Part 4

1.4K 75 3
                                    

{ ផ្ទះរបស់គ្រួសារផាក 🏡}

បន្ទាប់ពីជីមីនដេីរមកដល់ផ្ទះហេីយគេក៏ប្រយាប់ផ្លាស់ប្ដូរខោអាវរួចចុះមកញាំុអាហារពេលល្ងាចប៉ុន្តែនៅតុអាហារគ្មាននរណាម្នាក់ឡេីយជីមីនមុខស្ងួតដេីរទៅអង្គុយនឹងរៀបបាយញាំុតែម្នាក់ឯងទាំងទឹកមកសោកសៅ។

«តេីពេលណាខ្ញុំ...មានក្ដីសុខទៅ??ហេតុអីបញ្ហាតែងតែកេីតឡេីងរហូតអញ្ចឹង?ខ្ញុំ...ធ្វេីអីខុសទៅ?ខ្ញុំជាក្មេងចង្រៃមែនទេ??....ប៉ា!! ប៉ានៅឯណាហេតុអីទៅចោលកូនហឹុក...ប៉ាកូននឹក..ប៉ា~~»និយាយបន្ដេីរហូរទឹកភ្នែកមកបន្ដេីរដៃញ័រៗកាន់ស្លាបព្រាបញ្ចុកបាយខ្លួនឯងទាំងអណ្ដាក់អណ្ដេីក

« Jimin!!! »ម៉ាក់ជីមីនដេីរចុះពីកាំជណ្ដេីររីឯជី
មីនក៏ប្រយាប់ជូតទឹកភ្នែកចេញ

«បាទម៉ាក់!! !»ប្រឹងញញឹមយ៉ាងស្រទន់ទៅកាន់ម៉ាក់របស់ខ្លួនដែលអង្គុយចូលទៅអង្គុយទល់មុខនឹងគេ

«ញាំុបាយមែនទេកូន??...ហេតុអីកូនញាំុបាយ
ទទេរ?សម្លក្នុងឆ្នាំងមិចមិនដួសមកញាំុ?ម៉ាក់ប្រាប់ហេីយមែនទេថាអោយញាំុបាយសម្លអោយច្រេីនៗក្នុងនោះមានសាច់មានបន្លែបេីកូនញាំុតែបែបនៀកឈឺម្នាក់ទៀតម៉ាក់គិតយ៉ាងហាក៎..»

«កូនសុំទោស..មកពីកូនឃេីញវាសល់តិចកូនចង់ទុកអោយម៉ាក់ពិសារ..បេីកូនញាំុវាអស់..ម៉ាក់ប្រាកដជាអត់»ម៉ាក់ជីមីនលឺភ្លាមដេីរទៅអោបជីមីនទាំងទឹកភ្នែក!!

«កូនម៉ាក់!!!! អោយម៉ាក់សុំទោស....មកពីម៉ាក់មិនល្អម៉ាក់ជាម៉ាក់ដែលមិនអាចរកលុយទិញរបស់ឆ្ញាញ់ៗអោយកូនរបស់ខ្លួនញាំុបានច្រេីនដូចកូនអ្នកដទៃ...ហឹុកៗអោយម៉ាក់សុំទោស»

«ម៉ាក់...ហឹុកៗៗៗៗៗម៉ាក់!! កុំយំអីហឹុក»ដោយឃេីញទឹកភ្នែកម្ដាយស្រក់ជីមីនក៏យំហូរទេកភ្នែកមកជ្រោកទាំងក្និងចិត្តក្ដុកក្ដួលជាប៉ុនពេក។

«Jimin! !! ម៉ាក់សម្រេចចិត្តហេីយម៉ាក់នឹងទៅរកការងារធ្វេីជួយបន្តុករបស់កូនខ្លះកូនច្បាស់ជាហត់នឿយហេីយពេលនេះទុកអោយម៉ាក់ជួយកូនម្ដង»

«អត់ទេៗម៉ាក់...ម៉ាក់មានជំងឺប្រចាំកាយម៉ាក់មិនអាចធ្វេីការធ្ងន់ៗបានទេម៉ាក់ប្រាកដជាឈឺកូនមិនចង់ឃេីញម៉ាក់លំបាកទេ...ទុកអោយកូនជាអ្នករាប់រងតែម្នាក់ឯងបានហេីយ...កូនសុំណាម៉ាក់...ណា»អ្នកស្រីផាកមិនអាចនឹងកូនក៏មានតែយល់ព្រមរួចអោបជីីមីនយ៉ាងណែន។

    រឿងវិទ្យាល័យផ្ដេីមស្នែហ៍Where stories live. Discover now