Episode 01 [ ការស្គាល់គ្នាលើកដំបូង]

794 31 0
                                    

« លោកប៉ា » ប្រយោគបន្លឺឡើងក្នុងន័យដាស់អារម្មណ៍អ្នកជាប៉ាដែលកំពុងផ្តោតអារម្មណ៍លើការងារនោះ ងើយមុខមកមើលដំណើរកូនប្រុសដែលកំពុងបោះជំហានចូលកាន់តែជិត ដែលលោកអង្គុយនៅខាងក្រោយសួនច្បារ ។

« ថេយ៉ុង!! » អ្នកជាប៉ាស្រដីឡើងតាមសម្លេងធម្មតាតាមទម្លាប់ ជាប់ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខមិនរបេះ , អ្នកកម្លោះថេយ៉ុងញញឹមតបវិញមុននឹងដាក់ខ្លួនអង្គុយកៅអីដែកទល់មុខគាត់។

« កូនមានអ្វីមែនទេ?? មករកប៉ាទាំងព្រឹក..ថ្ងៃនឹងមិនទៅបង្រៀនទេឬ » លោកគីម ចោទសំណួរសួរអ្នកកម្លោះ ខណៈដៃម្ខាងទៀតកំពុងទាញបិទកុំព្យូទ័រ ដើម្បីឲការសន្ទនាគ្មានអ្វីមករារាំង គាត់តែងតែធ្វើបែបនេះនៅពេលដែលនៅជាមួយនឹងគ្រួសារ រឿងការងារទុក្ខមួយឡែកសិន ការងារមិនសំខាន់ស្មើរនឹងគ្រួសារគាត់ឡើយ ។

« អត់ទេប៉ា..ប៉ាមិនចងចាំថ្ងៃនេះជាថ្ងៃអ្វីទេឬ?? ថ្ងៃដែលកូនវិលត្រឡប់ទៅកូរ៉េវិញ » ថេយ៉ុង

« កូនចង់ទៅវិញថ្ងៃនេះពិតមែន..ធ្វើតាមកូនចុះប៉ាមិនថាអ្វីទេ ណាមួយកូនបែកពីម៉ាក់របស់កូនយូរឆ្នាំហើយដែល ប៉ាឲគេទៅត្រៀមឲល្អទេ?? » លោកគីម គាត់មិនសូវសប្បាយចិត្តប៉ុណ្ណាទេពេលដែលកូនត្រូវឃ្លាតទៅបែបនេះ តែវាល្មម វាដល់ពេលហើយដែលថេយ៉ុងត្រូវទៅនៅជាមួយម៉ាក់របស់គេវិញដែលបានបែកគ្នាតាំងពីអាយុ15ឆ្នាំអីលូវ30ហើយ តាំងពីថ្ងៃដែលគាត់លែងលះគ្នាមករស់នៅអូស្រ្តាលីយូរកាលដែល ។

« អត់អីទេប៉ា កូនត្រៀមខ្លួនឯងស្រេចហើយតាំងពីម្សិលមិញម្លេះ មកនេះកូនចង់ប្រាប់ប៉ាប៉ុណ្ណោះ » ថេយ៉ុង

« ចុះរឿងសាលាបង្រៀនកូនបានផ្ងើរឯកសារដូចដែលប៉ាប្រាប់ឬអត់?? » លោកគីម

« រួចស្រេចអស់ហើយប៉ា ខាងសកលវិទ្យាល័យព្រមទទួលកូនធ្វើជាគ្រូនៅទីនោះ ប្រហែលជាចាប់ផ្តើមបង្រៀននៅថ្ងៃស្អែក ថ្ងៃបើកឆ្នាំសិក្សាថ្មី » ថេយ៉ុង

« ចុះម៉ាក់និងប្អូនស្រីកូនបានប្រាប់ពួកគេនៅ..បើនៅឆាប់ទៅលាពួកគេទៅ ប៉ានឹងជូនកូនទៅព្រលានយន្តហោះទាំងអស់គ្នា » លោកគីម បញ្ចប់ប្រយោគដោយការទាញខ្លួនពីកៅអី ស្របជាមួយនឹងថេយ៉ុងក៏ក្រោបឈរដូចគ្នាដែល , ប៉ាកូនមួយគូរបោះជំហានចូលក្នុងវិមាន ។

Teacher .KIM [ It is the moon ]Where stories live. Discover now