❤️🔗ប្រពន្ធជាស្រីចិញ្ចឹម💍❤️ [ PART 32 ]

1.7K 59 0
                                    


« កុំទៅខ្វល់អី~អង្គុយសិនទៅណា នាងជួយយកទឹកមកឲ្យ ប្អូនខ្ញុំផង »YG រាងតូចខ្ជិលប្រកែកក៏ទៅយកមកឲ្យទាំងមុខ មិនរីក~~ ឯនាងYukiនោះវិញញញឹមបិទមាត់មិនជិតទេ ពេលបានឈ្នះចឹងទៅ

« ខ្ញុំនឹកបងណាស់...បងមាននឹកខ្ញុំទេ »Yuki អោបដៃនាយ ធ្វើជាញិញក់ដាក់ទៀតផង

« នឹកតើ....មកវិញលើកនេះមិនទៅវិញទេហ៎ »YG

« អត់ទេ...បងនៅទីនេះរហូតហើយកុំឲ្យបងនឹកខ្ញុំនោះអី » Yuki សើចស្ញេញមើលទៅសប្បាយណាស់ហើយ

Jimin បានយកទឹកមកឲ្យទាំងជ្រេញនឹងនាងម្នាក់នេះខ្លាំង មែនទែនហើយ នេះមានប្រពន្ធគេនៅហើយដូចមិនខ្លាចស្អី សោះម៉ង~~

« ឯងនៅញាំបាយទីនេះសិនទៅណា »YG

« ល្អណាស់...អរ~មែនហើយ នាងជាអ្វីនឹងបងទៅ »Yuki ចង្អុលទៅJiminនេះមកមិនបានដឹងនោះទេថាជាអ្វីនោះ

រាងតូចសម្លឹងមុខនាយទាំងមើលទៅដូចមិនសូវសប្បាយចិត្ត នោះទេ~

« នាងជា...ជាប្រពន្ធបង ឯងគួរតែនិយាយគួរសមនឹងគេតិចទៅណា »YG នាងជាប្អូនលឺហើយក៏មិនជឿព្រោះពួកគេ រស់នៅមិនដូចជាប្ដីប្រពន្ធនឹងគ្នាសោះ

« ខ្ញុំដូចមិនសូវជឿសោះថាបងមានប្រពន្ធហើយ... »Yuki

« បងមានមែន...តោះទៅញាំបាយទៅ »YG ថាហើយក៏ ទាញដៃប្អូនទៅកុំឲ្យសួរច្រើនទៀត

មកដល់តុបាយJiminបានរៀបចំអាហារដាក់លើតុម៉ាស្អាត តែម្នាក់ឯងទេ ហើយនៅដួសបាយឲ្យថែមទៀតនេះចង់ដូច អ្នកបម្រើទៅហើយ ឯYukiវិញអង្គុយស្រួលចាំតែញាំស្រាប់ទេ~~

« នេះបងYoonញាំទៅ...ជាម្ហូបបងចូលចិត្ត »Yuki ដួសម្ហូប ឲ្យបងប្រុសទាំងមានស្នាមញញឹមឌឺដូចចង់បញ្ឈឺJiminចឹង

តែJimin មិនខ្វល់ទេគិតតែពីញាំរហូតដល់អស់នឹង...គេធ្វើ អីក៏ធ្វើទៅនាងមិនខ្វល់ទាំងអស់~

បន្ទាប់ពីញាំអាហាររួចរាល់អស់ Jiminបានរៀបចំលាងចាន និងសម្អាតតុតែYukiបានដើរចូលមកនិយាយឌឺដងឲ្យ~

« ហឹមម~មាននាមជាប្រពន្ធតែប្ដីស្លាញ់...គួរឲ្យអាណិតមែន ណា »Yuki និយាយទាំងញញឹម

« ជារឿងគ្រួសារខ្ញុំកុំចេះដឹងអីល្អជាង... »Jimin និយាយទាំងមុខរាបស្មើនិងនៅតែបន្តការងារទៀត

❤️🔗ប្រពន្ធជាស្រីចិញ្ចឹម💍❤️Donde viven las historias. Descúbrelo ahora