« ម៉ាក់ដឹងហើយ...ថាកូនៗអៀនមិនហ៊ាននិយាយតែមិនអី ទេណា ម៉ាក់យល់ »Mrs.Min ម៉ាក់អើយហេតុអីក៏ចឹងកូន ថាចេះគាត់ចេញចុះ 🤦🏻♀️« ហុឺយយ...ម៉ាក់បានហើយ ប្រាប់ហើយថាមិនមានអីទេ និយាយមិនចេះស្ដាប់គ្នាសោះ »YG ថាហើយក៏ចេញទៅ បាត់ទាំងមុខក្រញូវ
« យីកូននេះ....មីងទៅហើយ បើស្លាញ់មែនល្អណាស់ » Mrs.Min ញញឹមដាក់Jiminបន្តិចហើយក៏ចេញទៅដែរ
« ចំមែន~~អ្នកណាទៅយកអាបុិនឹងទៅ ស្អប់ជាងស្អីទៅ ទៀតលោកអើយ »Jimin
Skip ~~
YG មករកJKដល់ផ្ទះតែដូចមិនឃើញមានអ្នកសោះក៏ចូល ទៅម្ដងខ្ជិលតាប៉ែច្រើន~~
« អាគុក...នៅផ្ទះឬអត់វើយ អាគុក »YG ស្រែកហៅលឺៗ ខ្លាំងៗរហូតដល់ម្ចាស់ផ្ទះគេចេញមក
« មានការស្អីឯង....រកយើងរៀបចំខ្លួនមិនទាន់ »JK ចេញ មកទាំងទឹកមុខមិនល្អ
« ធ្វើស្អីបានមិនទៅកន្លែងធ្វើការ... »YG សួរទាំងមាន ការសង័្សយ
« យើងមិនចង់ទៅ...កុំសួរច្រើនបានទេអារម្មណ៏មិនល្អផង វើយ »JK ថាហើយក៏ទៅអង្គុយលើសាឡុង
« យើងធុញថប់ណាស់វើយ...យប់នេះរកទៅក្រៅទេ »YG
« ទៅក្រៅ ? ទៅក៏បាន...កំពុងអារម្មណ៏មិនល្អផងទៅ រំសាយខ្លះក៏ល្អ »JK
« អើ...ចុះប្រពន្ធហែងទៅក្រៅបាត់ហាស៎ »YG ចេះដឹង រឿងគេហាស៎
« នៅក្នុងបន្ទប់...ដេកលក់បាត់ហើយ សួរធ្វើអី »JK ដេក ដោយសារទើបធ្វើអីរួចហ៎
« សួរលេងទៅ~~ថ្ងៃនេះចម្លែកនៅដេកផ្ទះណ៎ »YG
« ហើយវាយ៉ាងមេច? បានដេកផ្ទះចឹងល្អហើយកុំឲ្យទៅ ក្រៅរាល់ថ្ងៃពេក »JK មិនប្រាប់រឿងនេះទៅមិត្តទេខ្ជិល ណាស់ទុកតែឯងល្អជាង មិននិយាយដើមប្រពន្ធទេ~~
New day ~~
ថ្ងៃថ្មីមកដល់រឿងថ្មីក៏ចូលមក~~JKងើបពីព្រឹកមកធ្វើអី សម្រាប់អាហារពេលព្រឹក មួយសន្ទុះTaeក៏ចេញមកដែរ
« អូនភ្ញាក់ហើយឬ? ឃ្លានទេ »JK ងាកមកសួរទាំងញញឹម មិនដូចម្សិលមិញនោះទេ
« ហឹមម~~ឃ្លានហើយ »Tae ងក់ក្បាលតិចៗរួចក៏អង្គុយ ចុះរាងក្រាស់ក៏យកអាហារមកឲ្យហើយក៏ញាំវា
YOU ARE READING
❤️🔗ប្រពន្ធជាស្រីចិញ្ចឹម💍❤️
Actionនាងជាស្រីដែលសម្បូរទៅដោយមនុស្សស្រលាញ់ចង់បាន ថ្នាក់ថ្នម អោបថើប...ទោះជាមានប្ដីហើយក៏នាងមិនចោល ចរឹកនេះដែល😒