[Seoul /south korean]
~~~~9:10នាទីព្រឹកមនុស្សម្នានៅអ៊ូអរកុះករ ពេញអាកាសយាន្តដ្ឋាន អ្នកក៏ដឹងថាកន្លែងមួយនេះមិនដែរស្ងាត់មួយវិនាទីណានោះទេ មានទាំងអ្នកមកកម្សាន្ដ មានទាំងអ្នកចាកចេញទៅក្រៅប្រទេស ខ្លះមានបងប្អូនជូនដំណើរនិងមកទទួល ឯខ្លះទៀតក៏គ្មាន ។
ជំហ៊ានជើងវែងរបស់កម្លោះក្រមុំមួយគូរកំពុងបោះចេញមកពីខាងក្នុងសម្ដៅចេញមកខាងក្រៅដូចគ្នាដោយដៃម្នាក់ៗមានវ៉ាលីរៀងខ្លួន ។
«ចាហ្វាយ នៅខាងនេះទាន»
បុរសម្នាក់រហ័សស្រែកហៅគេឡើងនៅពេលដែរឃើញគេដើរចេញមក ព្រោះត្រូវយកឡានមកទទួលនោះអី ឯRenក៏មកតាមក្រោយដូចគ្នា។
ឡានចាប់ផ្ដើមវិលកង់បើកចេញទៅ គោលដៅបន្ទាប់របស់ពួកគេក្រោយពីមកដល់ទឹកដីកូរ៉េភ្លាមគឺច្បាស់ជាផ្នូរបញ្ចុះសពរបស់ប៉ាម៉ាក់cristsy ហើយទើបមកដល់ភ្លាមក៏ទៅភ្លាមបែបនេះ។
+++
[វាលបញ្ចុះសាកសព]ស្មៅពណ៌បៃតងខ្ចីបក់ទៅមកនៅវាលល្វឹងល្វើយដែរយើងអាចមើលឃើញផ្ទាំងថ្មរដែរមានឆ្លាក់ឈ្មោះចម្រុះគ្នាជាភាសាកូរ៉េជាច្រើន កាត់តាមបណ្ដោយទួលដែរខ្ពស់ជាងគេ និងឃ្លាតគ្នាត្រឹមមួយម៉ែត្រកន្លះពីគ្នាតែប៉ុណ្ណោះ សម្លេងសម្រិបជើងមនុស្សពីរអ្នកកំពុងបោះឆ្ពោះទៅរក ផ្នូរមួយដែរមានឆ្លាក់ឈ្មោះរបស់លោកKimនិងអ្នកស្រីKimនៅលើនោះ ក្លិនផ្លាឆ្ងុយឆ្ងុបសាយភាយឡើងនៅពេលដែរបាច់ផ្កាលីលីត្រូវរាងតូចដាក់នៅលើថ្មរលោងពីមុខរូបថតអ្នកមានគុណទាំងពីររបស់នាង។
«ខ្ញុំនឹកអ្នកទាំងពីរណាស់»Cristsy លុតជង្គង់ចុះដោយបន្លឺប្រយោគនេះឡើងមក កាលបើនាងក៏រវល់ខានមកលេងគាត់នៅទីនេះជិតកន្លះឆ្នាំទៅហើយ។
«ហឹមម សុំទោស! ខ្ញុំមិនបានលាអ្នកទាំងពីរទេ ក៏បណ្ដោយអោយនាងរស់នៅម្នាក់ឯងរហូតមក ប៉ុន្តែថ្ងៃនេះនាងក៏ជិតក្លាយជាភរិយាខ្ញុំស្របច្បាប់ហើយ ខ្ញុំនិងមើលថែនាងអោយដូចកាលពីមុន អ្នកទាំងពីរមិនបាច់បារម្ភទេ ព្រោះនាងរឹងមាំណាស់ ពូកែណាស់»Jimin លត់ជង្គង់ខ្លួនឯងមកទន្ទឹមនិងនាង កាលបើមនុស្សចាស់ពីរអ្នកនេះក៏ធ្លាប់ដូចជាម្ដាយឪពុកគេដូចគ្នា ទាំងជិតស្និតនិងផ្ដល់ភាពកក់ក្ដៅអោយគេក្នុងនាមជាអ្វីក៏មិនដឹង ដឹងត្រឹមកាលនោះគេនិងនាងទាក់ទងគ្នាជាសង្សារមកទៅហើយ គាត់ក៏មិនបដិសេដគ្រាន់តែណែនាំតិចតួច តែពេលនេះបែរមកសល់ត្រឹមរូបថតមួយសន្លឹកដែរនៅជាប់ផ្ទាំងថ្មរ
ទៅវិញ។
ŞİMDİ OKUDUĞUN
ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1
Romantizmពួកគេបែកគ្នាតាំងពីវ័យសិក្សារ ជាស្នេហាគ្រាដំបូង ស្នេហាដែរកើតចេញមកពីគំនិតក្មេងខ្ចី ហើយចុងក្រោយក៏ត្រូវបែកបាក់គ្នាគ្មានសល់សូម្បីអនុស្សាវរីយ៍។🏷🍃🤍