អ្នកគ្រប់គ្នាបានស្គាល់ហើយមែនទេថាទីក្រុងសេអ៊ូលជាទីក្រុងដ៏ស្រស់ស្អាតនិងសម្បូរទៅដោយកន្លែងកម្សាន្ដជាច្រើន។នៅកណ្ដាលទីក្រុងមានហាងជាច្រើនដូចជាហាងលក់អាហារ ហាងលក់សម្លៀកបំពាក់ ហាងលក់វត្ថុអនុស្សាវរីយ៍ ។ល។ យើងងាកក្រឡេកមកមើលក្លឹបកម្សាន្ដនិងCasinoមួយដែរស្ថិតនៅជ្រុងមួយនៃកណ្ដាលទីក្រុងឯនេះវិញ ក៏សម្បូរទៅដោយមនុស្សដើរចេញចូលយ៉ាងមមារញឹក ថែមទាំងមានឡានទំនើបៗជាច្រើនដែរចតនៅពីមុខទីនោះ ដែរបញ្ជាក់យ៉ាងច្បាស់ថាវាមិនមែនជាក្លឹបធម្មតា ហើយភ្ញៀវដែរចូលទៅក្នុងនោះមិនមែនជាមនុស្សសាមញ្ញធម្មតាៗឡើយ។
«ចាហ្វាយ សកម្មភាពក្នុងក្លឹបថ្ងៃនេះគឺធម្មតាទាន» ដុន(Don) បើកទ្វារចូលមកដោយបន្លឺឡើងទៅកាន់ចាហ្វាយរបស់គេដែរកំពុងអង្គុយក្រេបរសជាតិស្រាជាមួយទឹកមុខយ៉ាងអង់អាច។
រាងខ្ពស់សង្ហារដែរអង្គុយគងជើងនៅលើតុ ដៃមានកាន់កែវWineពណ៌ក្រហមឆ្អៅដូចជាឈាម ក៏បន្លឺឡើង។
«ឯងដឹងថាគួរធ្វើយ៉ាងមិចហើយមែនទេ?»ជីមីនបង្វែរកៅអីបែរមករក ដុនដោយអាវរបស់គេចំហរទ្រូងបញ្ចេញសាច់សរខ្ចី ដែរបានទាក់ទាញស្រីរាប់រយមិនអស់មកហើយ នេះសំណាងហើយដែរជាជំនិតរបស់គេ បើជាស្រីៗវិញប្រាកដជាហក់ត្របាក់គេបាត់ទៅហើយ។
«បាទទាន»ដុនងក់ក្បាល ដោយបើកទ្វារចេញទៅវិញបាត់ នៅសល់តែអ្នកកម្លោះតែអង្គុយក្រេបរសជាតិវ៉ាញបន្តរ ។
[In club ]
សម្លេងតន្ត្រីញ៉ាក់បន្លឺឡើង ខ្ទរពេញក្នុងក្លឹបដែរមានទំាងមនុស្សស្រី និងមនុស្សប្រុសរាំក្រលែង លេងសប្បាយដូចជាមិនបានខ្វល់ខ្វាយអ្វីឡើយ ព្រោះកន្លែងនេះជាកន្លែងសប្បាយ សម្រាប់ពួកគេមកបំបាត់ស្រ្តេសឬមករកក្ដីសុខអីបែបនេះ។
«ភ្លឹប»
នៅសុខៗភ្លើងទាំងមូលនៅក្នុងក្លឹបស្រាប់តែដាច់បាត់ សម្លេងភ្ញៀវរអ៊ូក៏បន្លឺឡើងព្រោះកំពុងតែសប្បាយផង ពេលនេះមកដាច់ភ្លើងបានយ៉ាងមិច?
«មានរឿងអី?»ដុន បន្លឺរឡើងសួរទៅបុរសពាក់អាវខ្មៅម្នាក់ដែរយាមការនៅទីនេះតែក៏មិនទទួលបានចម្លើយអ្វីក្រៅពី ......
YOU ARE READING
ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1
Romanceពួកគេបែកគ្នាតាំងពីវ័យសិក្សារ ជាស្នេហាគ្រាដំបូង ស្នេហាដែរកើតចេញមកពីគំនិតក្មេងខ្ចី ហើយចុងក្រោយក៏ត្រូវបែកបាក់គ្នាគ្មានសល់សូម្បីអនុស្សាវរីយ៍។🏷🍃🤍