Episode2

2.6K 109 0
                                    

    កន្លងទៅប៉ុន្មានថ្ងៃ ក្រោយពីរឿងកាលពីយប់នោះបានបញ្ចប់ អ្នកកម្លោះParkក៏មកមើលការខុសត្រូវទៅលើក្លឹបនិងកាស៊ីណូរបស់ខ្លួនធម្មតា ព្រោះបញ្ហាមិនសូវជាមានជាប់រាល់ពេលពេកនោះទេ។  ឯDanielវិញក៏បាត់មុខសូន្យឈឹងដោយក្លឹបរបស់គេក៏ទុកចោលដោយមិនជួសជុលអ្វីនោះឡើយ ប្រហែលជាបោះបង់ចោលហើយទេដឹង?

«ចាហ្វាយ ថ្ងៃនេះទៅសម្រាកនៅផ្ទះធំឬ ផ្ទះផ្ទាល់ខ្លួនទាន?»Don

«ទៅCondo»Jiminបន្លឺឡើងធ្វើអោយអ្នកសួរអម្បិញមិញស្ទើរតែដាច់ផ្ងារ។

«ត្រូវការប៉ុន្មានអ្នកដែរទាន?»Donសួរឡើង ព្រោះគេដឹងថាចាហ្វាយគេត្រូវការអ្វីនិងចង់ធ្វើអ្វីច្បាស់ណាស់ ព្រោះទម្លាប់អ្នកកម្លោះបើចង់បន្ធូរអារម្មណ៍គឺច្បាស់ជាទៅCondoហើយ គេមិនយកអ្នកណាទៅប្រឡូកប្រឡាក់នៅឯផ្ទះរបស់គេនោះទេ។

«តែម្នាក់បានហើយ ហើយកុំនាំស្រីមុខដដែលមកអោយយើង»Jimin

«បាទ!បើអស់ការហើយខ្ញុំសុំចេញទៅវិញសិនហើយ»Don ឱនគោរពលាគេបន្តិចហើយក៏ចេញទៅធ្វើការងាររបស់ខ្លួនវិញ ឯអ្នកកម្លោះក៏អង្គុយមើលឯកសារការងាររបស់ខ្លួនបន្តរ។

«ចង្រៃយ៍!!!!!! »
នៅសុខៗគេស្រាប់តែគប់ឯកសារចោលនៅលើតុ ហើយងើបឈរច្បូតសក់ខ្លួនឯងទាំងតប់ប្រម៉ល់។ ទទួលស្គាល់ថាគេមានបញ្ហាស្រ្តេសខ្លាំង ដែរវាជាផ្នែកមួយធ្វើអោយគេមានអារម្មណ៍មិនល្អស្ទើរតែរាល់ថ្ងៃ ។

«ចាហ្វាយទៅណាដែរទាន?»Donសួរឡើងនៅពេលឈរសុខៗក៏ឃើញចាហ្វាយរបស់ខ្លួនស្ទុះចេញពីខាងក្នុងមក ទឹកមុខដូចជាមិនល្អប្រក្រដីប៉ុន្មានទេ។

«ទៅលំហែរអារម្មណ៍ ឯងចាំចប់ការងារចាំទៅផ្ទះធំទៅ មិនបាច់ហៅអ្នកណាមកអោយយើងនោះទេ ដល់ម៉ោងយើងនិងទៅផ្ទះដោយខ្លួនឯង» អ្នកកម្លោះដើរបណ្ដើរ និយាយបណ្ដើរដោយមានDonនៅចាំស្ដាប់ពីក្រោយ រួចគេក៏ឡើងឡានហើយបើកចេញទៅបាត់។

«ង៉ោងងងងងងងង»

«ង៉ោងងងងងងងង»

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Donde viven las historias. Descúbrelo ahora