❥ លោកគ្រូគីមシ07

317 27 1
                                    


ថេយ៉ុងនិងជីមីននាំគ្នាដើរមកដល់ហាងមិនប៉ុន្មាននាទី
ក្រោយថេយ៉ុងក៏ចាប់ផ្តើមបង្រៀនដូចធម្មតាហើយនៅចុង
ម៉ោងថេយ៉ុងដាក់កិច្ចការផ្ទះឲជីមីនធ្វើ , ចាប់តាំងមកពីសាលាមកជីមីនមុខមិនស្លេកជារីកហើយស្លេកស្លាំងខុសរាល់ដង ម្ចាស់កាយក្រាស់ចេះតែលួចសម្លឹងមើលរាងតូច
រហូត គេចង់សាកសួរពីសុខទុក្ខជីមីនណាស់តែក៏មិនហ៊ានទើបតែពេលជីមីនរៀបចំទុកដាក់សៀវភៅចូលក្នុងកាតាប
ទើបថេយ៉ុងហ៊ានសួរ ។

'' ជីមីនកើតអ្វីឬអត់មុខស្លេកស្លាំងណាស់ ឬមួយនៅតែភ័យរឿងនៅសាលាមុននេះ ទៅពេទ្យទេគ្រូជូនទៅ ''
ថេយ៉ុងបន្លឺសម្តីឡើងដោយការព្រួយបារម្ភចំពោះសិស្សម្នាក់នេះខ្លាំងគេមិនអាចស្មានបានពីជំងឺដែលមាននៅក្នុងខ្លួនសិស្សម្នាក់នេះដឹងត្រឹមថាជីមីនច្បាស់ជាមិនស្រួលខ្លួនហើយខាណៈដែលគេផ្ទាល់ក៏កំពុងតែរៀបចំទុកដាក់សៀវភៅកិច្ចការបណ្តើរៗដែល

'' ខ្ញុំមិនកើតអ្វីទេលោកគ្រូប្រហែលជាខ្ញុំអស់កម្លាំងហើយ
ព្រោះមិនទាន់បានញុំាបាយតាំងពីថ្ងៃមក តែពេលទៅផ្ទះវិញលែងអីហើយ លោកគ្រូ ''
ជីមីនញញឹមស្លេកៗទៅកាន់អ្នកចំពោះមុខបញ្ជាក់ពីក្តីអរគុណដល់គ្រូម្នាក់នេះដែលបារម្ភចំពោះគេ ជីមីនពិតជាមិនអីពិតមែនគេគ្រាន់តែភ្លេចញុំាបាយមួយពេលទើបធ្វើឲមុខម៉ាត់ក្លាយជាស្លេកស្លាំងបែបនេះ

'' ទម្រាំតែដល់ផ្ទះសន្លប់បាត់ទៅគិតយ៉ាងមិចគ្រូបារម្ភស្លាប់ហើយណាមួយដើរទៅផ្ទះទៀតកាន់តែមិនបានហើយ ចេះចុះគ្រូនាំទៅញុំាអីហើយជូនទៅផ្ទះតែម្តងយប់ហើយទៅវិញម្នាក់ឯងមិនល្អទេ ''

'' តែលោកគ្រូ...''

'' មិនបាច់តែអីទេ...រៀបសៀវភៅហើយមែនទេចឹងតោះទៅ '' ថេយ៉ុងមិនព្រមឲអ្នកម្ខាងទៀតជំទាស់ទាន់គេចាប់.ក.ដៃម្ចាស់តូចជាប់រួចអូសចេញទៅក្រៅយ៉ាង
រហ័សដោយឆ្លងកាត់ក្រសែភ្នែកភ្ងៀវនៅក្នុងហាង ។

ថេយ៉ុងនាំជីមីនជិះមកដល់តូបលក់អាហារមួយកន្លែងតាមចិញ្ចើមផ្លូវវាមានលក្ខណៈសមញ្ញាធម្មតាប៉ុន្តែខ្យល់អាកាសល្អបរិសុទ្ធជាពិសេសភ្ងៀវចូលមកជាហូរហែរ ភាគ
ច្រើនជាគូរ ស្មេហ៍ដែលមកញុំានៅទីនេះ , ពួកគេកម្មង់អាហាររួចរាល់មិនប៉ុន្មាននាទីអាហារក៏បានមកដល់តុ ។

Teacher .KIM [ It is the moon ]Where stories live. Discover now