក្នុងផ្ទះរបស់នាងជាមិនខាន
"មិនអីចឹង លាហើយបើកបរសុវត្ថិភាពណា"អីុងពីនិយាយរួចក៏ក្រវីដៃលាដាក់គេរួចបើទ្វារឡានចុះទៅ
"លាហើយ ហើយក៏ភ្លេចលាងរបួសផងណា"មុននឹងទៅវីលសីនគេក៏មិនភ្លេចនិយាយផ្តែផ្តាំនាងដោយកាយវិការបារម្ភផងដែរ
"ចា៎"អីុងពីឈរមើលឡានរបស់គេដែលបើកចេញទៅរហូតដល់ឆ្ងាយទើបនាងដើរចូលទៅក្នុងផ្ទះ
/ក្រាក/អីុងពីបើកទ្វារចូលមកដល់ក៏ឃើញប្អូនស្រីរបស់ខ្លួនកំពុងតែធ្វើមេរៀនដោយនាងអង្គុយផ្ទាល់ឥតការ៉ូផ្ទាល់តែម្តង
"ហ្វា មកដល់យូរហើយហ៎រ?"អីុងពីបិទទ្វាររួចនាងក៏ដើរចូលមកខាងក្នុង រួចដោះកាបូបដាក់លើតុនៅជិតប្អូននាង
"មកដល់មុនបងប្រហែលជិតម្ភៃនាទីអីនឹង"អីុងហ្វាងើបមកនិយាយជាមួយបងស្រីខ្លួនទាំងញញឹមលឹបភ្នែកតាមកាយវិការក្មេងស្រីមិនដឹងខ្យល់អី
"អឹម...បងទៅធ្វើម្ហូបហើយ"និយាយរួចអីុងពីក៏ដើរចេញតម្រង់ទៅផ្ទះបាយតែ គ្រាន់តែដើរចេញបានបីជំហានប្អូនស្រីខ្លួនក៏ដើរមកចាប់ដៃនាងមើល
"បងស្រី ដៃបងត្រូវនឹងអីនឹង?"អីុងហ្វាដើរមកចាប់ដៃអីុងពីត្រង់កន្លែងដែលរបួសមើលទាំងបារម្ភ
"បងដើរដួលនឹងណាគ្មានអីធំដុំទេ ឯងទៅធ្វើមេរៀនឯងទៅបងទៅធ្វើម្ហូបឲ្យញាំ"អីុងពីកុហកប្អូនថានាងដើរដួលល្អជាងប្រាប់ថាឡានគៀរបើមិនចឹងទេនាងប្រាកដជាជេដាក់ទំនាយប្រុសម្នាក់នោះផ្អើលជាមិនខាន
"អត់ទេឲ្យខ្ញុំទៅជួយបងធ្វើម្ហូបដែរទៅណា ហើយមេរៀននឹងខ្ញុំធ្វើជិតហើយៗ ចាំយប់បន្តទៀតក៏បាន ណាបងស្រី"អីុងហ្វាអង្រួនដៃបងស្រីនាងម្ខាងទៀតទៅមកទោះនាងមិនចេះធ្វើម្ហូបតែយ៉ាងហោចណាស់នាងក៏អាចជួយបងស្រីនាងវិត្តបន្លែឬធ្វើអ្វីផ្សេងទៀតបាន លើកលែងតែរឿងធ្វើម្ហូបនេះឯង
"អឹម...ក៏បាន ក៏បាន"ដោយដឹងថាទោះហាមយ៉ាងណាក៏ប្អូននាងមិនព្រមស្តាប់ក៏យល់ព្រមឲ្យចូលទៅជួយ។
ក្នុងការិយាល័យមួយពោរពេញទៅដោយពណ៍ខ្មៅសុទ្ធមិនថាសាឡុង តុ កៅអី ឬវាំងននទេអ្វីីៗគ្រប់យ៉ាងគឺគ្របដណ្តប់ដោយពណ៍ខ្មៅទាំងអស់ វាអាចបញ្ជាក់ថាម្ចាស់ការិយាល័យនេះជាមុស្សរឹងមាំមិនងាយចុះចាញ់ មឺុងម៉ាត់ ច្បាស់លាស់នឹងរឿងអ្វីមួយអីបែបនេះ
/តុតុ/សម្លេងទ្វាបន្ទប់ក៏បន្លឺឡើងចេញពីខាងក្រៅមក បញ្ជាក់ថាសុំការអនុញ្ញាតពីអ្នកដែលនៅខាងក្នុងមុនពេលដែលគេចូលជួប
"ចូលមក"បបូរមាត់ក្រាស់ហើបនិយាយអនុញ្ញាត្តឲ្យអ្នកខាងក្រៅចូលមកបន្ទាប់ពីឮសម្លេងគោះទ្វារ
"មានការអី?"ទឹកមុខស្មើធេងមិនប្តូរសួរទៅកាន់ជំនិតរបស់ខ្លួនដែលទើបតែចូលមកមិញនេះ យ៉ុនហ្គីឬក៏ស៊ូហ្គា ដែលជាមហាសេដ្ឋីវ័យក្មេងថែមទាំងសង្ហាទៀតផង ព្រោះតែភាពសង្ហានិងមាននេះហើយទើបមានមនុស្សស្រីរាប់ពាន់អ្នកដែលប៉ងចង់បានគេទោះបីជាបានត្រឹមតែមួយរាត្រីដោយ។
"គឺខ្ញុំមកប្រាប់ចៅហ្វាយថាស្អែកចៅហ្វាយត្រូវទៅមើលការងារនៅប្រទេសបារាំងរយ:ពេលពីរសប្តាហ៍ទាន"ឌីនឱនគោរពរាយការណ៍ប្រាប់ទៅចៅហ្វាយមុខងាប់របស់គេ គេមកធ្វើការជាមួយយ៉ុនហ្គីជាងប្រាំមួយឆ្នាំហើយកុំថាឡើយសើចសូម្បីតែស្នាមញញឹមក៏គេមិនដែលឃើញផង ជាតិនេះប្រហែលគ្មានវាសនាបានឃើញទេមើលទៅនោះ
"អឹម...ចុះរឿងស្រីម្នាក់នោះដែលយើងឲ្យឯងសើុបយ៉ាងមិចហើយ?"ឲ្យតែរំលឹកពីនាងវាធ្វើឲ្យភ្លើងក្នុងខ្លួនរបស់គេវាឆេះសន្ធោរសន្ធៅឡើងគ្រប់ពេល
"នេះបាទចៅហ្វាយប្រវត្តិរូបរបស់នាង"ឌីនហុចឯកសារដែលកាន់ជាប់នឹងដៃហុចទៅឲ្យគេ យ៉ុនហ្គីក៏ទទួលយកមកមើល
"ចង់ឲ្យខ្ញុំចាត់ការយ៉ាងមិចដែរចៅហ្វាយ"ឌីន
"កុំទាន់អី រងចាំយើងមកពីបារាំងសិនទៅ"យ៉ុនហ្គីប្រាប់ទៅជំនិតរបស់ខ្លួនវិញ កែវភ្នែកសម្លឹងមើលរូបថតក្មេងស្រីវ័យដប់ប្រាំបួនឆ្នាំដែលញញឹមយ៉ាងស្រស់ដោយខ្សែរភ្នែករកស្មានមិនត្រូវ
"បាទចៅហ្វាយ"ឌីននិយាយចប់ក៏ឱនគោរពចៅហ្វាយខ្លួនចេញទៅវិញដោយបិទភ្លេចទាញទ្វារបិទថ្នមៗ
"ជួបគ្នាឆាប់ៗ ហាន អីុងពី"យ៉ុនហ្គីនិយាយដោយសង្កត់សម្លេងខ្លាំងត្រង់ឈ្មោះរបស់នាង នាយខាំថ្គាមរហូតប៉ោង ដៃក្រាស់ធំសស្លេកខ្ញាំឯកសារញីដល់ថ្នាក់ខ្ទក់ខ្ទី ទឹកមុខដូចជាតោកំណាចក៏ផុសមកម្តងទៀតដោយឯកឯងព្រោះតែកំហឹងដែលកំពុងតែច្រាលឡើងពេញក្នុងខ្លួន។
បន្ទាប់ពីធ្វើម្ហូបរួចបងប្អូនស្រីទាំងពីរអ្នកក៏នាំគ្នាញាំបាយពេលល្ងាចពួកនាងស្រឡាញ់គ្នាខ្លាំងណាស់ ព្រោះពេលដែលអត់ពីប៉ាម៉ាក់ទៅពួកនាងនៅសល់តែពីរអ្នកបងប្អូនទេសាច់ញាត្តិតែម្នាក់ក៏ពួកនាងគ្មានដែរ សំណាងណាស់ដែលមានអ៊ុំស្រីក្បែរផ្ទះចិត្តល្អជាមួយពួកនាង តែពេលនេះគាត់ត្រូវធ្វើការនៅឆ្ងាយយូរៗទើបគាត់បានមកលេងផ្ទះម្តង។
ស្បៃរាត្រីក៏ឈានចូលមកដល់ផ្ទៃមេឃក៏ប្រែជាងងឹតខ្មៅស្រអាប់មើលអ្វីមិនឃើញ សត្វក៏នាំគ្នាចូលទ្រនំអស់ បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចនាងតូចអីុងពីក៏ឡើងមកគេងលើគ្រែ ព្រោះតែអស់កម្លាំងខ្លាំងពេក ចំណែកឯអីុងហ្វាវិញពេលដែលធ្វើមេរៀនរួចនាងក៏ឡើងមកគេងឱបបងស្រីនាងជាប់ ព្រោះតែផ្ទះតូចទើបពួកនាងត្រូវគេងបន្ទប់រួមជាមួយគ្នាតែពួកនាងក៏ពេញចិត្តនឹងអ្វីដែលនាងមាននៅពេលនេះត្រឹមមានផ្ទះសម្រាប់ជ្រកកោនរាល់ថ្ងៃនេះគិតថាសំណាងពេកហើយ។
#ព្រឹកថ្មី
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ពន្លឺថ្ងៃចាំងជះពេញផ្ទៃមេឃជំនួសឲ្យភាពងងឹតកាលពីយប់មិញ ផ្កាដែលដាំនៅមុខផ្ទះក៏រីកស្រស់ដោយសារតែឥទ្ធិពលរបស់ទឹកសន្សើមដែលផ្តល់ឲ្យ ទោះបីជាផ្ទះតូចពិតមែនតែក៏គួរឲ្យចង់រស់នៅព្រោះតែមានផ្កាចម្រុះពណ៌រីកស្គុះស្គាយ មេអំបៅបោះឆ្វែលកាត់ចុះឡើងៗ។
"ហ្វាចុះមកញាំបាយអាលនឹងបានទៅសាលា"អីុងពីកាន់ម្ហូបមកដាក់លើតុស្រែហៅអ្នកជាប្អូនពីខាងក្រៅទៅ
"មកហើយចាស៎"អីុងហ្វារត់ចេញពីក្នុងបន្ទប់មកជាមួយនឹងកាតាប
"អង្គុយមកញាំបាយ"នាងនិយាយរួចក៏ដាក់ខ្លួនអង្គុយចុះ នាំគ្នាស្រស់ស្រូបអាហារពេលព្រឹកដើម្បីទ្រក្រពះ
"ម៉ោះបងស្រីខ្ញុំជាអ្នកយកចានទៅទុកវិញ"បន្ទាប់ពីញាំបាយរួចអីុងពីក៏ប្រមូលចានយកទៅទុកតែអ្នកជាប្អូនក៏មកដណ្តើមការងាររបស់នាងវិញ
"អឹម"អីុងពីក៏ងក់ក្បាល អ្នកជាប្អូនក៏កាន់ចានដើរទៅផ្ទះបាយ ចំណែកនាងខ្លួនឯងក៏ទាញក្រណាត់មកជូតសម្អាតតុ
/ប្រាវ ដឹប/សម្លេងធ្លាក់បែករបស់ឮចេញមកពីខាងក្នុងចង្រ្កានបាយយ៉ាងដំណំបូករួមនិងសម្លេងធ្លាក់អ្វីម្យ៉ាងបោកនឹងឥតការ៉ូដឹប
"កើតអីនឹងហ្វា?"អីុងពីក៏លាន់មាត់សួរតែមិនឮសម្លេងឆ្លើយតបនាងក៏ប្រញាប់រត់ទៅមើលភ្លាមៗ
"ហ្វា!!!"ពេលដែលរត់មកដល់មាត់ទ្វារចង្រ្កានបាយអីុងពីក៏ស្រែកមួយអស់សម្លេងព្រោះតែឃើញអ្នកជាប្អូនដេកដួលសន្លប់ស្តូកស្តឹងគៀនកន្លែងដាក់ចាន។