Episode 04

225 18 0
                                    

  « លោកគ្រូ »សម្លេងស្រាលៗចេញពីបបូរម៉ាត់តូច
ខណៈពេលដែលខ្លួនទើបបណ្តាលចូលក្នុងសាលាមិនបានប៉ុន្មានជំហានផងស្របពេលដែលលោកគ្រូគីមមិនដឹងដើរចេញពីចន្លោះណាកាន់សាមីឯកសារមកជាមួយ ម្ចាស់កាយតូចឈោងខ្លួនរហ័សដើរសំដៅទៅរកលោកគ្រូ ។

   ថេយ៉ុងដើរឈ្ងោកៗសម្លឹងមើលទៅក្រោមមិនខ្វល់នឹងកាយតូចដែលរត់ផងដើរផងជាប្រញ៉ាប់រត់មករកគេសោះឡើយ ថេយ៉ុងទើបតែចេញពីបន្ទប់នាយករងហៅឲទៅជួបអំបាញ់មិញនិយាយគ្នាពីរឿងបញ្ជីឈ្មោះនិស្សិតដែលគេត្រូវបង្រៀន ។

    លោកគ្រូ អញ្ជើញទៅណាដែល ជីមីនបន្លឺសម្តីឡើង ឈរពាំងពីមុខលោកគ្រូកម្លោះទឹកមុខញញឹមពព្រាយដាក់ ថេយ៉ុងរាងភ្ងាក់តិចសុខៗស្រាប់តែមានអ្នកមកពាំងផ្លូវបែបនេះតែក៏ញញឹមតបយ៉ាងសមរម្យទៅវិញមុននឹងបន្លឺសម្តីឡើង ។

    លោកគ្រូត្រឡប់ទៅផ្ទះ ចុះជី...» ថេយ៉ុងបង្អាក់នៅចុងប្រយោគគេកំពុងរកនឹកឈ្មោះនិស្សិតម្នាក់នេះតែរកនឹកមិនឃើញដៃឆ្វេងម្ខាងរបស់នាយកម្លោះដែលលូកក្នុងហោប៉ៅមុននេះដកចេះវិញអេះសៀតផ្កាតិចៗខណៈដែលស្នាមញញឹមត្រូវប្តូរនៅមុខអ្នកកំលោះ ។

    ជីមីនប្តូរទឹកមុខមកជាធម្មតាវិញក្រោយពេលឃើញសកម្មភាពអ្នកជាគ្រូបែបនេះ គេអន់ចិត្តនឹងលោកគ្រូនេះណាស់គ្រាន់តែឈ្មោះរបស់គេសោះក៏មិនចាំដែលខុស
ស្រឡះពីម្ចាស់កាយតូចនេះវិញចាំទាំងអស់នៅមុខម៉ាត់ដ៏
ស្រស់សង្ហា កាយវិការរឹងមាំសូម្បីតែក្លិនខ្លួនដែលនៅជាប់នឹងប្រាណអ្នកនៅចំពោះមុខ រាងតូចញញឹមស្មើរៗមុននឹងស្រដីឡើង ។ ( កាមីនគេអន់ចិត្ត😒)
    
      « ជីមីន! បាទ » ប្រយោគខ្លីបន្លឺចេញមិនប៉ុន្មានម៉ាត់ដូចបង្ហាញចម្លើយឲម្ចាស់កាយក្រាស់ដឹងចឹង គេរហ័សស្រដីឡើងនៅវិនាទីបន្ទាប់ ។

       « ចុះជីមីនប្រុងទៅណា?? »ថេយ៉ុង លូកដៃចូលក្នុងហោប៉ៅវិញ។

        « គឺមករកលោកគ្រូនឹងហើយបាទ ខ្ញុំចង់ឲលោកគ្រូបង្រៀនគណិតវិទ្យាដល់ខ្ញុំ លោកគ្រូយល់យ៉ាងណា ?? » ម្ចាស់កាយតូចស្រដីឡើងក្នុងនៃសួររកចម្លើយ ទាំងដែលដឹងច្បាស់ណាស់ថាលោកគ្រូគីមអាចនឹងបដិសេធច្រើនជាយល់ស្របតែនៅតែចចេសចង់បានចម្លើយពីខ្លួនឯងទោះបីជុងគុកជាអ្នកប្រាប់រួចហើយមុនពេលចេញមក ។

Teacher .KIM [ It is the moon ]Where stories live. Discover now